មើលទៅការជីកមាស នៅភ្នំព្រឹកហាក់ បីដូចប្រជាពល រដ្ឋនាំគ្នាទៅហែបុណ្យ កឋិនយ៉ាងគគ្រឹក គគ្រេងដូច្នោះដែរ អ្នកខ្លះជាម្ចាស់ដីនៅ ទីនោះជីកខ្លួនឯង ដោយជួលកម្មករជីក អ្នកមកពីស្រុក ខាងក្រៅមកទិញ ដីរបស់អ្នកស្រុកនៅ តំបន់ភ្នំព្រឹកនេះដោយមាន ជួលកម្មករមកជាមួយផង ។ បើយើង ក្រឡេកមួយភ្លែតវាហាក់បីដូចជាការជីកមាស នៅទីនេះគ្រាន់ជាការដូរយកបាយស៊ីអ៊ីចឹង ក៏ប៉ុន្តែតាមការពិតទៅការជីក មាសនៅទីនេះហាក់បីដូចជាមានភាព ធំធេងខ្វះការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋានរហូតដល់មានប្រជាពលរដ្ឋយ៉ាងច្រើន បានស្លាប់ដោយសារការបាក់ អណ្តូងជីករ៉ែមាសអនាធិបតេយ្យ នេះ ។ បើតាមការខ្សឹបប្រាប់ពីប្រជាពលរដ្ឋអ្នកមកជីកមាស នៅទីនេះថា បើគ្មានការសែនព្រេនដល់មន្ត្រីមូលដ្ឋាននៅទី នេះ ម្តេចពួកគាត់ជីកមាសទីនេះបាន ពួកគាត់ថា អ្នកតូច ស៊ីតាមតូច អ្នកធំស៊ីតាមធំ នេះគ្រាន់តែជាសម្តីម្ខាងរបស់ ពួកអ្នករកស៊ីជីកមាសខុសច្បាប់តែប៉ុណ្ណោះ ។
សព្វថ្ងៃនេះតំបន់ត្រង់ចំណុចភូមិគីឡូ ១៣ ឃុំសន្តិភាព រហូតដល់ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង គឺជាតំបន់មួយមានសក្តានុពលផ្នែករ៉ែមាសដ៏សម្បូរបែប ជាពិសេសជុំវិញជួរជ្រលងភ្នំព្រឹកសុទ្ធ សឹងតែស្រទាប់ដី មានសារធាតុរ៉ែមាសប៉ុន្តែអ្វីដែលគួរសោកស្តាយទីនោះបានក្លាយទៅជាកន្លែងជីកមាស យ៉ាងអនាធិបតេយ្យ ដោយមានពួកឈ្មួញខុសច្បាប់នៅពីក្រោយខ្នងបានលួចជីកកកាយរករ៉ែក្នុងដី ដោយ គ្មានការទប់ស្កាត់ ដោយពួកអ្នករកស៊ីជីកមាសនោះនិយាយថា ពួកគេជីករ៉ែនៅទីនេះបាន អាស្រ័យលើ មានការព្រមព្រៀង គ្នារវាងក្រុមអ្នកជីកជាមួយអាជ្ញាធរទើបអាចដំណើរការបាន បើគ្មានការសហការ ជាមួយពួកគាត់ទេនោះ គឺពិតជាមិនអាចទៅរួចឡើយ។ ក្នុងនោះមានកម្មកររ៉ែម្នាក់ឈ្មោះ ប៊ុន ទី ភេទប្រុស អាយុ ៣៦ ឆ្នាំ បានឱ្យដឹងថា គេបានទិញដីពីម្ចាស់ដើម ក្នុងទំហំមួយម៉ែត្រការ៉េស្មើនឹង ១.០០០ ដុល្លារ ចំពោះជម្រៅស្រេចតែយើងនិយាយគ្នា គាត់មានគ្នាប្រមាណជា ៨ នាក់មកពីស្រុកឆ្លូង ខេត្តក្រចេះ បានមក ជីករករ៉ែមាសនៅភូមិ ទួលជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងនេះជាងប្រាំពីរខែមកហើយ ។
