ទឹកដោះគោ​ស្រស់​ ទប់ស្កាត់​ជំងឺ លើសឈាម

Posted on
  • Monday, February 20, 2012
  • by
  • angco.co
  • in
  • Labels:
  • Click To Enlarge !អ្នក​មាន​ដឹង​ទេ​ថា ការជ្រើសរើស​អាហា​រអា​ច​មាន​ឥទ្ធិពល​ដល់​សម្ពាធឈាម ? សម្ពាធ​ឈាម​ខ្ពស់បណ្តាលឱ្យមាន​បញ្ហា​សរសៃឈាម​បេះដូង​, អាស្រ័យ​ហេតុ​នេះ​អ្នក​ត្រូវ​រក្សា​តុល្យភាព​ការបរិភោគតាំង​ពី​ឥឡូវនេះ​ទៅ ។​ ​ ​សមាគម​លើសឈាម​កាណាដា បាន​ទូន្មាន​អ្នកជំងឺ​គួរ​អនុវត្ត​វិធីសាស្ត្រប្រាស្រ័យ​ជាមួយ​ការបរិភោគ​ ត្រឹមត្រូវ​, មាន​សារជាតិ​ជីវជាតិ​គ្រប់គ្រាន់ សំដៅ​ទប់ស្កាត់​សម្ពាធ​ឈាម​កើន​ប្រថុចញ៉ុច និង​បញ្ហា​គ្រោះថ្នាក់​ទាំងឡាយ​អំពីសរសៃឈាម​បេះដូង ។ ក្នុង​បណ្តា​វិធីសាស្ត្រ​ទាំងនេះ​, សមាគម​បាន​សង្កត់ធ្ងន់ ការបរិភោគ​ផ្លែឈើ​ច្រើន​, បន្លែ​បៃតង និង​ផលិតផល​ពី​ទឹកដោះគោ​ស្រស់​-​ដែល​តាំងពីដើម​មក ត្រូវបាន​កោតសរសើរ​អំពី​លទ្ធភាព​ប្រឆាំង​ការ​លើសឈាម។​ ​ ​លើសឈាម​ជា​អ្វី​? ​ ​សម្ពាធ​ឈាម អាច​ឡើង​និង​ចុះ​ក្នុង​មួយថ្ងៃៗ​, ប៉ុន្តែ​ពេល​វា​ឡើង​លឿន និង​អូសបន្លាយ​, វេជ្ជបណ្ឌិត​ហៅ​ជា​ជំងឺលើសឈាម​។ ពេល​សម្ពាធ​ឈាមឡើង​ខ្ពស់​, បរិមាណ​ឈាម​ចរាចរណ៍​ឆ្លងកាត់​សរសៃឈាម​ធំ​, នាំ​ដល់​តំបន់បេះដូង និង​សរសៃឈាម​ក្រហម​ត្រូវ​រឹង​និង​ងាយ​បែក​បំផុត ។ តាម​ការ​ស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ​, ជំងឺលើសឈាម​ជា​មូលហេតុ​ជួរមុខ​បង្ក​ការបាត់បង់ជីវិត​នៅ​កាណាដា ហើយ​បច្ចុប្បន្ន​មាន​ប្រជាជន​កាណាដា​ជា​ង​៥.០០០.០០០ នាក់​កើត​ជំងឺ​នេះ ។ ប្រសិន​មិន​ត្រូវបាន​គ្រប់គ្រង​, វា​អាច​បណ្តាលឱ្យ​កើត​ជំងឺបេះដូង​, ងងឹត​ភ្នែក និង​កកឈាម​ក្នុង​ខួរក្បាល។​ ​ ​ប៉ុន្តែ​មាន​ព័ត៌មាន​ល្អ​មួយ គឺ​អ្នក​អាច​ទប់ស្កាត់​ទាំងស្រុង និង​ព្យាបាល​ជំងឺលើស ឈាម ។ ដំបូងបង្អស់ គឺ​ត្រូវ​ត្រួតពិនិត្យ​សម្ពាធ​ឈាម​ជាប្រចាំ សូម្បី​តែពេល​អ្នក​ពុំមាន​រោគសញ្ញា​លើសឈាម​។​ ​ ​ប្រើ​ទឹកដោះគោ​និង​ផលិតផល​ច្នៃ​ពី​ទឹក​ដោះ​ ​ ​ការស្រាវជ្រាវ​ជា​ច្រើនបានបង្ហាញ​ថា ការផឹក​ទឹកដោះគោ​, ទឹកដោះ​គោ​ជូរ និង​ហ្វ្រូ​ម៉ា អាច​ផ្តល់​ផល​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​អ្នកជំងឺលើសឈាម។ ទឹកដោះគោ អាច​ជួយ​រារាំង​ជំងឺលើសឈាម​, ទប់ស្កាត់​ជំងឺសរសៃឈាម​បេះដូង​, ជួយ​ឆ្អឹង​រឹងមាំ និង​អូសបន្លាយ​អាយុ​របស់​អ្នកជំងឺ​លើសឈាម ។ ពួក​ជំនាញការ​ទូន្មាន​ថា បរិមាណ​ទឹកដោះគោ​សមស្រប​សម្រាប់មនុស្ស​ធំ ពី​១៩-៥០​ឆ្នាំ គឺ​២​ផ្នែក​ទឹកដោះគោ​(​មួយ​ផ្នែក​ប្រហាក់ប្រហែល​នឹង​មួយកែវ​ទឹកដោះគោ​, ឬ​៣/៤​ប្រអប់​យ៉ា​អួ ឬ ៥០​ក្រាម​ហ្វ្រូ​ម៉ា​) ក្នុង​មួយ​ថ្ងៃ​, អ្នកមានអាយុ​លើស​៥០​ឆ្នាំ គឺ​៣​ផ្នែក ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.