"របស់ពិសេស" ខណៈពេលគាត់ ហែលស្រាតឆ្លងទន្លេ Chivake ។
កាលពីដើមសប្ដាហ៍នេះ លោកតា Jonah Maturure បានប្រាប់ទំព័រ Sunday News ថា គាត់
បានស្រាតខោ និងទូលប៉េងប៉ោះមួយការុង ហែលឆ្លងទន្លេ។ តាំងពីមុនរៀបមក គាត់ធ្លាប់
ហែលឆ្លងទន្លេនេះដោយសុវត្ថិភាព ប៉ុន្ដែលើកនេះគ្រោះថ្នាក់បានកើតឡើង។
លោកតា Jonah និយាយថា ៖"ខ្ញុំមិនបានឃើញសញ្ញាអ្វីខុសពីធម្មតា តែនៅពេលទៅដល់
កណ្ដាលទន្លេ ភ្លាមនោះមានក្រពើមួយក្បាលលេចឡើងចំពោះមុខ និងបានត្របាក់ខាំខ្ញុំ
តែម្ដង"។
បុរសវ័យចំណាស់នេះបន្ដថា ៖ "វាខាំខ្ទេចគូថរបស់ខ្ញុំ បន្ទាប់មកក៏ខាំហែកវត្ថុពិសេសរបស់
ខ្ញុំទៀត។ ខ្ញុំថែមទាំងបានឮសម្លេងឆ្អឹងរបស់ខ្ញុំត្រូវបាក់ដោយសារវាខាំ"។
ប្រយុទ្ធជាមួយក្រពើកំណាចមួយសន្ទុះធំ លោកតា Jonah ក៏បានរួចខ្លួន និងហែលរត់ឡើង
គោក ដើម្បីអោយគេជួយ។
បច្ចុប្បន្នលោកតា Jonah សម្រាកព្យាបាលនៅមន្ទីរពេទ្យ United Bulawayo ក្រុង Bulawayo
ប្រទេស Zimbabwe ។
គួររំឮកថា ថ្មីៗនេះ តំបន់ Gutu(មានប្រជាជនតិច ប្រមាណជា ៧៨នាក់/mile)តែងកើតមាន
ករណីត្រូវក្រពើខាំជាញឹកញាប់ ប៉ុន្ដែប្រជាជននៅទីនេះ នៅតែមិនមានការប្រុងប្រយ័ត្ន
ពួកគេនៅតែហែលឆ្លងកាត់ទន្លេនេះដូចមិនធ្លាប់មានអ្វីកើតឡើង៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.