ពាក្យ​ចចាម​អារាមថ្មី​ទាក់​ទង​នឹង​ការ​ចេញ iPhone 5

Posted on
  • Monday, February 6, 2012
  • by
  • angco.co
  • in
  • Labels:

  • រូប​ដំណាង​ iPhone 5
    iPhone 4S ចេញ​ទើប​តែ​បាន​៤ខែ​សោះ ពាក្យ​ចចាម​អារាម​នានា​ ទាក់​ទង​នឹង​ការ​ចេញ​ iPhone 5 បាន​លេច​ឡើង​ទៀត​ហើយ​។ តើ Apple នឹង​ចេញ​ iPhone 5 នៅ​រយៈ​ពេល​ត្រឹម​តែ ៨ខែ​ក្រោយ​ចេញ iPhone 4S មែន​ឬ​ក៏​យ៉ាង​ណា​?
    បើ​យោង​តាម​ក្រុម​អ្នក​វិភាគ​នៅ​ក្រុមហ៊ុន Daiwa Securites បាន​ឲ្យ​ដឹង​ថា iPhone ជំនាន់ថ្មី​ (iPhone 5) នឹង​ចេញ​នៅ​ខែ​មិថុនា​ខាង​ខុស​ក្នុង​ព្រឹត្តិការណ៍ Worldwide Developer's Conference ដែលគិត​ទៅ​មាន​រយៈពេល​ តែ​៨ខែ​ប៉ុណ្ណោះ​ក្រោយ​ចេញ iPhone 4S កាល​ពី​ខែ​តុលា​កន្លងទៅ​។
    អ្នក​ដែល​តាម​ដាន​ព័ត៌មាន​បច្ចេកវិទ្យា​ ប្រាកដ​ជា​ដឹង​ច្បាស់​ណាស់​ថា ប្រពៃ​ណី​របស់ Apple គឺ​តែង​តែ​ចេញ iPhone ថ្មី​នៅ​ខែ​មិថុនា ដែល​ទើប​តែ​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ដែល​ចេញ​ iPhone ថ្មីក្នុង​ខែ​តុលា (iPhone 4S) ខណៈ​ដែល​ iPhone បួន​ប្រភេទ​មុន​នេះ​ សុទ្ធ​តែ​បង្ហាញ​ខ្លួន​ក្នុង​ខែ​មិថុនា។
    ក្រុមអ្នកជំនាញ​ដដែ​ល​បាន​អះ​អាង​ថា iPhone 5 នឹង​មានរាង​ស្ដើង​ជាង​ ស្រាល​ជាង​ ធំ​ជាង និង​មាន​លក្ខណៈ​ពិសេស​ច្រើនទៀត​។
    ទោះ​បី​ជា​យ៉ាង​ណា​ក្ដី មិន​មាន​អ្នក​ណា​ម្នាក់​បាន​លឺ ឬ​បាន​ដឹង​ច្រើន​ទាក់​ទង​នឹង​ការ​ឆ្នៃ​ម៉ូដ iPhone 5 នោះ​ដែរ ដោយគ្រាន់​តែ​ដឹង​ថា រយៈ​ពេល​ចេញ​ គឺប្រហែល​ជា​មិនលើស​ពី​៤ខែ​ទៀត​នោះ​ទេ គិត​ចាប់​ពី​ពេល​នេះ​ទៅ​។
    ទន្ទឹម​នឹង​ពាក្យ​ចចាម​អារាម​ទាក់ទង​នឹង iPhone 4 នេះ ក៏​មាន​ការ​លេច​លឺ​ពី iPad 3 ផង​ដែរ។ អ្នក​វិភាគ​ភាគ​ច្រើន រួមទាំង​អ្នក​ឃ្លាំ​មើល Apple បាន​រំពឹង​ថា Apple នឹង​ចេញ​ iPad 3 នៅ​ខែ​មីនា ខាង​មុខ​នេះ​។ គួរ​រំលឹក​ផង​ដែរ​ថា iPad 2 ក៏​បាន​ចេញ​នៅ​ក្នុង​ខែ​មីនា​ផង​ដែរ ដោយ​សារ​តែ​បែប​នេះ​ហើយ​ទើប​មាន​លេច​លឺ​ដំណឹង​ពី​ការ​ចេញ​ iPad 3 នា​ពេល​នេះ​។ ពាក្យ​ចចាម​អារាម​នេះ បាន​លេច​ធ្លាយ​ចេញ​ពី​ Apple blog ជា​ភាសា​ជប៉ុន Macotakara។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.