ការរាំ គឺជាឱសថដ៏ល្អបំផុត សំរាប់ជីវិតប្រចាំថ្ងៃ របស់មនុស្សម្នាក់ៗ។ មិនតែប៉ុណ្ណោះ វាក៏ជាវិធីដ៏ប្រសើរដើម្បីរំសាយនូវអារម្មណ៏តប់ប្រមល់ ភាពតានតឹង និងធុញថប់។ ចលនារាងកាយ ដែលធ្វើសកម្មភាពជាមួយនឹងចង្វាក់នៃតន្ត្រី ត្រូវបានគេជឿជាក់ថា វាអាចធ្វើមនុស្សមាន អារម្មណ៏ស្រស់ស្រាយ និងរំសាយពីទុក្ខកង្វល់ផ្សេងៗ។ ការរាំតាមចង្វាក់ភ្លេង អាចធ្វើឲ្យរាងកាយស្របទៅតាមចង្វាក់ ដែលអាចធ្វើឲ្យអ្នកមានអារម្មណ៏ សប្បាយរីករាយ។ ជាពិសេស ប្រសិនបើការរាំនេះ មានលក្ខណៈជាក្រុម វារឹតតែអាចធ្វើឲ្យអ្នកមានអារម្មណ៏ប្រសើរឡើង។ ចំពោះអ្នកដែលមានបំណងចង់សម្រកទម្ងន់ វារឹតតែជាការប្រសើរ ពីព្រោះប្រសិនបើពួកគេ ចំនាយពេលយ៉ាងហោចណាស់ ១ម៉ោងក្នុងមួយថ្ងៃ ការសម្រកទម្ងន់របស់ពួកគេ នឹងប្រព្រឹត្ត ទៅដោយភាពជោគជ័យ។ នៅពេលណាក៏ដោយដែលអ្នកមានអារម្មណ៏ថា អផ្សុក និងក្រៀមក្រំ ប្រសិនបើអ្នកបើកស្តាប់ នូវបទចំរៀងដែលជាចំណង់ចំណូលចិត្តរបស់អ្នក ហើយចាប់ផ្តើមរាំ នោះវានឹងអាចធ្វើឲ្យអ្នក បំផ្លិចចោលនូវក្តីកង្វល់អស់ទាំងនោះ។ ដូច្នេះហើយ នេះគឺជាមូលហេតុដែល មនុស្សជាច្រើន ទៅក្លឹបរាំជារៀងរាល់សប្តាហ៏ ដើម្បីរំលាយនូវភាពតានតឹងរបស់ពួកគេ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.