២៦នាក់ស្លាប់ ក្នុងហេតុការណ៍បំផ្ទុះ គ្រាប់បែកអត្តឃាត នៅយេម៉ែន

Posted on
  • Sunday, February 26, 2012
  • by
  • angco.co
  • in
  • Labels:

  • មនុស្សយ៉ាងហោចណាស់ ២៦នាក់ស្លាប់ បន្ទាប់ពីមាន ការវាយប្រហារដោយគ្រាប់បែកអត្តឃាតបង្កប់ ក្នុងរថយន្ត នៅក្នុងខេត្ត Hadramawt ភាគខាងត្បូងប្រទេសយេម៉ែន។ នេះបើយោងតាមការលើកឡើង របស់រដ្ឋមន្ត្រី ប្រចាំតំបន់។
    យោងតាមទីភ្នាក់ងារសារព័ត៌មាន BBC ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១២ បានឲ្យដឹងថា គ្រាប់បែកត្រូវបានបំផ្ទុះ ឡើង នៅក្នុងតំបន់មួយក្បែរវិមានរដ្ឋាភិបាលក្នុងទីក្រុង Mukalla ដោយក្នុងចំណោមអ្នកស្លាប់ ទាំងអស់ ភាគច្រើនជាសមាជិកខាងសាធារណរដ្ឋ។
    ការវាយប្រហារដោយគ្រាប់បែកត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីថ្មីប្រទេស យេម៉ែន លោក Abdrabbuh Mansour Hadi បានធ្វើពាក្យសម្បថចូលកាន់តំណែង ក្រោយពី លោក Ali Abdullah Saleh លាលែងចេញពី តំណែងក្នុងរយៈពេលមួយខែ បន្ទាប់ពីការធ្វើបាតុកម្មប្រឆាំងពីសំណាក់ប្រជា ពលរដ្ឋ។ អតីតប្រធានាធិបតីប្រទេស យេម៉ែន លោក Saleh ដែលបានកាន់អំណាច អស់រយៈពេល ៣៣ឆ្នាំ មកហើយនោះ នឹងធ្វើពិធីផ្ទេរតំណែងនៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ខាងមុខ។
    តាមរយៈសាក្សីបានបង្ហាញថា រថយន្តបង្កហេតុត្រូវបានបើកសំដៅទៅកាន់វិមានរដ្ឋាភិបាល បន្ទាប់មក ត្រូវបានបំផ្ទុះ នៅមុខច្រកទា្វចូលរបស់វិមានផ្ទាល់តែម្តង។ កម្លាំងយោធាដែលបានរួចផុតពីសេចក្តីស្លាប់ បានបាញ់រះសំដៅអ្នកបង្កហេតុ។ កងយោធាសុំមិនបញ្ចេញឈ្មោះម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា រថយន្តដែលបង្កហេតុជាប្រភេទរថយន្ត ដឹកទំនិញធុនតូច។ ជាមួយគ្នានេះដែរ រថយន្តនេះបានបន្សល់ស្នាមក្រយៅដៃរបស់ជនសង្ស័យ។ តាមរយៈការត្រួតពិនិត្យបានបង្ហាញថា ជនសង្ស័យជាក្រុមភេវរករអាល់កៃដា។
    ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters សកម្មជនម្នាក់បានលើកឡើងថា ខ្លួនបានស្ថិតនៅពីក្រោយ ការ វាយប្រហារ ហើយការវាយប្រហារនេះមានបំណងធ្វើការសងសឹកទៅលើបទឧក្រិដ្ឋ ដែលបង្កឡើង ដោយក្រុមពួកសាធារណរដ្ឋ Guards៕
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.