ការ​យំ​ក៏​មាន​ផល​ប្រយោជន៍​នោះ​ដែរ​!

Posted on
  • Monday, February 6, 2012
  • by
  • angco.co
  • in
  • Labels: ,

  • មនុស្ស​ភាគ​ច្រើន​បានគិត​ថា ការ​យំ​មិន​ល្អ​នោះ​ទេ ជាក់​ស្ដែង​ប្រសិន​បើ​ក្មេង​យំ​ មនុស្ស​ធំ​តែង​តែ​ប្រើ​វិធី​ផ្សេង​ៗ​ដើម្បី​លួង​។ ប៉ុន្ដែ​នៅ​ទី​នេះ​ ខ្មែរសារិកា​សូម​បញ្ជាក់​ថា គឺ​ជា​ការ​យំ​របស់​មនុស្ស​ពេញ​វ័យ មិនមែន​ជា​ការ​យំ​របស់​ទារក​ដែល​ឃ្លាន​ចំណី​​នោះ​ទេ​។
    ការ​យំ​របស់​មនុស្ស​ពេញ​វ័​យ​ភាគច្រើនកើត​ឡើង​ដោយ​សារ​ភាព​ទុក្ខ​ព្រួយ សោក​សង្រេង ភាគ​ភ័យខ្លាច ឬ​ការ​ខូច​ចិត្ត​ដោយ​ការ​បាត់​បង់​មនុស្ស​ជា​ទីស្រលាញ់​ជា​ដើម​។ បើ​យើង​គិត​តែ​មួយ​ជ្រុង​តូច យើង​ប្រាកដ​ជា​គិត​ថា ការ​យំ​មិន​ល្អ​នោះ​ទេ ប៉ុន្ដែ​បើ​តាម​ក្រុម​អ្នក​ជំនាញ បាន​បង្ហាញ​ថា ការ​យំ​ក៏មាន​ប្រយោជន៍​ផង​ដែរ​។

    - ការ​យំ​គឺ​ល្អ​សម្រាប់​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត៖ ការ​ស្រាវ​ជ្រាវ​ផ្នែក​វេជ្ជ​សាស្រ្ដ​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ បាន​រក​ឃើញ​ថា ទឹក​ភ្នែក​ដែល​ចេញ​ពី​ការ​​យំ​ អាច​ជម្រះ​ចោល​នូវ​សារធាតុ​គីមី​អវិជ្ជ​មាន​ចេញ​ពី​ក្នុង​រាងកាយ ដែល​មា​ន​ប្រយោជន៍​ដល់​រាង​កាយ​របស់​យើង​។ បន្ថែម​លើ​នេះ​ទៀត ទឹក​ភ្នែក​បាន​​អាច​លុបបំបាត់​​ចោល​នូវ​សារធាតុ​ពុល​ពីក្នុង​រាង​កាយ​របស់​យើង​ផង​ដែរ​។
    ក្រៅ​ពី​នេះ​ទៀត ការ​យំ​ក៏​អាច​មាន​ប្រយោជន៍​សម្រាប់​ផ្លូវ​ចិត្ត​ ដោយ​សារ​វា​អាចជួយ​​ឲ្យ​យើង​ដោះ​ស្រាយ​ និង​ប្រឈម​មុខ​នឹង​ស្ថានការណ៍​ឈឺ​ចាប់​ផ្សេង​ៗ។

    - សម្រក់​ទឹក​ភ្នែក​ អាច​កាត់​បន្ថយ​ស្រ្ដេស​៖ ប្រិយមិត្ត​ប្រាកដ​ជា​ធ្លាប់​លឺ​ធ្លាប់​លឺ​នូវ​ពាក្យ​ពេចន៍​មួយ​ចំនួន​ក្នុង​ខ្សែ​ភាព​យន្ត ឬ​ក្នុង​ប្រលោម​លោក ដូច​ជា​ពាក្យ​ថា "បើ​ចង់​យំ យំ​ចេញ​ឲ្យ​អស់​មកណា​" ។ ពាក្យនិយាយ​មួយឃ្លា​នេះ​គឺ​ពិត​ជា​ល្អ​ព្រោះ​ថា បើ​ចង់​ឲ្យ​មនុស្ស​ម្នាក់​ឈប់​យំ​ភ្លាម​ៗ​ គឺ​មិនមែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ ហើយ​ការ​ឲ្យ​មនុស្ស​យំ​ឲ្យ​អស់​ចិត្ត​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ប្រយោជន៍ ពោល​គឺ​អាច​កាត់​បន្ថយ​អារម្មណ៍​ស្ដ្រេស​បាន​។ ស្រ្ដេស​អាច​បង្ក​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​យើង​ ដូច​ជា​អាច​ទាក់​ទង​នឹងបញ្ហា​សុខ​ភាព​ជា​ច្រើន​ដូច​ជា ​ជំងឺ​បេះ​ដូង ជំងឺ​លើស​ឈាម ជំងឺ​ទឹក​នោមផ្អែម និងការ​ធាត់​លើស​លើស​ទម្ងន់​។
    យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់​វេជ្ជ​បណ្ឌិត William H. Frev មក​ពីរដ្ឋ​មីនីសូតា សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ថា ការ​យំ​អាច​ជួយ​លុប​បំបាត់​នូវ​សារធាតុ​គីមីជា​ច្រើន​ប្រភេទ​ដែល​បង្ក​ជា​អារម្មណ៍​ស្ដ្រេស​ ដូច្នេះ​ប្រសិន​សារធាតុ​ទាំង​នោះ​ត្រូវ​បាន​លុប​បំបាត់ អារម្មណ៍ស្រ្ដេស​ក៏​ថយ​ទៅ​តាម​នោះ​ដែរ​។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.