វាំងននប្លាស្ទិក នៅក្នុងបន្ទប់ទឹក នៅពេលដែលប្រើប្រាស់យូរទៅ វាអាចបណ្តាលឱ្យ មានកំណកស្នាមប្រឡាក់បាន។ ហេតុនេះ អ្នកគួរសម្អាតឱ្យបានញឹកញាប់ ដើម្បីជាការកម្ចាត់ មេរោគផងដែរ។ ខាងក្រោមនេះ គឺជារូបមន្តសម្រាប់លាងសម្អាតវត្ថុនានា ដែលធ្វើពីប្លាស្ទិក នៅក្នុងបន្ទប់ទឹក...។
ដំបូង អ្នកត្រូវចាក់ទឹកខ្មេះសុទ្ធ ចូលទៅក្នុងដបស្ប្រៃយ៍ រួចយកទៅបាញ់ លើប្លាស្ទិក ត្រង់កន្លែងប្រឡាក់ ដោយ- ផ្ទាល់ ហើយទុកចោលបន្តិច ទើបប្រើ- ច្រាសសរសៃនីឡុង ទៅដុសខាត់ស្នាម- ប្រឡាក់ទាំងនោះចេញ។
ក្នុងករណីដែលដុសខាត់សម្អាត រួច ស្នាមប្រឡាក់នៅតែមិនជ្រះ អ្នកគួរ ចាក់ម្សៅសូដ្យូមប៊ីការបូណាត ប្រហែល ១/៤ចានចង្កឹះ ចូលទៅចានចង្កឹះតូចមួយ ហើយបាញ់ទឹកខ្មេះ លើស្នាមប្រឡាក់ ដែលនៅសេសសល់ រួចប្រើច្រាស ជ្រលក់ម្សៅសូដ្យូមប៊ីការបូណាតបន្តិច យកទៅដុសខាត់ និងលាងចេញដោយ ប្រើទឹកស្អាត រួចប្រើកន្សែងពោះគោ ជូតឱ្យស្ងួត។
ចំពោះឧបករណ៍ផ្សេងៗដែលធ្វើពីប្លាស្ទិក អ្នកអាចកម្ចាត់ស្នាមកំណកបាន ដោយការប្រើ ក្រណាត់ជ្រលក់ទឹកខ្មេះ មកជូតសម្អាត។ ប្រសិនបើស្នាមប្រឡាក់នោះ ជាប់ណែនខ្លាំង អ្នកគួរ លាយទឹកខ្មេះ ជាមួយទឹកធម្មតា ក្នុងអត្រា១ភាគ២ រួចយកឧបករណ៍ដែលធ្វើពីប្លាស្ទិកនោះ ទៅត្រាំចោល១យប់ បន្ទាប់មក ទើបយកមកជូតឱ្យស្អាត និងហាលឱ្យស្ងួត ជាការស្រេច ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.