រស់ សាវ៉ាត់បាទី ចាប់ផ្តើម ថតរឿងដំបូង គ្រងតំណែង ជាតួឯកស្រី

Posted on
  • Tuesday, February 7, 2012
  • by
  • angco.co
  • in
  • Labels:
  • ភ្នំពេញៈ តារាសម្តែង និងជាពិធីការិនី កញ្ញា រស់ សាវ៉ាត់បាទី ដែលកន្លងមកនាងធ្លាប់តែប្រកែក និងបដិសេធន៍ មិនព្រមថតខ្សែភាពយន្ត ប៉ុន្តែពេលនេះ នាងបែរជា បង្ហើបប្រាប់ថា នាងកំពុងតែត្រៀមខ្លួន ថតរឿងថ្មី ឲ្យស្ថានីយទូរទស្សន៍ ហើយនាងថែមទាំង ត្រូវជ្រើសរើស ឲ្យសម្តែង ជាតួឯកស្រីនៅក្នុងការសម្តែងរឿង ដំបូងនេះ ទៀតផង។
    ជួបជាមួយ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១២នេះ កញ្ញា រស់ សាវ៉ាត់បាទី បានប្រាប់ថាបច្ចុប្បន្ននាង មានការមមាញឹកច្រើន ជាមួយការងារ ទាំងការធ្វើជាពិធីការិនី ថតស្ពត ការថតបទចម្រៀង និងការសិក្សា ប៉ុន្តែទន្ទឹមនឹងការមមាញឹក នេះផងដែរ នាងក៏កំពុងតែត្រៀមខ្លួន សម្តែងរឿងថ្មីឲ្យ ស្ថានីយ ទូរទស្សន៍អាស៊ីអាគ្នេយ៍ ថែមទៀតផង។
    ពិធីការិនី ដែលក្លាយមកពីកីឡាការិនី តៃក្វាន់ដូ ជម្រើសជាតិ វ័យ ២១ឆ្នាំរូបនេះ បានបន្តថា ”ពេលនេះ ខ្ញុំបានទទួលថត ខ្សែភាពយន្តដំបូង សម្រាប់ការចាប់ ផ្តើម ចូលប្រឡូក ក្នុងអាជីព ជាអ្នកសម្តែង សាជាថ្មីម្តងទៀត បន្ទាប់ពីខ្ញុំបានផ្អាកអាជីពនេះ អស់រយៈពេលជាច្រើនឆ្នាំ ដោយពេលនេះ ខ្ញុំកំពុងតែត្រៀមខ្លួនថតរឿង “កំពូលដួងចិត្ត” នៅពេលឆាប់ៗខាងមុខនេះ ឲ្យស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ដោយនាងខ្ញុំ បានសម្តែងជាតួឯកស្រី”។
    បាទី បន្ថែមទៀតថា សម្រាប់រឿងលើកដំបូងនេះ នាងនិងខិតខំប្រឹងសម្តែង ឲ្យអស់ពីសមត្ថភាព ដែលនាងមាន ព្រោះខ្សែភាពយន្តនេះ គឺជាខ្សែភាពយន្តដំបូង ដែល នាងចាប់ផ្តើមសម្តែងសាជាថ្មី នាពេលកន្លងមកមាន ផលិតកម្មជាច្រើនទាក់ទង ឲ្យនាងសម្តែងរឿងដែរ ប៉ុន្តែនាងមិនទាន់ទទួល ដោយសារតែចង់ទុកពេល បញ្ចប់ ការសិក្សាសិន ប៉ុន្តែពេលនេះ ប្រសិនបើមានផលិតកម្ម ទាក់ទងមកនាង អាចទទួលបាន ព្រោះនាងចង់បន្ថែម អាជីពថ្មីមួយទៀតគឺការសម្តែង។
    កញ្ញារស់ សាវ៉ាត់បាទី ធ្លាប់សម្តែងខ្សែភាពយន្ត បីរឿង ដំបូងគឺរឿង “រស់រីរិទ្ធអស្ចារ្យ” ទីពីរគឺរឿង “ផ្ការាំទឹករាំ” និងទីបីគឺ រឿង “លោហិតសិលា” ដោយនៅក្នុង រឿង ទាំងអស់នោះ នាងដើរជាតួឯកក្មេង ។ បន្ទាប់មក នាងបានឈប់ពីសិល្បៈមួយរយៈ ដោយសារតែនាងមមាញឹក ជាមួយនឹងការសិក្សា។ ក្រោយមក នាងបានចូលខ្លួន មកប្រឡូក ក្នុងវិស័យសិល្បៈម្តងទៀត នៅក្នុងឆ្នាំ២០០៨ នាងបានចាប់យកអាជីព  ជាពិធីការិនី ប្រចាំនៅស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខប្រាំ និងស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ថែមទៀត៕ប្រភព
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.