ថ្មីៗនេះ ឱក សុគន្ធកញ្ញា បានលេចឮល្ហៀងៗថា តារាស្រីជួរមុខរូបនេះ កំពុងតែមានទំនាក់ទំនងស្នេហា ជាមួយតារាប្រុស រួមដំបូលផលិតកម្ម ជាមួយគ្នាគឺលោក ឆន សុវណ្ណារាជ ខណៈពេលដែលកន្លងមក ឱក សុគន្ធកញ្ញា ក៏ត្រូវបានគេដឹងយ៉ាងប្រាកដថា កំពុងតែមានចំណងស្នេហា ជាមួយនឹងតន្ត្រីករមាឌធំ រ៉េតធី ដូណា ដែល ចំណងស្នេហានេះមានអាយុកាល ជាច្រើនឆ្នាំមកហើយ និងមានចាស់ទុំដឹងឮទាំងសងខាង ទៀតផង។
ប៉ុន្តែនៅពេលថ្មីៗនេះ បែរជាលេចឮថានាង មានទំនាក់ទំនង ស្នេហាជាមួយឆន សុវណ្ណារាជ ទៅវិញ ឬមួយក៏ឱក សុគន្ធកញ្ញា និងរ៉េតធី ដូណា អ្នកទាំងពីរដើរ ដល់ផ្លូវ បំបែកឬ ? ជុំវិញរឿងរ៉ាវស្នេហា ប្រទាក់ក្រឡាគ្នាខាងលើនេះ តារាស្រីដែលកំពុងក្តោបក្តាប់ ប្រជាប្រិយភាពយ៉ាងខ្លាំង ពីមហាជនឱក សុគន្ធកញ្ញា បានបង្ហាញពីភាព ភ្ញាក់ផ្អើល យ៉ាងខ្លាំងចំពោះព័ត៌មាននេះ ហើយហាក់បីដូចជាបង្ហាញអារម្មណ៍ ធុញថប់ចំពោះរឿងរ៉ាវស្នេហា ដែលម្តងគេលើកដាក់ជាមួយអ្នកនេះ ម្តងគេលើកដាក់ជា មួយអ្នកនោះ ។
ឱក សុគន្ធកញ្ញា ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១២ លាយឡំជាមួយនឹងសំណើច ហួសចិត្តថា “អូ..........! តាមការពិតអត់ មានរឿងហ្នឹងទេបង........(សើច) ។ ខ្ញុំឮគេថានឹងអ្នកខ្លះសួរខ្ញុំដែរ តែខ្ញុំមិនទាន់បានអាន ឬមើលព័ត៌មានហ្នឹងទេ ។ បញ្ហាហ្នឹងដូចអត់មាន អ្នកណាមកសម្ភាសន៍ ឬសួរ ខ្ញុំនោះទេ ស្រាប់តែឃើញចុះផ្សាយ ខ្ញុំអត់មានដឹងរឿងអីសោះ” ។ ពេលមានសំណួរថា កន្លងមកទស្សនិកជន ពួកគាត់បានដឹងយ៉ាងច្បាស់ថា កញ្ញាមានចំណងស្នេហា ជាមួយនឹង លោករ៉េតធី ដូណា ចុះហេតុអ្វីពេលនេះ បែរជាលេចឮខ្ចរខ្ចាយ ពីចំណងស្នេហាជាមួយ ឆន សុវណ្ណារាជ ទៅវិញ?
