ដំណឹង​មិន​សប្បាយ​ចិត្ត​

Posted on
  • Monday, February 20, 2012
  • by
  • angco.co
  • in
  • Labels:

  • នីកូឡា​ស​ស្រពាប់​​ស្រពោន​ចូល​ក្នុង​ហាង​ស្រា​អង្គុយ​ផឹក​​ម្នាក់​ឯង ។ ​មិត្ត​របស់​គេ​ម្នាក់​ឃើញ​​ចម្លែក​ពេក​ក៏​ចូល​​តាម​សួរ ៖
    -នែ, ម៉េច​ថ្ងៃ​នេះ​ដូច​​ជា​ពិបាក​​ចិត្ត​ម៉្លេះ?
    -យើង​ពិត​ជា​កំពុង​ពិបាក​ចិត្ត​មែន ព្រោះ​ទើប​តែ​បាន​ទទួល​ដំណឹង​មិន​ល្អ ។
    -ដំណឹង​ស្អី​មិន​ល្អ?
    -គឺ​ដំណឹង​​ប្រពន្ធ​របស់​ឯង​ក្បត់​ចិត្ត​ទាំង​ឯង ក្បត់​ចិត្ត​​ទាំង​យើង​ហ្នឹង​ណា​។
    -និយាយ​ឆ្កួតៗ​អី​ហ្នឹង? ប្រពន្ធ​របស់​គ្នា​បើ​នាង​ក្បត់​ចិត្ត គឺ​ក្បត់​​ចិត្ត​តែ​គ្នា​ម្នាក់​​ប៉ុណ្ណោះ ​រឿង​អី​ពាក់​ព័ន្ធ​ឯង​ដែរ?
    នីកូឡាស​សម្លឹង​មុខ​គូ​សន្ទនា ៖
    -ឯង​នេះ​គ្មាន​​ដឹង​ខ្យល់​អី​សោះ ។ ប្រពន្ធ​​របស់​ឯង​​បាន​ក្បត់​ចិត្ត​ឯង​ មក​លួច​ទាក់​ទង​ស្នេហា​ជា​មួយ​យើង​ជិត​កន្លះ​ខែ​ហើយ, ​ឥឡូវ​ស្រាប់​តែ​នាង​​ មាន​ប្រុស​ម្នាក់​ទៀត, យើង​ទាំង​ពីរ​នាក់ពិត​ជា​មាន​រឿង​ដូចគ្នាមែន!!!



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.