មិនបាច់ប្រើដៃទៀតទេ Google នឹងបញ្ចេញវ៉ែនតាអាចមើល អ៊ិនធើណិត អ៊ីម៉េល

Posted on
  • Sunday, February 26, 2012
  • by
  • angco.co
  • in
  • Labels:

  • បើលោកអ្នក ខ្ជិលកាន់ទូរស័ព្ទ នោះ Google នឹងផ្តល់ផលិតផល មួយសំរាប់លោកអ្នកឆាប់ៗនេះហើយ ! នៅក្នុងឆ្នាំនេះGoogle នឹងចេញលក់វ៉ែនតាមានមុខងារដូចទូរស័ព្ទស្មាតហ្វូន ដូច្នោះដែរ។ នៅលើកញ្ចក់វ៉ែនតា អាចអោយលោកអ្នកមើលអ៊ិនធើណិត ប្រើសារ និងអ៊ីម៉េលដោយមិនបាច់ប្រើ ម្រាមដៃឡើយ។
    បើចង់ប្រើ mouse សម្រាប់បញ្ជាអេក្រង់ លោកអ្នកគ្រាន់តែងីងើក្បាល បើលោកអ្នកចង់និយាយមាន Microphone នៅនឹងវ៉ែនតាស្រេច។
    វ៉ែនតានេះនឹងធ្វើអោយមានបដិវត្តក្នុងវិស័យស្មាតហ្វូន ហើយនឹងចេញលក់តំលៃ ៥៣២ដុល្លារ ថោកជាង iPhone ទៅទៀត។
    វ៉ែនតានេះអាចពាក់ប្រើជាវ៉ែនតាធម្មតា ហើយលោកអ្នកធ្វើការបាន ហើយបើចង់មើលអ៊ិនធើណិត គ្រាន់តែងក់ក្បាលបន្តិចបានហើយ ។
    វាប្រើប្រព័ន្ធដំណើរការ Android ហើយមានsensor , GPS, និងកាម៉េរា អាចប្រាប់ព៌តមានពីអាគារដែលលោកអ្នកសម្លឹងមើល ទីសំខាន់ៗ ឫមិត្តភក្តិនៅតំបន់ណា មួយ។
    រីឯក្រុមហ៊ុន Apple ក៏មិននៅស្ងៀមដែរ ហើយកំពុងតែបង្កើតបច្ចេកវិទ្យាស្មាតហ្វូនសំរាប់ពាក់ជានាឡិកា ឫដេរភ្ជាប់នឹងសំលៀកបំពាក់។ មានអ្វីស្រួលជាងនេះទៀត?

     



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.