ឱក សុគន្ធកញ្ញា បញ្ជាក់ទៀតថា “រឿងអីក៏ដោយ គឺខាងគាត់ (អ្នកកាសែត) ជាអ្នកលើកបន្តុប ហើយចាប់ផ្តើមមកសួរខ្ញុំ ថាម៉េចហើយរឿងហ្នឹង បែកគ្នាឬជួបគ្នាខ្ញុំគិតថា ពេលជួបគ្នា ក៏ខាងគាត់អ្នកនិយាយ ពេលបែកគ្នា ក៏ខាងគាត់អ្នកនិយាយដែរ ខ្ញុំអត់ដែលបានឆ្លើយទាល់តែសោះ ខ្ញុំក៏ឆ្ងល់ដែរ ដល់ពេលអញ្ជឹងទៅ ខ្ញុំអត់មានពាក្យ អីត្រូវនិយាយ ។ ដូចជាថ្មីៗនេះ គេថាខ្ញុំភ្ជាប់ពាក្យ ខ្ញុំឆ្ងល់គេអត់មានសួរខ្ញុំ ឬសម្ភាសន៍ខ្ញុំសោះ ខ្ញុំជាម្ចាស់ខ្លួន អត់មានដឹងខ្លួនទាល់ទេសោះ ស្រាប់តែមានព័ត៌មាន ថាខ្ញុំភ្ជាប់ពាក្យជាមួយ ឆន សុវណ្ណារាជ ពេលហ្នឹងខ្ញុំអត់ដឹង ហើយក៏គ្មានអ្វីត្រូវនិយាយទៀតដែរ មានតែបណ្តោយទៅតាមដំណើរ” ។
ទោះបីជាបែបណា ពេលបង្វែរសំណួរ ទាក់ទងទៅនឹងម្ចាស់ស្នេហ៍ រ៉េតធី ដូណា ជុំវិញដំណើរស្នេហា របស់អ្នកទាំងពីរ ឱក សុគន្ធកញ្ញា ហាក់ផ្ទុះសំណើចឡើង និងនិយាយថា “រឿងខ្ញុំជាមួយបង ដូណា ដូចជាអត់មានអ្វីទេ ជាធម្មតាទេ បើចិត្តគាត់មានមកលើខ្ញុំ ខ្ញុំធ្វើយ៉ាងម៉េចទៅដឹង ខ្ញុំជាមនុស្សស្រីលុះត្រាតែគេ ចូលស្តីដណ្តឹង យើងទើបដឹងច្បាស់ថា គេស្រលាញ់យើងពិតប្រាកដ និងជាអនាគតរបស់យើង ។ សម្រាប់ខ្ញុំរឿងហ្នឹងធម្មតាៗ ព្រោះក្នុងដំណាក់នេះ ខ្ញុំអត់អាចនិយាយបានទេថា អ្នកនេះឬអ្នកនោះ ជាម្ចាស់ស្នេហ៍ខ្ញុំបានឡើយ បើមានគេចូលដណ្តឹងខ្ញុំ ពេលនោះខ្ញុំមិនលាក់ទេ ខ្ញុំនិងប្រកាសឲ្យដឹង តែម្តង” ។
ពេលនិយាយមកដល់ត្រង់នេះ ឱក សុគន្ធកញ្ញា ហាក់បង្ហាញភ្លើងខៀវ បើកផ្លូវឲ្យតន្ត្រីករ រ៉េតធី ដូណា ក្នុងការចូលស្តីដណ្តឹង តាមផ្លូវច្បាប់ព្រោះកន្លងមក ព័ត៌មានស្នេហាអ្នកទាំងពីរ ហាក់បានធ្វើឲ្យពួក គេ ស្វែងយល់ចិត្តគ្នាទៅវិញទៅមកបានច្រើន ហើយរ៉េតធី ដូណា ក៏ធ្លាប់បង្ហាញពីបេះដូងឲ្យមហាជនដឹងដែរថា លោកស្រលាញ់ឱក សុគន្ធកញ្ញា និងចង់បាននាង ធ្វើគួរអនាគត ។ ប៉ុន្តែដំណើរស្នេហានេះ ហាក់បីដូចជាជួបនូវព្យុះភ្លៀងបោកបក់ ជាបន្តបន្ទាប់ រហូតដល់ថ្នាក់លេចឮថា អ្នកទាំងពីបែកគ្នាទៀតផង ។ ឱក សុគន្ធកញ្ញា ក៏បានថ្លែងសរសើរ ពីបុគ្គលិកលក្ខណៈ របស់រ៉េតធី ដូណា ថាលោកជាមនុស្សល្អ ព្រោះការងាររាល់ថ្ងៃ ក្នុងផលិតកម្មគឺមានភាព ស៊ីសង្វាក់គ្នាល្អ ណាស់ ។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះក្នុងផលិតកម្ម រស្មីហង្សមាស ឱក សុគន្ធកញ្ញា បានចេញអាល់ប៊ុមថ្មី របស់ខ្លួនចរាចរ លក់នៅលើទីផ្សារ ដោយបទចម្រៀងជាច្រើន បែបមនោសញ្ចេតនា ត្រូវបានអ្នកគ្រប់គ្រង ឲ្យនាងចាប់ដៃគូជាមួយនឹងតារា ចំណូលថ្មីនៅ ស៊ីនឿន ហើយវ៉ុលនេះគ្រាន់តែចេញភ្លាម ទទួលបានការពេញនិយម គាំទ្រយ៉ាង ខ្លាំងពីសំណាក់ទស្សនិកជន ក្រុមយុវវ័យជាពិសេស គឺFun club របស់នាង ៕ប្រភព
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.