បាត់ដំបងៈ កម្លាំងនគរបាល ក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវ ចាប់ខ្លួនបានឃាតក ២នាក់ បងប្អូនថ្លៃ កាលពីវេលាម៉ោង ១០និង៤០នាទី ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១២ នៅចំណុច ផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិអង្គ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ដែល បានធ្វើសកម្មភាព សម្លាប់ជនរងគ្រោះ អ្នកភូមិដូចគ្នា កាលពីវេលាម៉ោង២០ និង៣០ នាទី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១២ នៅក្នុដីចម្ការ ស្ថិតក្នុងភូមិខាង លើ។
លោកស៊ន កុសល នាយផ្នែកព្រហ្មទណ្ឌ នគរបាល ក្រុងបាត់ដំបង បានឲ្យ ដឹងថា ជនសង្ស័យដែលកម្លាំង នគរបាល ស្រាវជ្រាវ ចាប់ខ្លួនបាន២នាក់ នោះមាន ១.ឈ្មោះទៀងសុផាត ហៅគួយ ភេទប្រុស អាយុ២៩ឆ្នាំ (ប្អូនថ្លៃ) ២.ឈ្មោះរ៉េត សារ័ត្ន ភេទប្រុស អាយុ៣២ឆ្នាំ (បងថ្លៃ) ទាំង២នាក់នេះ មានទីលំក្រុមទី១៧ ភូមិអង្គ សង្កាត អូរចារ ក្រុងបាត់ដំបង។ ចំណែកជនរងគ្រោះ មានឈ្មោះ ហ៊ន ហ៊ុន ភេទប្រុស អាយុ៤១ឆ្នាំ (ស្លាប់) និងប្រពន្ធឈ្មោះ ឈឿម ឈួត អាយុ៤០ឆ្នាំ មានទីលំនៅភូមិឃុំ ជាមួយគ្នាខាងលើ។
លោកស៊ន កុសល បានបន្តថា តាមសម្តីប្រពន្ធជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលប្រទះ ឃើញសាកសព ប្តី របស់ខ្លួន នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១២ ប្តីរបស់គាត់បានបាត់ពីផ្ទះ ទៅដាក់អង្គុបកណ្តុរ នៅក្នុងចម្ការដូច សព្វដង។ លុះស្អែក ឡើងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ខ្លួនជាប្រពន្ធនិងអ្នកភូមិ បានធ្វើពិធី ភ្ជាប់ពាក្យ រវាងប្អូនស្រីជនរងគ្រោះ និងជនសង្ស័យ ដើម្បីឲ្យចាស់ទុំ សម្រេចធ្វើពិធីមង្គលការ នៅថ្ងៃទី២២ និង២៣ ខែកុម្ភៈ ឆ្នាំ២០១២ ខាងមុខនេះ។ ក្រោយពីបានធ្វើពិធីនេះហើយ ប្រពន្ធនិងអ្នកភូមិបាននាំគ្នា ដើររកជនរងគ្រោះរហូត ដល់វេលាម៉ោង៤ រសៀលថ្ងៃទី៦ ខែកុម្ភៈ ឈ្មោះឡៅ ជុក ភេទប្រុស អាយុ២២ ឆ្នាំត្រូវជាប្អូនថ្លៃ សាកសពបាន ប្រទះ ឃើញសពហើមអណ្តែត ក្នុងបឹងកំប្លោក រួចក៏នាំគ្នាផ្អើល ទៅមើលរួចប្តឹង សមត្ថកិច្ច តែម្តង។ ក្រោពីសមត្ថកិច្ចបាន ចុះទៅពិនិត្យកន្លែងកើត ហេតុហើយកម្លាំង ជំនាញ បានធ្វើការស្រាវជ្រាវឈាន ដល់ធ្វើការឃាត់ខ្លួន ជនសង្ស័យបាន ២នាក់ នៅក្នុងដី ចម្ការ កើតហេតុខាងលើ នៅវេលាម៉ោង១០និង៤០នាទី ព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ នាំយកមកសាកសួរ នៅអធិការក្រុងតែម្តង។
ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា មុនពេលពួកគេធ្វើសកម្មភាព សម្លាប់ជន រងគ្រោះ ជនរងគ្រោះបានមក គម្រាមមុនថ្ងៃកើតហេតុថា អញមិនឲ្យអាហ្អែង ភ្ជាប់ ពាក្យជាមួយ ប្អូនស្រីអញទេ ។ លុះដល់ល្ងាចថ្ងៃទី២ ខែកុម្ភៈ ជាថ្ងៃកើតហេតុជន រងគ្រោះអនាគត បងថ្លៃបានកាន់កាំបិត ពណ៌ខ្មៅវែង (ប្រឡាតាត់) ១ដើរសំដៅមកកាប់ឈ្មោះ រ៉េត សារ័ត្ន (គូរដណ្តឹងប្អូនស្រីខ្លួន)មុនចំជើងស្តាំហើយជនសង្ស័យបានរត់គេចចេញតែជនរងគ្រោះបានដេញកាប់បន្តទៀតរហូតដល់ជនរងគ្រោះបានដើរទាក់និងមុងចងឲ្យគោដេកធ្វើដួល។ភ្លាមៗនោះជនសង្ស័យបានរត់ទៅដល់ខ្ទមចម្ការខ្លួនហើយបានស្រែក ហៅឈ្មោះទៀង សុផាត ហៅគួយ ជាប្អូនថ្លៃដែលនៅរងចាំ និងកាន់កាំបិតវែងដូចគ្នា កាប់តបជាច្រើនកាំបិត រហូតដល់ដាច់ខ្យល់ស្លាប់ រួចយក ខ្សែគោធំចងកអូសយកមកទម្លាក់ ក្នុងបឹងកំប្លោកចោលហើយ ក៏យកកាំបិទទៅលាក់ កៀនពាទឹកផ្ទះរបស់ខ្លួន។
លុះដល់ថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១២វេលាម៉ោង១០និង៤០នាទីព្រឹក ស្រាប់តែមាននគរបាល មកឃាត់ខ្លួនទាំង២នាក់ បងប្អូនថ្លៃយក អធិការ ក្រុងតែម្តង។
បច្ចុប្បន្នកម្លាំងនគរបាល ជំនាញកំពុងសាកសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការនគរបាលខេត្តដើម្បីបញ្ជូនបន្តទៅតុលាកាខេត្តចាត់ ការតាមផ្លូវច្បាប់៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.