នារីដែល​មានសុដន់​​ធំជាងគេ​លើ​ពិភពលោក​

Posted on
  • Sunday, February 26, 2012
  • by
  • angco.co
  • in
  • Labels:

  • នារីសុដន់​ធំជាង​គេបំផុត​លើ​ពិភពលោក​​ខណៈដែល​​​រង្វង់ដើមទ្រូង​​​​នាង​មាន​ដល់​​១១៥K នាង SHEYLA HERSHEY ជា​នារី​ដែល​មាន​​សុដន់​ធំជាង​គេ​បំផុត​លើ​ពិភព​លោក​។​ នារីជនជាតិ​ប្រេស៊ីល​អាយុ​​​៣២​ឆ្នាំរូបនេះ​​​ជាប់​ឯតទគ្គ​កម្ម​​​​ជានារី​​មានសុដន់​ធំជាង​គេបំផុត​​​​នៃពិភពលោក ក្រោយ​ពី​នាង​​ទទួលការ​វះកាត់​កែ​សម្រស់​​ដល់ទៅជាង​​​២០លើក ​​ដើម្បី​​​ឱ្យ​សម្រេច​​​បាន​លទ្ធ​ផល​បែបនេះ ។ គួរ​កត់សម្គាល់​​​ថា នាង SHEYLA HERSHEY ចំណាយ​ប្រាក់​មិន​តិចជាង​​​​​២៥.០០០​ដុល្លារឡើយ​ សម្រាប់​ការ​​​​វះកាត់​ទាំងនេះ ​ដោយ​ក្នុង​ការ​វះ​កាត់​​មួយលើក​​ៗមាន​​បញ្ចូល​​​​ SILICON ២,៥១​លីត្រ។​
    នាង SHEYLA HERSHEY ថ្លែង​តាម​ទូរទស្សន៍​ថា​​ សុដន់​​របស់​ខ្ញុំ​​​​ដូចជា​​កូន​ង៉ែត​របស់​ខ្ញុំ​ដែរ​។ ​​ខ្ញុំ​ស្រឡាញ់​សុដន់​​​​ទាំង​គូនេះ​ខ្លាំង​ណាស់ ​​ដូច​កូនខ្ញុំ ។ បណ្តានារីតែង​​មានការ​ប្រចណ្ឌ​នឹង​ខ្ញុំ​ ព្រោះ​​តែ​ពួកគេ​​​មិនអាច​​រារាំង​​​​លោកប្តី​​​ពួកគេ​​មិន​​ឱ្យ​មើល​ដើមទ្រូង​​ និង​​គល់​សុដន់​​​​ដ៏ធំ​​របស់​ខ្ញុំ ។ ​​ក៏​ប៉ុន្តែ​​​​សុដន់​ធំបែបនេះ​​​​មានបញ្ហា​​​ចោទ​​មួយចំនួន​​ដែរ ​​ដូចជា​នាង​​ពុំអាច​​រត់​បាន​ ហើយ​​​​ពិបាក​​រក​អាវ​​ពាក់​ត្រូវ​។ នាង​ក៏គូស​បញ្ជាក់​​​ផងដែរ​​​ថា ជា​រឿយៗ ​​នាង​កាត់​​បន្ថយ​ការ​ហូបចុក​​ ក៏ប៉ុន្តែ​នាង​នៅតែ​សរសើរ​​ចំពោះ​​សុដន់​ធំ​​ទាំង​ទ្វេ​របស់​នាង ហើយ​នាង​រហូត​ដល់​គិតចង់​ធ្វើអត្តឃាត​​ បើ​ពេលណា​​មួយនាងត្រូវ​​​​ធ្វើ​​ឱ្យសុដន់​​នាង​រួម​តូច​វិញ ដោយសារ​ហេតុ​ផល​សុខភាព ៕​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.