ចំពោះការរកបានវិញគឺបានគ្រាន់តែថ្លៃចំណាយឱ្យសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់នៅតំបន់នេះវាអស់បាត់ ហើយ តែដោយសារគ្មានរបរអ្វីក៏ទ្រាំទៅដើម្បីគ្រាន់បានសល់បន្តិចបន្តួច បើមានសំណាងប្រទះដុំមាសធំ ។ ក្រុមអ្នកជីកមាសនិយាយក្នុងសភាពលាក់លៀមថា ពោលគឺសាច់មាសនៅជុំវិញទីនេះជាប្រភេទមាសដែល មានអាយុកាលយូរឆ្នាំតម្លៃក៏ខ្ពស់ដែរ ប៉ុន្តែយើងអ្នករកគ្រាន់បានតែរក ឯអ្នកទទួលផលគឺពួកមន្ត្រីគ្រប់ជាន់ ថ្នាក់ទៅវិញនោះទេព្រោះពួកគេចាំតែដើរប្រមូលប្រាក់ពីយើង និង ពេលខ្លះការជីកមាសរបស់ពួកយើង ត្រូវប្រឈមមុខនឹងការបាក់ដីសង្កត់រហូតដល់ស្លាប់ក៏មានដែរ ។
អ្នកយកព័ត៌មានយើងបានធ្វើដំណើរប្រមាណជា ២០ គីឡូម៉ែត្រទៀត បានជួបជាមួយលោកមន្ត្រី ប៉ុស្តិ៍រដ្ឋបាលភ្នំព្រឹកកំពុងតែលេងល្បែងស៊ីសងជាមួយបងប្អូនកម្មកររ៉ែមាសយ៉ាងសប្បាយភ្លេចខ្លួន នៅ ពេលអ្នកយកព័ត៌មានយើងបានចូលទៅដល់មាត់ច្រកទ្វារនៃប៉ុស្តិ៍ ។ មន្ត្រីប៉ុស្តិ៍រូបនោះហាក់មានការភិតភ័យ នៅពេលលោកបានឮអ្នកសារព័ត៌មានយើង ទៅដល់ទីនោះដើម្បីសាកសួរអំពីកម្មករ អណ្តូងរ៉ែម្នាក់ឈ្មោះ ឡាយ ថ្លៃ ភេទប្រុស អាយុ ២០ ឆ្នាំ ជាប្រជាពលរដ្ឋនៅក្នុងភូមិ គីឡូ ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្ត បាត់ដំបង បានស្លាប់ដោយសារបាក់ដីសង្កត់ កាលពីវេលាម៉ោងប្រមាណជា ១៨ ល្ងាច ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១២ កន្លងមក នេះ ។ ពេលនោះលោកមន្ត្រីប៉ុស្តិ៍បាន និយាយថា “ហេតុអ្វីបានជាលោកជ្រាប រឿងនេះបានលឿនម៉្លេះ ? ចំណែកខ្ញុំមក ទល់ពេលនេះម៉ោង ១២ ថ្ងៃត្រង់ ត្រូវនឹង ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១២ នៅពុំទាន់ បានដឹង និង ធ្វើរបាយការណ៍ជូនលោក អធិការនៅឡើយទេ ”។
បើតាមការឱ្យដឹងពីលោកមន្ត្រីប៉ុស្តិ៍ភ្នំព្រឹកខាងលើបាននិយាយប្រាប់ថា មេការ ឬ ម្ចាស់អណ្តូងរ៉ែមាសនេះ មាន ឈ្មោះ មេត សម្ផស្ស ភេទប្រុស អាយុ ៣០ ឆ្នាំ មានដើមកំណើតនៅស្រុកថ្មគោល ខេត្ត បាត់ដំបង ការជីករុករករ៉ែនេះមិនមានច្បាប់ ទេ គឺជាការជីកបែបលួចលាក់ ពួកគេមាន គ្នាប្រមាណជាប្រាំពីរនាក់ក្នុងមួយរណ្តៅ ។
ចំណែកលោក សុង សុភក្ត្រ អធិការ នគរបាលស្រុកភ្នំព្រឹកបានឱ្យដឹងបន្ថែមទៀតថា ក្រុមកម្មករដែលបាន ជីករុករករ៉ែនៅលើតំបន់ជួរភ្នំព្រឹកនោះគឺពុំមានច្បាប់អនុញ្ញាតទេ ពោលគឺពួកគេបានលួចជីក ។ លោកបានបន្តទៀតថា សូម្បីតែមានករណី បាក់ដីស្លាប់មនុស្សជារឿយៗ ក៏ពុំដែលបាន ដឹងផង ព្រោះពួកគេត្រូវរ៉ូវគ្នាស្ងាត់ៗលួច លាក់ពីយើង ជាក់ស្តែងសាកសពឈ្មោះ ឡាយ ថ្លៃ ខាងលើនេះក្រុមគ្រួសារគេមិន បានមកប្តឹងលោកទេ ។ លោកអធិការ នគរបាលរូបនោះបានឱ្យដឹងទៀតថា កន្លង មកលោក បានឱ្យកម្លាំងទៅហាមឃាត់ដែរ ប៉ុន្តែពេលនេះអ្នកជីក នៅតែមានជារូបភាព បែបលួចលាក់ និង តូចតាច ប៉ុន្តែបើតាម សកម្មភាព ដែលយើងបានទៅឃើញនោះ មិនមែនតូចតាចឡើយ គឺមានសកម្មភាព គគ្រឹកគគ្រេងតែម្តង ហើយគ្មានលួចលាក់ អ្វីសោះ ព្រោះអណ្តូងធំៗនៅក្រឡៅៗ ។
