២.ក្លិនដែលសក្តិសមៈ អ្នកគួរមានទឹកអប់ឲ្យលើសពីមួយប្រភេទ ព្រោះថាក្លិនទឹកអប់ដែលអ្នកប្រើនៅពេលថ្ងៃ អាចនឹងមិនសមស្របសំរាប់បរិយាកាសនៅពេលយប់ ដូចជាក្លិនក្រូចឆ្មា ស្រទន់ ឬក្លិនឈើក្រអូបសម្រាប់ប្រើប្រាស់នៅពេលថ្ងៃ។ ចំណែកនៅពេលយប់អ្នកគួរជ្រើសរើស ទឹកអប់ដែលមានក្លិនមុត ដូចជាក្លិនផ្កាកុលាប ជាដើម។
៣. កន្លែងដែលគួរបាញ់ៈ ការជ្រើសរើសចំនុចលើរាងកាយ ដែលគួរបាញ់ទឹកអប់នោះ គឺជារឿងសំខាន់ខ្លាំងណាស់។ ការបាញ់ទឹកអប់បន្តិចបន្តួចនៅកៀនស្លឹកត្រចៀក ឲ្យបុរស ឬស្រ្តីដែល ឱនមកជិតអ្នក អាចធំក្លិនក្រអូបពីរាងកាយរបស់អ្នក។ ចំណែកឯដើមទ្រូងក៏ចាត់ទុកជាកន្លែង សំខាន់ដែរ ព្រោះទឹកអប់នឹងចូលទៅលាយផ្សំ ជាមួយក្លិនក្លួនធម្មជាតិរបស់អ្នក ក្លាយជាក្លិនដ៏ក្រអូបគួរឲ្យចងចាំមិនងាយបំភ្លេចបាន។
៤. បរិមាណដែលត្រូវប្រើៈ ទឹកអប់ផ្តល់នូវភាពក្រអូបសម្រាប់អ្នក ដែលនៅជិតខ្លួនអ្នកដូច្នេះ អ្នកគួរបាញ់ទឹកអប់នៅក្រោមស្លឹកត្រចៀក និងលើដងខ្លួនតែបន្តិចបាន ហើយ ព្រោះថាក្លិនទឹកអប់នឹងទៅលាយផ្សំជាមួយនឹងក្លិនខ្លួនរបស់អ្នក ថ្វើឲ្យក្លិនកាន់តែខ្លាំងឡើងៗ។ ចំណែកឯការបាញ់ទឹកអប់ច្រើនពេក នឹងធ្វើឲ្យខ្លួនអ្នក មានក្លិនឆួលខ្លាំងក្រោយពេលបាញ់បានប៉ុន្មានម៉ោង។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.