មហាសេដ្ឋី​ហុងកុង បន្ត​ឈរ​ឈ្មោះ ថ្វី​បើ​មាន​រឿង​អាស្រូវ

Posted on
  • Thursday, February 23, 2012
  • by
  • angco.co
  • in
  • Labels:
  • មហាសេដ្ឋី​ហុងកុង បន្ត​ឈរ​ឈ្មោះ ថ្វី​បើ​មាន​រឿង​អាស្រូវ
    ក្រុងហុង​កុងៈ មហា​សេដ្ឋី​ជំនួញ​លោក​ហិនរី តាំង បាន​ហក់​ចូល​ក្នុង​សង្វៀន​ប្រកួត​ប្រជែង ដើម្បី​ក្លាយ​ជា​មេ​ដឹក​នាំ​អាណត្តិ​បន្ទាប់​របស់​ក្រុង​ហុងកុង​កាល​ពី ថ្ងៃ​ចន្ទ ដោយ​ផ្គើន​នឹង​ការ​អំពាវនាវ​ចេះតែ​កើន​ឡើង​ឲ្យ​លាលែង ចំ​ពេល​មាន​រឿង​អាស្រូវ​ជុំវិញ​ជម្រក​ប្រណីត​ដែល​សង់​ដោយ​ខុស​ច្បាប់​នៅ ​ពី​ក្រោម អាង​ហែល​ទឹក​មួយ​។
    លោក​តាំង អតីត​មន្រ្តី​លេខ​ពីរ​របស់​ក្រុង​ហុងកុង​ដែល​កាល​ពី​សប្តាហ៍​មុន​បាន​ បង្ហាញ​ថា​ជា​បេក្ខជន​នាំ​មុខ​ដែល​ចិន​គាំទ្រ​នៅ​ក្នុង​ការ​បោះឆ្នោត នៅ​ខែ​ក្រោយ បាន​ជួប​នូវ​ការ​ធ្លាក់​ប្រជាប្រិយភាព​របស់​លោក​ ជុំវិញ​ការ​ចោទ​ប្រកាន់​រឿង​សហាយ​ស្មន់​ក្រៅ​អាពាហ៍​ពិពាហ៍​ ការ​ខុស​ឆ្គង​ខាង​ពាក្យ​សម្តី ហើយ​ពេល​នេះ​មាន​ជម្លោះ​ ដោយ​សារ​ជម្រក​ក្រោម​ដី​នៃ​វីឡា​គ្រួសារ​របស់​លោក​មួយ​ថែម​ទៀត​។
    អ្វី​ដែល​ធ្វើ​ឲ្យ​សាធារណ​ជន​ក្តៅ​ក្រហាយ​លើស​ពី​សំណង់​ក្រោម​ដី  ដែល​កាសែត​ជាច្រើន បាន​រាយការណ៍​ថា​មាន​បន្ទប់​ដាក់​ស្រា​មួយ កន្លែង​បញ្ចាំង​កុន​មួយ កន្លែង​ហាត់​ប្រាណ​មួយ និង​អាង​កំដៅ​មួយ​គឺថា លោកតាំង បាន​ទម្លាក់​កំហុស​ការ​សាងសង់​នេះ ទៅ​លើ​ភរិយា​របស់​លោក​វិញ។
    ថ្វី​បើ​មាន​ការ​អំពាវនាវ​ឲ្យ​លោក​លាលែង​ក៏​ដោយ ក៏​លោក តាំង បាន​ដាក់​សុំ​ការ​តែងតាំង​ជា​ផ្លូវ​ការ​​របស់​លោក​ដើម្បី​ជំនួស​នាយក​ប្រតិបត្តិ​ដែល​នឹង​ផុត​អាណត្តិ​លោក ដូណាល់ សាង​ ពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​ទទួល​បាន​ការ​គាំទ្រ​ការ​តែងតាំង​៣៧៩​នាក់ ពី​គណៈ​កម្មាធិការ​បោះឆ្នោត ​ដែល​មាន​សមាជិក​១២០០​នាក់​។
    អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៃ សាកល​វិទ្យាល័យ បាប់​ទីស​ហុងកុង លោក ម៉ៃ​ឃើល ដេកូលយើរបាន​និយាយ​ថា​សំឡេង​៣៧៩​ ជា​ចំនួន​តិច​តួច​គួរ​ឲ្យ​អាម៉ាស់ បើ​និយាយ​ពី​លោក​តាំង ជា​«​អ្នក​នាំ​មុខ​ស្ទើរ​តែ​មិន​មាន​ការ​សង្ស័យ​»​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន។
    លោក បាន​បន្ត​ថា​៖ «​ខណៈ​ទិន្នន័យ បង្ហាញ​អំពី​របៀប​ដែល​លោក ហិនរី តាំង ​ធ្លាក់​ចុះ​ពី​តារាង​គាំទ្រ​ហើយ​បើ​ក្រុង​ប៉េកាំង នៅ​ព្យាយាម​ដាក់​លោក​ហិនរី តាំង ​នៅ​ពេល​សាធារណជន​ជា​ច្រើន​គាំទ្រ​អ្នក​ផ្សេង​ដូចជា​លោក ស៊ីវ៉ាយ លឿង វា​នឹង​ធ្វើ​ឲ្យ​ហុងកុង​មិន​អាច​គ្រប់គ្រង​បាន​ទេ»៕ source



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.