ជនជាតិខ្មែរ-កូរ៉េ ៥នាក់ស្លាប់ និងវៀតណាមម្នាក់ របួសធ្ងន់ ក្នុងឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរ នៅស្រុកត្បូងឃ្មុំ


កំពង់ចាមៈ គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយបណ្តាលឲ្យ បុគ្គលិកក្រុមហ៊ុន CNKU ដែលធ្វើដំណើររួមគ្នា មានជនជាតិខ្មែរ២នាក់ និងកូរ៉េ៣នាក់ស្លាប់ ហើយជនជាតិវៀតណាមម្នាក់ទៀត រងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតនៅមុខហាងសម្រស់ម្ហូបស្រែ ស្ថិតក្នុងភូមិជើងខាល ឃុំម៉ុងរាវ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម នាវេលាម៉ោង ៨ និង៤៥នាទីយប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១២។
យោងតាមប្រភពពីមន្រ្តីនគរបាលចរាចរណ៍ស្រុកត្បូងឃ្មុំ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ ចរាចរដ៏រន្ធត់ខាងលើនេះ ១. ឈ្មោះ កៀង ឆុងហ៊ុន ភេទប្រុសអាយុ ៣៣ឆ្នាំ, ២. ឈ្មោះ ជ័រ ស៊ីយ៉ុន ភេទប្រុស អាយុ ៤៥ឆ្នាំ, ៣. ឈ្មោះ គីន ដុងហ៊ូ ភេទប្រុស អាយុ ២៧ឆ្នាំ ជនរងគ្រោះទាំង៣ជាជនកូរ៉េ ស្នាក់នៅទីស្នាក់ការក្រុមហ៊ុន ដែលស្ថិតក្នុងភូមិជើងឡង សង្កាត់-ក្រុងសួង ខេត្តកំពង់ចាម, ៤. ឈ្មោះ វ៉ា ចំរើន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិតាមៀង ឃុំកោះរកា ស្រុកកំពង់សៀម និងទី៥. ឈ្មោះ ឡុក ចន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅស្រុកត្បូងឃ្មុំ ហើយជនជាតិម្នាក់ទៀត ឈ្មោះ កុង កុង អាយុ ៥២ឆ្នាំ រស់នៅទីស្នាក់ការក្រុមហ៊ុន។
ប្រភពពីមន្រ្តីនគរបាលចរាចរណ៍ដកស្រង់សម្តីសាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលពេលកើតហេតុ រថយន្តកាមរីមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 2A-0590 ដែលបើកបរដោយបុរសរងគ្រោះ ជនជាតិកូរ៉េ ឈ្មោះ កៀង ឆុងហ៊ុន ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លើកំណាត់ផ្លូវជាតិលេខ៧ លុះដល់ចំណុចកើតហេតុដោយសារយប់ងងិត មើលមិនទាន់ បានជ្រុលចង្កូតទៅបុករថយន្តហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិច មួយគ្រឿង ពាក់ស្លាក់លេខ ស្វាយរៀង ពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លើកំណាត់ផ្លូវជាតិលេខ៧ លុះដល់ចំណុចកើតហេតុដោយសារយប់ងងិត មើលមិនទាន់ បានជ្រុលចង្កូតទៅបុក រថយន្តហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិច មួយគ្រឿង ពាក់ស្លាក់លេខ ស្វាយរៀង 3A-0594 ដែលចតចោលលើចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឲ្យរងគ្រោះរួញចូលគ្នា បណ្តាលឲ្យអ្នកដំណើរក្នុង រថយន្តកាមរីស្លាប់៥នាក់ និងម្នាក់រងរបួសធ្ងន់។
ក្រោយពេលកើតហេតុរថយន្ត និងសពជនរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុករង់ចាំក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យ រីឯជនរងគ្រោះជាជនជាតិវៀតណាមបញ្ជូនទៅសង្រ្គោះ៕ ប្រភព
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.