កូរ៉េខាងត្បូងៈ យោងតាមគេហទំព័រកូរ៉េខាងត្បូង “ឌឹកូរ៉េ ថែមស៍” ចុះផ្សាយនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១២ ថា ប្រទេសកូរ៉េខាងត្បូង បាននាំចេញអាវុធយុទ្ធភ័ណ្ឌ ប្រភេទ អឹម១ “M1”ទៅកាន់សហរដ្ឋអាមេរិក គិតជាទឹកប្រាក់ ប្រមាណ ៣,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ។
ប្រភពព័ត៌មានពីក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃចន្ទ ថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានលក់អាវុធចំនួន ៤៥លានដើម ប្រភេទ អឹម១ ទៅកាន់សហរដ្ឋអាមេរិក ហើយការលក់នេះ ត្រូវបានគេដឹងច្បាស់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងមានកិច្ចសន្យា ជាមួយសហរដ្ឋអាមេរិកជាលក្ខណៈឯកជន នៅក្នុងពេលសង្គ្រាម នាអំឡុងឆ្នាំ ១៩៥០-១៩៥៣ ។
មន្ដ្រីជាន់ខ្ពស់មួយរូបមកពីក្រសួងការពារជាតិកូរ៉េខាងត្បូង បានលើកឡើងថា “កូរ៉េ បាននាំចេញអាវុធប្រមាណ ៤៥លានដើម ជាអាវុធធន់អឹម១ គិតជាប្រាក់ស្មើនឹង ៣,៩៦ពាន់លានវុន ស្មើនឹង ៣,៥៣ពាន់លានដុល្លារ ទៅកាន់ សហរដ្ឋអាមេរិក គិតចាប់ពីឆ្នាំ២០០២-២០០៥” ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.