កូរ៉េខាងជើងព្រមានធ្វើសង្គ្រាម ជាមួយ នឹងកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្ត ចំពោះការធ្វើ សមយុទ្ធរួមកូរ៉េខាងត្បូង​និងអាមេរិច

Posted on
  • Sunday, February 26, 2012
  • by
  • angco.co
  • in
  • Labels:

  • ប្រទេសកូរ៉េខាងជើង បានព្រមានថា ខ្លួននឹងធ្វើសង្រ្គាម ដ៏សក្តិសិទ្ធមួយ ចំពោះការធ្វើ សមយុទ្ធ ប្រចាំឆ្នាំរួមគ្នារវាងកូរ៉េខាងត្បូងនិងអាមេរិច ដោយចោទថា ការធ្វើសមយុទ្ធនេះមានន័យស្មើនឹង ការប្រកាស សង្គ្រាមដោយសម្ងាត់ ។
    កងទ័ពកូរ៉េខាងត្បូងនឹងចាប់ធ្វើសមយុទ្ធរួមជាមួយកងទ័ពអាមេរិច ពីថ្ងៃចន្ទសបា្តហ៍ក្រោយនេះ រហូត ដល់ថ្ងៃទី៩ ខែមិនា និងសមយុទ្ធទ្រង់ទ្រាយធំមានកងទ័ពអកាស កងទ័ពជើងគោក និងកងទ័ពជើងទឹក ពីថ្ងៃទី១ ខែមិនា ដល់ទី៣០ខែមេសា។
    កាលពីអាទិត្យមុន កូរ៉េខាងជើងគំរាមដែរ តែមិនបានវាយប្រហារលើកូរ៉េខាងត្បូងទេ។ ចាប់តាំងពីមេដឹកនាំវ័យក្មេង គឹម ជុងអ៊ុន ឡើងកាន់អំណាចមក កូរ៉េខាងជើងហាក់ប្រកាន់យកផ្លូវ ប្រទូស្តរាយដាក់កូរ៉េខាងត្បូង។ ទន្ទឹមគ្នានេះដែរ ការចរចាររវាងអាមេរិចនិងកូរ៉េខាងជើងបានទទួលបរាជ័យហើយកាលពីថ្ងៃសុក្រ ម្សិលមិញនេះ៕

      



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.