ការតាំងពិព័រណ៍ រូបសំណាកអង្គរ នៅទីក្រុងប៉ារីស សម័យអាណានិគម

Posted on
  • Wednesday, February 22, 2012
  • by
  • angco.co
  • in
  • Labels:

  • ប្រជាជនកម្ពុជាមួយចំនួន ដែលនិយមលេង អ៊ីនធឺណែត និងបើកមើលព័ត៌មាននៅគេហទំព័រផ្សេងៗ ទាក់ទងនឹងប្រាសាទអង្គរវត្ត ពិតជាបានប្រទះឃើញនូវរូប ប្រាសាទខ្មែរមួយចំនួន ដូចខាងក្រោមនេះ ដែលលោកអ្នកបានងឿងឆ្ងល់ក្នុងចិត្តថា តើនេះជារូបគំនូរ, ជារូបថតពិត, ហើយថតនៅពេណា, តើហេតុអ្វីបានអង្គរវត្ត នៅក្នុងរូបភាពនោះមានរូបរាងល្អឥតខ្ចោះ ស្របពេលដែលមនុស្សដើរទស្សនា ជាមនុស្សសម័យសតវត្សរ៍ ទី២០នោះ?
    តាមពិតទៅ រូបភាពទាំងអស់នេះជារូបភាពពិតប្រាកដមួយ ដែលត្រូវបានថតនៅក្នុងពិធីតាំងពិព័រណ៍មួយ ដែលបានធ្វើឡើងនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង តាំងពីជាងពាក់កណ្តាលសតវត្សរ៍ទី១៩ ដល់សតវត្សរ៍ទី២០ ដែលកាលនោះបារាំងជាម្ចាស់អាណានិគមមកលើប្រទេសកម្ពុជា។ ចំពោះពិព័រណ៍នេះផងដែរ ត្រូវ បានគេឲ្យឈ្មោះថា ពិព័រណ៍អាណានិគម ដែលត្រូវបានរៀបចំឡើងក្នុងគោលដៅបង្ហាញ អំពីស្ថាបត្យកម្មកំពូលនៅលើលោក ជាពិសេសនៅបណ្តាប្រទេសអាស៊ី, អាហ្វ្រិក, និងអាមេរិក ដែលក្នុងអំឡុងពេលនោះដែរ ប្រទេសអាស៊ីភាគច្រើនស្ថិត នៅក្រោមអាណានិគមរបស់ប្រទេសទាំងឡាយនៅអឺរ៉ុប។
    ចំពោះការតាំងពិព័រណ៍នោះផងដែរ រូបចម្លាក់ប្រវត្តិសាស្ត្រខ្មែរមកពីប្រាសាទនានា ដូចជាអង្គរវត្ត, ព្រះខ័ន, បាយ័ន និងប្រាសាទជាច្រើនទៀត ត្រូវបានដាក់បង្ហាញ ដែលរូបសំណាកទាំងនោះ ត្រូវបានកសាងឡើងដោយប្រើប្រាស់នូវកំបោរ ឲ្យមានរូបរាងដូចជារបស់ពិតដូច្នោះដែរ។ កាលពីឆ្នាំ ១៩៣១ ប្រទេសបារាំង បានរៀបចំពិពណ៌នេះ នៅទីក្រុងប៉ារីស ដែលគេឃើញមានរូបសំណាក តំណាងឲ្យប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើង ស្រដៀងទៅនឹងរូបពិតផងដែរ ប៉ុន្តែគេយកតែប៉មកណ្តាលមកកសាងតែប៉ុណ្ណោះ ព្រោះជាចំណុចសំខាន់ ។
    ភាពទាក់ទាញនៃការធ្វើពិព័រណ៍នេះ គឺប្រាសាទអង្គរវត្ត ដែលក្រុមអ្នកបូរាណវិទ្យារបស់ប្រទេសបារាំង បានខិតខំកសាងនូវរូបតំណាងប្រាសាទអង្គរវត្ត ដែលមាន រូបរាងស្រដៀងទៅនឹង រូបរាងពិតនៅប្រទេសកម្ពុជាដូច្នោះដែរ ដូចជាការបើប្រាស់ថ្មមកឆ្លាក់ជាដើម ដោយគ្រាន់តែចំណុចខ្លះមានការលំបាកក្នុងកសាង ទើបតំរូវ ឲ្យយកឈើមកជំនួស។ ការធ្វើរូបសំណាកអង្គរនេះដែរ តម្រូវឲ្យមានការប្រុងប្រយ័ត្នណាស់ ទាំងការឆ្លាក់ និងការបកប្រែដើម្បីសម្រួលន័យ ដល់អ្នកទស្សនា អន្តរជាតិ ដែលមកកាន់ពិពណ៌នៅទីក្រុងប៉ារីសនេះ។ source
    Photo by DAP-News
    Photo by DAP-News
    Photo by DAP-News
    Photo by DAP-News
    Photo by DAP-News
    Photo by DAP-News
    Photo by DAP-News



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.