៧ បញ្ហាដែលស្ត្រីមិនត្រូវធ្វើពេលនៅលើគ្រែ

Posted on
  • Thursday, February 9, 2012
  • by
  • angco.co
  • in
  • Labels:

  • ថ្វីបើរឿងលើគ្រែ ជារឿងដែលគូស្នេហ៍ ម្នាក់ៗ ត្រូវសម្តែងចេញនូវអារម្មណ៍ ដែល ខ្លួនត្រូវការចង់បាន ឬ ចង់ឱ្យដៃគូ បំពេញឱ្យយ៉ាងណាក្តី ប៉ុន្តែក៏មាន បម្រាមមួយ ចំនួនដែលស្ត្រីពុំគប្បីធ្វើឡើយ ពីព្រោះ វាអាចធ្វើឱ្យអស់អារម្មណ៍ លែងចង់ដំណើរការជាមួយគ្នាតទៅ ទៀត ។
          ១- កុំបណ្តោយឱ្យក្លិនមាត់រំខានអារម្មណ៍ 
          
          មិនត្រូវប្រាប់បុរសជាដៃគូត្រង់ៗថា “មាត់បងឯងស្អុយណាស់” ។ ការប្រាប់គេ ត្រង់បែបនេះ វាជាការបំផ្លាញ អារម្មណ៍របស់គេជាខ្លាំង ប៉ុន្តែអ្នកក៏មិនត្រូវនៅទ្រាំហិតក្លិន មាត់របស់គេរហូតនោះដែរ ពីព្រោះវានឹង ធ្វើឱ្យអ្នក អស់អារម្មណ៍មុន ។ បើចង់ប្រាប់គេ គឺអ្នកគួរតែប្រាប់ពង្វាងៗបន្តិច ហើយបើអាច ទ្រាំបានគួរតែទ្រាំឱ្យដំណើរការសិចប្រព្រឹត្តទៅ រួចរាល់សិន រួចសឹមនិយាយគ្នាពេលក្រោយ ពីព្រោះបើអ្នកប្រាប់គេត្រង់ៗថា គេមាត់ស្អុយ នោះច្បាស់ណាស់ថាគេប្រាកដជាអាម៉ាស់ ឬ អស់អារម្មណ៍រហូតទាល់តែផ្អាកប្រតិបត្តិការ លើគ្រែពាក់កណ្តាលទីក៏អាចថាបានដែរ ។ 
          
          ២- កុំរំពឹងទុកថា ជាល្បែងលើគ្រែម៉ារ៉ាតុង
          
          ចំពោះរឿងពេលវេលាក្នុងការមានសិច គួរតែបណ្តោយវាឱ្យប្រព្រឹត្តទៅតាមធម្មជាតិ នៃអារម្មណ៍របស់អ្នក និង គេ ។ មិនត្រូវរំពឹង ទុកថាសិចត្រូវតែប្រើពេលយូររហូតទាល់តែអ្នកអាចដល់ចំណុចកំពូលព្រមគ្នាជាមួយគេនៅ ទឹកទីមួយនោះទេ ពីព្រោះជួនកាលវាអាចធ្វើ ឱ្យអ្នកខុសបំណង និង អស់អារម្មណ៍ក្នុងការ ចាប់ផ្តើមសិចបន្តទៅទឹកពីរទៀត ។ ហាមរអ៊ូ រទាំថា “ដូចជាលឿនដល់ហើយ មិនទាន់ទាំង បានអីផង” ការរអ៊ូរទាំទាក់ទងនឹងពេលវេលា នេះបានសេចក្តីថា គេមិនអាចពន្យារពេល វេលាទេ ឬ មិនអាចនាំអ្នកទៅកាន់ចំណុច កំពូលបាន ។ ដូច្នេះការរអ៊ូក្នុងន័យនេះ វាមាន ន័យស្មើនឹងការថ្កោលទោសគេចំៗថា “ប្រុស អន់” យ៉ាងដូច្នេះ ។

          ៣- កុំបដិសេធការប្រើមាត់
          
          ការដែលប្រុសស្នេហ៍ធ្វើអូរ៉ាល់ឱ្យអ្នក ប៉ុន្តែអ្នកបែរជាបដិសេធមិនព្រម ធ្វើតបស្នងឱ្យគេវិញនោះ វាហាក់ដូចជា អ្នកស្អប់ខ្ពើមគេ ពីព្រោះការបដិ-សេធប្រើមាត់ ដោយខ្លួនអ្នកផ្ទាល់ដឹងច្បាស់ថាវាជាអវយវៈមួយដែលជួយ ផ្តល់សេចក្តីសុខ ឬ មិន ព្រមឱ្យមាត់ប្រឡាក់ប្រឡូសអ៊ីសោះនោះ បែបនេះ បញ្ជាក់ថា អ្នកនឹងដេកធ្វើហីៗ ព្រងើយៗ មិនធ្វើអីទាំងអស់ សូម្បីតែថើប បឺតមាត់គេក៏គ្មានដែរ ។ សូមសាកល្បងធ្វើចិត្តឱ្យទូលាយហើយ សាកស្រមៃ គិតមើលថា ប្រសិនបើគេមិនប្រើមាត់ធ្វើអូរ៉ាល់ឱ្យអ្នក តើអត្ថ រសសិច ឬ សេចក្តីសុខស្រួលអាចកើតមានខ្លាំងឬទេ ? ដូច្នេះអ្នកគួរតែតបស្នងឱ្យគេ វិញ ហើយបើគិតថាពិបាកក្នុងអារម្មណ៍ខ្លាំង អ្នកអាចកំណត់ទីតាំងដែល ត្រូវធ្វើ និង ទីតាំងដែលមិនត្រូវធ្វើក៏បាន ។ 
          
