តារា​ចម្រៀង​​ Lee Hyori ត្រៀម​​វិល​ត្រឡប់​ចូល​​ក្នុង​ពិភព​សិល្បៈ​​វិញ

Posted on
  • Friday, February 3, 2012
  • by
  • angco.co
  • in
  • Labels:

  • តារាចម្រៀង នាង​​​​ Lee Hyori ​​យោង​ទៅ​​​តាម​ភ្នាក់​ងារ​​របស់​តារាចម្រៀង​​​ Lee Hyori ​បាន​បង្ហើបឱ្យ​ដឹ​ងថា ៖ ​​កំពូល​តារា​​ចម្រៀង​​ដ៏សិចស៊ី Lee Hyori កំពុង​​​​ត្រៀមខ្លួន​​​វិល​ត្រឡប់ឈានជើង​​ចូល​ប្រឡូកក្នុង​ពិភព​សិល្បៈ​វិញ​ បន្ទាប់​​​ពី​នាង​​​អវត្ត​មាន​មួ​យរយៈ​​ពេល​​កន្លងមក ។ ​​​ប្រភពព័ត៌​មាន​​​ដដែល​នេះ​បាន​បន្ត​​ឱ្យ​ដឹងទៀតថា ​តារា​ចម្រៀង​​វ័យ​៣៣​រូប​នេះ គ្រោង​នឹងវិល​ត្រឡប់​​ចូល​ប្រឡូក​ក្នុងវិស័យ​សិល្បៈ​​វិញនៅ​​ក្នុងរដូវ​ក្តៅ​​ ឬ​រដូវស្លឹកឈើជ្រុះ​ខាង​មុខ​នេះ។ ​ការ​សម្រេច​ចិត្ត​​​វិល​ចូលក្នុងរង្វង់​​សិល្បៈ​សា​ជា​ថ្មី​វិញនេះ គឺ​នាង​​ចង់​ស្តារកិត្តិយស​​ឡើងវិញ​បន្ទាប់​ពី​​រូប​នាង​​មានការជាប់​ពាក់ព័ន្ធ​​នឹងបទ​ចោទ​ប្រកាន់​លួច​កម្ម​សិទ្ធិ​​បញ្ញា​របស់​អ្នក​ដទៃ​ដែល​ធ្វើឱ្យការ​ខិតខំ​​​ប្រឹង​ប្រែង​របស់​នាង​​កាល​ពីពេល​កន្លងមក​ត្រូវសាប​​​សូន្យ​​​អស់រលីង ។ ​
    ជាមួយនឹង​ការវិល​ត្រឡប់​មកវិញ​នេះ​តារា​ចម្រៀង​​​ដែលរកប្រាក់ចំ​ណូល​​បាន​ច្រើន​ជាង​​គេបំផុត​​ក្នុងឆ្នាំ​២០០៦បាននិយាយ​ថា ៖ ​ខ្ញុំ​​​កំពុង​តែ​​ខិតខំ​ប្រឹងប្រែង​​ធ្វើការងារ​ជា​មួយ​នឹង​អាល់​ប៊ុម​ថ្មីរបស់​​ខ្ញុំដោយ​សម្រិតសម្រាំង​​នូវបទ​ចម្រៀង​​​​ដ៏ពីរោះ​ៗ ដើម្បី​​ទាក់ទាញ​យក​ការ​គាំទ្រ​​ត្រឡប់មកវិញ ។ ​គួររំលឹក​ដែរថា នាង​ Lee Hyori ​គឺជា​​តា​រា​ចម្រៀង​​​កូរ៉េ​មួយ​​រូបដ៏ល្បី​​ក្នុងចន្លោះ​ឆ្នាំ​១៩៩៨-២០០២ ក៏ប៉ុន្តែ​​កេរ្តិ៍ឈ្មោះ​របស់នាង​​ត្រូវរសាត់​ចេញ​ពី​ក្រសែភ្នែក​ទស្សនិកជន​​បន្តិច​ម្តងៗ​នៅ​ពេល​ដែលនាង​ត្រូវរង​ការ​ចោទ​ប្រកាន់​​​ពីបទ​លួច​ចម្លងកម្មសិទ្ធិ​បញ្ញា​របស់អ្នក​ដទៃ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.