ចាំ​មិន​អស់

Posted on
  • Monday, February 20, 2012
  • by
  • angco.co
  • in
  • Labels:

  • បុរស​ម្នាក់​​ប្រាប់​មិត្ត​របស់​ខ្លួន ៖
    -ខ្ញុំ​អត់​មាន​លាក់​ប្រពន្ធ​ទេ។ ពេល​នាង​សួរ​ខ្ញុំ​​ ខ្ញុំ​រៀប​រាប់​ ប្រាប់​​ទាំង​អស់​ពី​ឈ្មោះ​​ស្រីៗ​ដែល​ខ្ញុំ​ធ្លាប់​​ទាក់​ទង​មួយ​គ្រាៗកាល​ ​នៅ​កំលោះ ។
    -បង​ឯង​ពិត​ជា​ពូកែ​ចាំ​​មែន, ​ហើយ​ថែម​ទាំង​ក្លាហាន​​ទៀត ។ 
    សូម​សរសើរ! សូម​សរសើរ!
    -ចុះ​បង​ឯង​វិញ​យ៉ាង​ម៉េច​ដែរ?
    -​ទី​មួយ​ខ្ញុំ​​មិន​មាន​សេច​ក្តី​​ក្លា​ហាន​​ដូច​បង​ឯង។ ​ទីពីរ​ស្មារតី​ចង ​ចាំ​របស់​ខ្ញុំ​​មិន​ល្អ​ដូច​បង​ឯង ទោះ​ចង់​សារ​ភាព​ត្រង់​​ក៏​ភ្លេច​ឈ្មោះ ​នាង​​ទាំង​អស់​ទៅ​​ហើយ ។ ​ហេតុ​នេះ ពេល​ប្រពន្ធ​សួរ​ម្តងៗ ខ្ញុំ​ដឹង​តែ​ បិទ​មាត់​ដូច​ខ្យង, មិន​ខ្ចី​និយាយ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.