ថ្មីៗនេះគេហទំព័រ micgadget បានចុះផ្សាយថាក្នុងចំណោមប្រទេសដែលមានល្បឿនអ៊ីនធឺណិតលឿនជាងគេទាំង ១០០ក្នុងលោក ល្បឿនអ៊ីនធឺណិតនៅប្រទេសចិនជាប់ចំណាត់ថ្នាក់ទី ៩០ ។
យោងតាមរបាយការណ៍ផ្លូវការមួយរបស់ Akamai ក្រុមហ៊ុនផ្ដល់សេវា CDN ធំជាងគេរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ក្នុងត្រីមាសទី៣ ឆ្នាំ២០១១ ល្បឿនអ៊ីនធឺណិតជាមធ្យមទូទាំងពិភពលោកបានកើនឡើង ៣៩ភាគរយ ដែលស្មើនឹងល្បឿនមធ្យម 2.7Mbps ។ ក្នុងចំណោមទីក្រុងដែលមានល្បឿនអ៊ីនធឺណិតលឿនជាងគេទាំង ១០០ ក្នុងសាកលលោក ប្រទេសកូរ៉េខាងត្បូងជាប់លេខ ១ ជាមួយនឹងល្បឿន 46.8 Mbps, Hong Kong ជាប់លេខ ២ តែប្រទេសចិនវិញជាប់ចំណាត់ថ្នាក់រហូតដល់ទី ៩០ ។

ល្បឿនអ៊ីនធឺណិតជាមធ្យមតាមបណ្តាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក
របាយការណ៍ខាងលើបានឲ្យដឹងទៀតថា ល្បឿនអ៊ីនធឺណិតជាមធ្យមនៅកូរ៉េខាងត្បូងកើន ១៨ភាគរយស្មើនឹង 16.7Mbps, Hongkong 10.5 Mbps និងចិន 1.4Mbps ស្ថិតនៅក្រោមល្បឿនមធ្យមទូទាំងពិភពលោក2.7Mbps តែបើធៀបទៅនឹងឆ្នាំមុនៗ គឺកើនបាន ៤៣ភាគរយ។

ល្បឿនអ៊ីនធឺណិតជាមធ្យមក្នុងប្រទេសចិនក្នុងចន្លោះឆ្នាំ ២០០៧ ដល់ ២០១១
ទាក់ទិនទៅនឹងល្បឿនអ៊ីនធឺណិតនៅចិន ដែលស្ថិតនៅក្រោមគេបើធៀបនឹងប្រទេសរីកចម្រើនជាច្រើននោះ មានក្រុមហ៊ុនទូរគមនាគមន៍មួយចំនួននៅប្រទេសចិនបានប្រកាសថា ពួកគេនឹងខិតខំរកវិធីសាស្ត្រដើម្បីធ្វើឲ្យល្បឿនអ៊ីនធឺណិតក្នុងស្រុកលឿនជាងមុនក្នុងរយៈពេល ៥ឆ្នាំទៀត៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.