          ៤-កុំបដិសេធសិចជាមួយគេដោយការជួយខ្លួនឯង
          
          ការដែលបុរសគូស្នេហ៍នៅក្បែរ ប៉ុន្តែអ្នកបែរជាជ្រើសរើសផ្តល់ សេចក្តីសុខស្រួលដោយការជួយខ្លួនឯង បែបនេះជាការប្រមាថសមត្ថភាពសិចរបស់គេ ហើយជាទង្វើមួយដែលអ្នកចង់បញ្ជាក់ប្រាប់គេថា អ្នកដូចជា អស់អារម្មណ៍និងខាតពេលវេលាដែលចំណាយទៅលើសិចជាមួយគេ រហូតដល់ថ្នាក់គិតថា អ្វីដែលគេ ព្យាយាមធ្វើលើរាងកាយរបស់អ្នក ការពិត ទៅវាគ្រាន់តែជាការព្យាយាមជួយខ្លួនឯងរបស់គេប៉ុណ្ណោះ ។ ប្រសិនបើអ្នក ជ្រើសរើសការផ្តល់សេចក្តីសុខស្រួលដោយការជួយខ្លួនឯងនៅចំពោះមុខ គេដូច្នេះ គេប្រាកដជាទទួលអារម្មណ៍ថា ហាក់ដូចជាត្រូវគេទះមួយកំផ្លៀង និង អាម៉ាស់ជាខ្លាំង ។ 

          ៥- កុំថាគេ “អន់”
          
          សូមកុំសួរទៅបុរសជាគូស្នេហ៍ថា នេះជាលើកទីមួយរបស់បងមែន ទេ ?” សំណួរបែបនេះវាអាចជាការប្រមាថ អំពីកម្សោយសមត្ថភាពលើគ្រែ របស់គេដែលធ្វើឱ្យគេបាក់មុខបាក់មាត់ ។ សម្រាប់បុរសៗ សិចលើកដំបូង ដែលបើកភាពបរិសុទ្ធរបស់គេ ចាត់ទុកថាជាសិចដែលគេមិនអាចបំភ្លេច បាន ហើយក៏ជាសិចមួយដែលឆ្គាំឆ្គង ពិបាកបំផុតសម្រាប់គេ ។  
          
          ៦- កុំភ្លេចធ្វើសកម្មភាពលើផ្នែកផ្សេងៗរបស់គេ
          
          ច្បាស់ណាស់ថា អាច្រមក់ជាទីតាំងយុទ្ធសាស្ត្រសំខាន់បំផុតមួយរបស់ បុរស ប៉ុន្តែស្ត្រីជាគូស្នេហ៍ទាំងឡាយ គប្បីផ្តោតការយកចិត្តទុកដាក់ទៅ លើចំណុចស្រើបស្រាលផ្សេងៗទៀតរបស់គេផង ដូចជាជុំវិញ-ក ជុំវិញ ត្រចៀក ខ្នង ចុងសុដន់ ជាដើម ៘ ពីព្រោះចំណុចខាងលើនេះវាកាន់ តែជួយឱ្យគេមានអារម្មណ៍ពុះកញ្ជ្រោលរោលរាល និង ពិបាក បំភ្លេចអ្នក ពេលឡើងគ្រែម្តងៗ ។ 
          
          ៧- កុំខ្មាសអៀនក្នុងការបន្លឺសំឡេងតាមអារម្មណ៍ស្រួល
          
          ភាពស្ងាត់ដូចចោរលួចសេះមួយគប្បីធ្វើ ប្រសិនបើអ្នកកំពុងតែ ដំណើរការសិចក្នុងបន្ទប់មួយដែលឡោម ព័ទ្ធទៅដោយមនុស្សម្នាខាងក្រៅ ប៉ុន្តែប្រសិនបើសិចកំពុងតែដំណើរការទៅនៅក្នុងទីកន្លែងផ្ទាល់ខ្លួនដែល មានតែគូស្នេហ៍ពីរនាក់នោះការបញ្ជោញសំឡេងថ្ងួចថ្ងូរទៅតាមចង្វាក់អា រម្មណ៍សិចមិនមែនជារឿងដែលត្រូវបាន គេហាមឃាត់អ្វីនោះទេ ពីព្រោះ សំឡេងថ្ងួចថ្ងូរវាអាចជាសញ្ញាមួយបញ្ជាក់ប្រាប់ទៅដៃគូថា អ្វីដែលគេធ្វើ នោះគឺបានចំចំណុចចំទីតាំង និង ត្រូវចិត្តគូស្នេហ៍ហើយ ។ ម៉្យាងទៀត សំឡេងថ្ងួចថ្ងូរនេះវាកាន់តែជួយឱ្យអារម្មណ៍គេពុះកញ្ជ្រោល ហើយមានកម្លាំង ចិត្តចង់បំពេញនូវអ្វីដែលអ្នកចង់បានកាន់តែខ្លាំងថែមទៀត ៕
          



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.