ក្មេងប្រុសរស់រានជីវិតជាមួយបេះដូងពាក់កណ្តាល និងលយចេញខាងក្រៅប្រអប់ទ្រូង

Posted on
  • Wednesday, February 22, 2012
  • by
  • angco.co
  • in
  • Labels:
  • ក្មេងប្រុស Ryan រស់នៅរដ្ឋ Pennsylvania ប្រទេសអាមេរិកបានផ្ទុកនូវជំងឺដ៏ចំឡែកម្យ៉ាងជា
    ហេតុធ្វើអោយបេះដូងរបស់ក្មេងប្រុសនោះអាចរីកចំរើនបានតែពាក់កណ្តាលនៃផ្នែកខាង
    ឆ្វេងប៉ុណ្ណោះនិងស្ថិតនៅខាងក្រៅនៃរាងកាយ។ ក្មេងប្រុសនោះបានចាប់កំណើតឡើងជា
    មួយនឹងបេះដូងត្រូវបានស្រោបដោយសន្ទះដ៏ស្តើងផ្នែកខាងក្រៅនៃប្រអប់ទ្រូង និងឱកាស
    រស់រានមានជីវិតមានសង្ឃឹមតិចតួចបំផុត។ 

    Ryan មុនពេលវះកាត់(ឆ្វេង) និងក្រោយពេលវះកាត់ (ស្តាំ)
    ស្រ្តីឈ្មោះ Leighann Marquiss ម្តាយរបស់ Ryan បានអោយដឹងថា ក្រុមគ្រូពេទ្យបានពិនិត្យ
    ឃើញនូវជំងឺនេះគឺតាំងពីពេលដែលគាត់ពរពោះទារកបានរយៈពេល ១២ សប្តាហ៍មកម្ល៉េះ។
    ហើយក្រុមគ្រូពេទ្យទាំងនោះបានប្រាប់អោយគាត់យកទារកនោះចេញ ប៉ុន្តែរូបគាត់ផ្ទាល់ក៏
    ដូចជាស្វាមីមិនយល់ស្របនោះឡើយ រួចក៏សំរេចចិត្តត្រូវតែបង្កើតទារកនោះ។ លទ្ធផលគឺ
    នៅពេលដែលទារក Ryan ចាប់កំណើតឡើងគឺបានផ្ទុកនូវជំងឺមួយមានឈ្មោះថា ectopia 
    cordis ដែលធ្វើអោយបេះដូងរបស់ Ryan បានចេញមកនៅខាងក្រៅនៃរាងកាយ និងស្រប
    ពេលជាមួយគ្នានោះ Ryan ក៏មានផ្ទុកនូវជំងឺ hypoplastic នៅបេះដូងផ្នែកខាងស្តាំទៀតផង។
    ដែលមានន័យថាបេះដូងមួយចំណែកខាងឆ្វេងមានការរីកចំរើនជាធម្មតា។ យោងតាមការ
    ធ្វើស្ថិតិកំរិតនៃការផ្ទុកនូវជំងឺ ectopia cordis នេះគឺមានបរិមាណ ៨/១.០០០.០០០ ទារកនិង
    ៩០% ទារកនឹងបាត់បង់ជីវិតដោយសារជំងឺនេះ។

    Ryan និងបងស្រី
    ស្តី្រ Leighann Marquiss អាយុ ៣៤ឆ្នាំ​ បានអោយដឹងថា" ពេលដែលខ្ញុំពរផ្ទៃនៅក្នុងសប្តាហ៍
    ទី ១២ ក្រុមគ្រូពេទ្យបានផ្តល់យោបល់អោយពួកខ្ញុំយកទារកនោះចេញ ដោយពួកគេបាន
    និយាយថាទារក Ryan របស់យើងខ្ញុំនឹងមានការបាកជាខ្លាំងក្នុងការរស់នៅបន្ទាប់ពីចាប់កំ
    ណើតឡើង។ ប៉ុន្តែពួកខ្ញុំចង់អោយគ្រប់យ៉ាងកើតឡើងតាមធម្មជាតិដូច្នេះហើយទើបមិនធ្វើ
    តាមការប្រាប់នោះ។ រយៈពេលពីរបីថ្ងៃក្រោយមកបន្ទាប់ពី Ryan បានចាប់កំណើតឡើងក្រុម
    គ្រូពេទ្យបាននិយាយជាមួយពួកខ្ញុំថា ពិតជាកម្រមានទារកណាដែលមានបេះដូងផ្ទុកនូវជំងឺ
    ដ៏ច្រើនប្រភេទដូច Ryan និងអាចរស់រាននិងរឹងមាំដូច្នេះណាស់"។

