ហោរាសាស្រ្តថៃ្ងអង្គាទី២៨ខែកុម្ភះឆ្នំា២០១២

Posted on
  • Tuesday, February 28, 2012
  • by
  • angco.co
  • in
  • Labels:

  • ជូត
    រាសីថៃ្ងនេះល្អបង្គួរ។ កិច្ចការងារប្រកបរបរទទួលទានមានភ្ញៀវចូលជា
    ធម្មតាតែហាមមិនអោយធ្វើដំណើរផ្លួវឆ្ថាយព្រោះអាចមានគ្រោះថ្នាក់
    ជាយថាហេតុ។ ចំណែកបញ្ហាស្នេហាដំណើរការទៅជាធម្មតារៀងរ៉ាវ
    បន្តិចបន្តួចត្រូវចេះអត់អោនអោយគ្នាជៀសវាងស្រីប្រកាន់ប្រុសប្រកែក។
    ឆ្លួវ
    រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ ថ្ងៃនេះលោកអ្នកមិនគួរណាសម្រេចចិត្តលើ
    ការងារណាដែលធំដុំឡើយព្រោះអាចមានបញ្ហា។ ចំពោះការធ្វើដំណើរសូម
    ប្រយ័ត្នព្រោះមានសត្វនាំគ្រោះ។ ចំពោះស្នេហាមានការរកាំរកូសច្រើនតែ
    ចៀសវាងត្រូវចេះយល់គ្នាទៅវិញទៅមក។
    ខាល
    រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ ថ្ងៃនេះលោកអ្នកមិនគួរសម្រេចការងារភ្លាមៗ
    ដោយជឿសម្ដីអ្នកដទៃនោះទេព្រោះអាចនាំអោយមានបញ្ហា។ ចេញដំណើរទៅណា
    មកណាសូមប្រយ័ត្ន។ ចំពោះបញ្ហាស្នេហាមានបញ្ហាច្រើនទាស់ពាក្យទាស់សម្ដី
    គួរណាចេះអត់ទ្រាំនិងមិនត្រូវនិយាយច្រើន។
    ថោះ
    រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងារដែលប្រឹងប្រែងនឹងទទួលបានជោកជ័យ
    លាភចូលគ្រប់ទិស។ ធ្វើដំណើរទៅណាមកណាប្រកបដោយភាពត្រជាក់ត្រជុំនិងមាន
    ញាតិមិត្តចាំជួយជានិច្ចលើគ្រប់បញ្ហា។ ស្នេហាដំណើរការយ៉ាងរលូន។
    រោង
    រាសីថ្ងៃនេះល្អបង្គួរ។ កិច្ចការប្រព្រឹត្តទៅយ៉ាងរលូនមិនមានបញ្ហាចោទជាធំដុំនោះទេ
    តែកុំសូវជឿពាក្យមនុស្សទី២ព្រោះអាចបណ្ដាលអោយខូចការ។ ការធ្វើដំណើរទៅណា
    មកណាសូមប្រយ័ត្នព្រោះអាចមានគ្រោះថ្នាក់ជាយថាហេតុ។ ចំពោះស្នេហាដំណើរការ
    ទៅបានល្អមិនមានអ្វីគួរអោយកត់សម្គាល់នោះទេ។
    ម្សាញ់
    រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ លោកអ្នកគួរណាប្រយ័ត្នពាក្យសម្ដីព្រោះអាចមានបញ្ហា
    ដោយសារមាត់។ រាល់ការងារសូមកុំប្រញាប់សម្រេចចិត្តព្រោះអាចបណ្ដាលអោយខូចការ។
    ធ្វើដំណើរទៅណាមកណាសូមប្រយ័ត្នព្រោះមានគ្រោះថ្នាក់ចាំគ្រប់ទិស។ ស្នេហាមាន
    ការរកាំរកូសច្រើន។
    មមី
    រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ គួរណាតមការចេញដំណើរផ្លូវឆ្ងាយ។ ការងារអាច
    ងាយនឹងមានបញ្ហាសូមមត្តារកអ្នកទី២មកជួយក្នុងការសម្រេចចិត្តផ្សេងៗ។ ស្នេហា
    មានបញ្ហាបន្តិចបន្តួចតែសូមស្រដីអោយតិចជៀសវាងរឿងតូចក្លាយជារឿងធំ។
    មមែ
    រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារទៅដល់ទីណាមានតែជោកជ័យត្រលប់មកវិញ
    លាភចូលគ្រប់ទិស។ ធ្វើដំណើរទៅណាមកណាជួបតែសុខសប្បាយ។ ចំណែកស្នេហា
    មិនមានអ្វីខុសប្រកតីទេមានតែភាពផ្អែមល្ហែមដូចទឹកឃ្មុំ។
    វក
    រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងារប្រកបរកទទួលទានមិនមានអ្វីប្លែកនោះទេ តែកុំ
    ប្រញាប់ជឿពាក្យអ្នកដទៃព្រោះអាចនាំអោយខូចការ។ ធ្វើដំណើរទៅណាមកណា
    គួរប្រយ័ត្នព្រោះអាចមានសត្វនាំរឿង។ ស្នេហាពុំមានអ្វីខុសប្រកតីឡើយ។
    រកា
    រាសីថ្ងៃនេះល្អបង្គួរ។ អ្នកធ្វើការរកទទួលទានការងារដើរទៅយ៉ាងរលូនមិនមានអ្វី
    ប្លែកនោះទេ។ ធ្វើដំណើរទៅណាមកណាសុខសប្បាយជាធម្មតា។ ស្នេហាប្រកតី
    មិនមានអ្វីប្លែកតែសូមមេត្តាប្រយ័ត្នពាក្យសម្ដីព្រោះខ្លាចស្រីប្រកាន់ប្រុសប្រកែក
    នាំអោយមានបញ្ហា។
    ចរ
    រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងារសម្រេចបានជោកជ័យជាធំមាន
    លាភហូរចូលគ្រប់ទិសទី។ ធ្វើដំណើរទៅណាមកណាប្រទះលាភមិនមាន
    បញ្ហាអ្វីគួរអោយកត់សម្គាល់នោះទេ។ ស្នេហាល្អូកល្អើនដូចទឹកឃ្មុំខែប្រាំង។
    កុរ
    រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ លោកអ្នកអាចនឹងត្រូវទទួលការស្ដីបន្ទោសច្រើន
    ចំពោះការងារមានភាពមិនប្រកតីជាខ្លាំងសូមកុំប្រញាប់សម្រេចចិត្តលើរាល់
    ការងារប្រយ័ត្នមានបញ្ហា។ ធ្វើដំណើរផ្លូវជិតផ្លូវឆ្ងាយសូមប្រយ័ត្ន។ ស្នេហាប្រកតីជា
    ធម្មតាតែសូមតមសម្ដីព្រោះអាចបង្កើតបញ្ហាបានយ៉ាងងាយ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.