
បើសិនជា អ្នកពូកែ សង្កេត នោះអ្នក នឹងឃើញ នាឡិការ របស់ iPhone នៅក្នុងផ្ទាំង ពាណិជ្ជកម្ម តែងតែបង្ហាញ ម៉ោង 9:42 នាទី។ បើតាម អតីតបុគ្គលិក Apple លោក Bob Borcher បានអោយដឹងថា ម៉ោងនេះ គឺជា ពេលវេលា ដែល Apple បង្ហាញ iPhone ជា សាធារណៈ។ តែនេះ គ្រាន់តែ ត្រូវមួយភាគតែប៉ុណ្ណោះ។ បើតាម នាយករង Apple លោក Scott Forstall បានអោយដឹងបន្ថែមថា ម៉ោង 9:42 នាទី នេះ ដើមចមចេញមក ពីហេតុផល ដែល Apple ចង់បង្ហាញរូបភាព iPhone លើផ្ទាំង Slide អំឡុងពេល ព្រឹត្តិការណ៍ប្រកាស ពី iPhone នៅនាទីទី 40។

តែ Apple យល់ថា គេប្រហែលជា មិនអាចបង្ហាញ ចំវេលា 40 នាទីនោះទេ ដូចនេះហើយ ទើបគេ រចនារូបនេះឡើង ពន្លើសនាទីវា 2 នាទី។

ចំណែក នៅលើ iPad វិញ ត្រូវបានគេ ដាក់ 41 នាទីវិញ ដែលធ្វើអោយ ការបង្ហាញរូបភាពវា ចំពេល នាទី ទី 40 ក្នុងព្រឹត្តិការណ៍បង្ហាញ iPad ជាសាធារណៈ៕
ប្រភព: Business Insider
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.