ពាក់ព័ន្ធការស្លាប់កម្មករអណ្តូងរ៉ែម្នាក់នៅស្រុកភ្នំព្រឹកនេះ លោក សុង សុភក្ត្រ ដដែលបានឱ្យដឹងបន្តថា មកទល់ពេលនេះ សាកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យ នៅស្រុកសំពៅលូន ចំណែកម្ចាស់អណ្តូងរ៉ែ លោកមិនមានវិធានការឃាត់ខ្លួន ឬ សួរនាំនោះ ទេ ព្រោះគ្មានពាក្យបណ្តឹង ហើយម៉្យាងទៀត ពួកគេត្រូវជាញាតិមិត្តគ្រួសារនៃសពផងដែរ ។
បើតាមប្រភពពីប្រជាពលរដ្ឋនៅទីនោះបានឱ្យដឹងបន្ថែមថា ការជីករករ៉ែមាសនៅក្នុង តំបន់ខាងលើនេះ បានបង្កឱ្យមានមនុស្សស្លាប់ ដោយសារបាក់ដីសង្កត់ និង រងរបួសបន្តបន្ទាប់ ហើយរាល់ការស្លាប់កម្មករម្តងៗហាក់មិនមាន ការត្រួតពិនិត្យពីសមត្ថកិច្ចជំនាញឱ្យបានស៊ីជម្រៅ នោះទេ ។ កន្លងមកក៏មានទាហានម្នាក់បាន ស្លាប់នៅស្រុកសំពៅលូន ឃុំចក្រី ភូមិនគរបាន ដោយសារតែដីអណ្តូងរ៉ែបាក់សង្កត់នេះដែរ ។
ទោះជាបែបណាក្តី បើតាមការចុះទៅ ដល់កន្លែងកើតហេតុនៅតំបន់ភ្នំព្រឹកផ្ទាល់ យើង នឹងបានឃើញសកម្មភាព ប្រជាពលរដ្ឋរាប់ពាន់ នាក់បានកំពុងតែជីកកកាយរុករករ៉ែមាសក្នុង រណ្តៅជម្រៅប្រមាណជាម្ភៃទៅសាមសិបម៉ែត្រ ហាក់មិនដូចពាក្យសម្តីរបស់ប៉ូលិសស្រុកភ្នំព្រឹក បាននិយាយនោះឡើយគឺវាផ្ទុយស្រឡះតែម្តង ។
បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ ៥៩ ពីកូនដំរី កាត់ស្រុកម៉ាឡៃ និង សំពៅលូនដល់ ត្រង់ជើងភ្នំ និង លើជ្រលងភ្នំនោះនឹងបាន ឃើញរណ្តៅរ៉ែមាស និង ប្រជាពលរដ្ឋកំពុងតែ ជីកយ៉ាងកុះករទាំងលើភ្នំ និង ជើងភ្នំ ។
ចំណែកឯលោកប្រធានមន្ទីរឧស្សាហកម្មរ៉ែ និង ថាមពលខេត្តបាត់ដំបង ក៏យើងមិនអាច រកការបំភ្លឺពីលោកបានដែរ ពេលទូរស័ព្ទចូល គ្មានអ្នកលើក ។ មានមតិជាច្រើនបានរិះគន់ថា បានជាមានការជីករ៉ែមាសទៅភ្នំព្រឹកនេះយ៉ាង គគ្រឹកគគ្រេងគ្មានការទប់ស្កាត់ ព្រោះសមត្ថកិច្ច ត្រូវថ្នាំសណ្តំរបស់អ្នកជីកទេដឹង ?
គួរឱ្យដឹងដែរថា ការជីករ៉ែមាសនៅទីនេះ គឺពួកឈ្មួញបានទិញដីរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រនេះដើម្បីជីក ហើយនៅជិតនោះក៏ មានក្រុមហ៊ុនរបស់ចិនមួយដែរកំពុងរកស៊ីស្រប ច្បាប់នៅទីនោះ ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.