    ក្រុមគ្រូពេទ្យនៅក្នុងមជ្ឈមណ្ឌលថែទាំសុខភាពកុមារជាតិនៅ Washington សហរដ្ឋអាមេរិក
    បានធ្វើការវះកាត់និងជួយសង្រ្គោះជីវិត Ryan ។ Ryan ត្រូវឆ្លងកាត់នូវដំណាក់កាលនៃការ
    វះកាត់ជាច្រើនលើកដើម្បីអោយបេះដូងចំណែកខាងស្តាំអាចមានចលនាឡើងវិញ។ ទន្ទឹម
    នឹងនោះក្រុមគ្រូពេទ្យថែមទាំងបានបណ្តុះផ្សាំស្បែកបន្ថែមលើផ្នែកខាងក្រៅបេះដូងផងដែរ
    ដើម្បីកុំរបួសក្លាយ។

    សាស្ត្រាចារ្យ Mary Donofrio អគ្គនាយករបស់កម្មវិធីវះកាត់បេះដូងនៅឯមជ្ឈមណ្ឌលថែទាំ
    សុខភាពកុមារជាតិបានអោយដឹងថា៖" បេះដូចរបស់ទារកបានលយចេញមកខាងក្រៅនៅ
    ចន្លោះប្រអប់ទ្រូងនិងត្រូវបានស្រោបការពារដោយស្បែកមានកំរាស់ស្តើងប៉ុណ្ណោះ។ ជា
    ធម្មតាវានឹងមានការឆ្លងរោគ និងជះឥទ្ធិពលដល់អាយុជីវិតរបស់ទារក។ ប៉ុន្តែប្រសិនបើមិន
    មានការឆ្លងរោគទេនោះ ការដែលមានចលនាធម្មតាតែមួយផ្នែកដូច្នេះនោះ Ryan ត្រូវតែ
    ធ្វើការវះកាត់បើកបេះដូងដើម្បីអោយចរន្តឈាមអាចដំណើរការឡើងវិញ។ ខ្ញុំបាននិយាយ
    ជាមួយក្រុមគ្រួសារនោះតាំងពីដំបូងថាប្រសិនបើទារកនោះអាចរស់រានមានជីវិតបានមែន
    នោះវាគឺជាអព្ភូតហេតុដ៏អស្ចារ្យ"។

    Ryan និងក្រុមគ្រួសារ
    បច្ចុប្បន្ន Ryan កំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយក្រុមគ្រួសារ, ហើយការដែលមានជី
    វិតរស់រានរបស់ Ryan នេះពិតជារឿងមួយដ៏អស្ចារ្យនិងមិនអាចនឹកសា្មនដល់ឡើយ។ ស្រ្តី
    Marquiss អោយដឹងថា៖ " Ryan មានភាពក្លាហានណាស់, ការរស់រានមានជីវិតនឹងមានសុខ
    ភាពរឹងមាំរបស់ Ryan បានធ្វើអោយក្រុមគ្រួសារនិងគ្រូពេទ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 
    បច្ចុប្បន្នស្ថានភាពសុខភាពរបស់ Ryan កំពុងតែឆ្ពោះទៅរកភាពប្រសើរឡើងវិញ ប៉ុន្តែ Ryan
    នៅតែបន្តឆ្លងកាត់ដំណាក់កាលធ្វើការវះកាត់ប្រអប់ទ្រូងនិងផ្សាំបេះដូងជាបន្តទៅទៀតនៅ
    រយៈពេលដ៏ខ្លីខាងមុខនេះ។ បច្ចុប្បន្ន Ryan អាចលេងកីឡាបានជាមួយការប្រើប្រាស់នូវអាវ
    ការពារប្រអប់ទ្រប់ដ៏ពិសេស។ ខ្ញុំដឹងថា Ryan នឹងមិនអាចក្លាយជាកីឡាករម្នាក់បាននោះទេ
    ប៉ុន្តែយ៉ាងហោចណាស់ក៏ Ryan អាចរត់លេងបានដូចមិត្តភក្តិរបស់គេដទៃទៀតដែលមាន
    អាយុស្រករគ្នាផងដែរ។ រៀងរាល់ថ្ងៃរបស់ Ryan សុទ្ធតែមានតំលៃណាស់ ហើយពួកខ្ញុំតែង
    តែមានការប្រុងប្រយ័ត្នគ្រប់វិនាទីនិងនៅក្បែរ Ryan ជានិច្ច"៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.