អាមេរិក រៀបចំដាក់ ទណ្ឌកម្មថ្មី លើ អ៊ីរ៉ង់

Posted on
  • Tuesday, February 7, 2012
  • by
  • angco.co
  • in
  • Labels:

  • វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានឈានទៅដល់ការ បង្កកទ្រព្យសម្បតិ្ត របស់រដ្ឋាភិបាលអ៊ីរ៉ង់ និងស្ថាប័នហិរញ្ញវត្ថុទាំងឡាយរបស់ប្រទេសនេះ ដោយអះអាងថា ពួកគេបានចូលរួមជ្រោមជ្រែងទៅលើទង្វើរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ដែលមិនអាចទទួលយកបាន។ នេះបើតាមសេចក្តីប្រកាស របស់រដ្ឋបាលរបស់លោកប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា។
    ព័ត៌មានចេញផ្សាយដោយទូរទស្សន៍ CNN បានឲ្យដឹងនៅថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១២ នេះថា ការរៀបចំប្រតិបត្តិទណ្ឌកម្មនេះ បានចុះហត្ថលេខានៅ ថ្ងៃអាទិត្យសប្តាហ៍មុន ដោយរដ្ឋបាលលោក អូបាម៉ា និងបង្កកទ្រព្យសម្បត្តិទាំងអស់របស់រដ្ឋាភិបាល និងធនាគារអ៊ីរ៉ង់ទាំងឡាយ នៅសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោក ចន ស៊ុលលីវ៉ាន់ អ្នកនាំពាក្យ ក្រសួងរតនាគារអាមេរិក។
    ចំពោះជំនួយរបស់ប្រទេសអ៊ីរ៉ង់ទាំងឡាយ ក៏ត្រូវតែបដិសេធផងដែរ ដូចជាកិច្ចការជំនួញដែលស្ថិតនៅក្នុងទណ្ឌកម្មដំបូងត្រូវបានដាក់កាលពីឆ្នាំ ១៩៩៥នោះដែរ។ នេះបើតាមការបញ្ជាក់ពី អ្នកពាក្យក្រសួងរតនាគារដដែលនោះ។ ចំពោះការដាក់ទណ្ឌកម្មសង្គ្រប់ទៅលើប្រទេសអ៊ីរ៉ង់ នេះដែរ គឺ ដើម្បីបង្ខំឲ្យប្រទេសនេះ យល់ព្រមបោះបង់ចោលកម្មវិធីចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូម និងការបង្កើតអាវុធប្រល័យលោក ដែលពិភពលោកកំពុងតែព្រួយបារម្ភជាខ្លាំងនោះ។
    ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនៅពេលនេះដែរ ត្រូវបានអាមេរិករំពឹងទុកថា ជាទណ្ឌកម្មដែលមានប្រសិទ្ធភាព បន្ទាប់ពីសហគមន៍អឺរ៉ុប បានប្រកាសបញ្ឈប់ ការនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់ ព្រមទាំងការជួញដូរផលិតផលមួយចំនួនទៀត ពីប្រទេសឥស្លាមមួយនេះកាលពីខែមករា។
    Photo by DAP-News



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.