បាតុករបានវាយកំទេចស្ថានទូតប្រទេសស៊ីរីចំនួន៧នៅទូទាំងពិភពលោកបន្ទាប់ពីមានរបាយការណ៍ស្ដីពីការបង្ហូរឈាមនៅក្នុងការចាត់វិធានការបង្ក្រាបរយៈពេលជិតមួយឆ្នាំរបស់ក្រុងដាម៉ាស់ទៅលើពួកប្រឆាំងនោះមក។ ពួកមនុស្សគ្មានសណ្ដាប់ធ្នាប់ធ្លាប់បានវាយការិយាល័យស្ថានទូតចាប់តាំងពីទីក្រុងឡុងដ៏ទៅដល់ទីក្រុងកង់បែរា ប្រទេសអូស្ត្រាលី និង បានដុតស្ថានទូតទីក្រុងគែរទៀតផង។
ពួកសកម្មជនបាននិយាយថា កងទ័ពស៊ីរីបានសម្លាប់មនុស្សជាង២០០នាក់នៅទីក្រុង Homs នៅមុនពេលព្រឹកព្រលឹមនៃថ្ងៃសៅរ៍ ដោយបាទៅលើសង្កាត់នានាដោយកាំភ្លើងត្បាល់ និង កាំភ្លើងធំ។ រដ្ឋាភិបាលស៊ីរីបានបដិសេធរបាយការណ៍នេះ។
ប៉ូលិសអូស្ត្រាលីបាននិយាយថា ក្រុមមនុស្សគ្មានសណ្ដាប់ធ្នាប់បានវាយកំទេចស្ថានទូតស៊ីរីនៅក្នុងរដ្ឋធានីក្រុងកង់បែរ៉ាកាលពីយប់ថ្ងៃសៅរ៍ ដែលបានបណ្ដាលឲ្យមានការកកស្ទះយ៉ាងធ្ងន់ធ្ងរនៅជានើក្រោម នៃអាគារកម្ពស់២ជាន់។ ភារៈនារីស្ថានទូត ស៊ីរីលោក ចដាតអាលី បាននិយាយថា បុរស៥០នាក់បានសម្រុកមកអាគារជាន់ក្រោមដោយបានបំផ្លាញប្រដាប់ប្រដាការិយាល័យ និង បានលួចកុំព្យូទ័រ។ បញ្ជីខូចខាតនៅមិនទាន់ដឹងនៅឡើយ។
លោក អាលីបានបន្ទោសរបាយការណ៍ព័ត៌មានស្ដីពីជម្លោះនៅស៊ីរី ពីបទញុះញង់ឲ្យមានអំពើនេះឡើង ដែលលោកបានហៅថាជាអំពើព្រៃផ្សៃ ជាអំពើភេរកម្មនោះ។ បាតុករបានសម្រុកចូលទៅក្នុងស្ថានទូតស៊ីរីនៅទីក្រុងឡុងដ៏ ផងដែរកាលពីថ្ងៃសៅរ៍។ ប៉ូលិសអង់គ្លេសបានប្រើប្រាស់ដំបងវាយពួកគេដោយបានប៉ុនប៉ងត្រឡប់មកវិញជាលើកទី។ បាតុករ១២នាក់ត្រូវបានចាប់ខ្លួន។
ឆាកឈុតដូចគ្នានេះបានកើតឡើងនៅទីក្រុង អាតែន ប្រទេសក្រិចផងដែរ ដែលប៉ូលិសបាននិយាយថា មនុស្ស១៣នាក់ត្រូវបានចាប់ឃុំខ្លួន បន្ទាប់ពីពួកគេ បានវាយប្រហារស្ថានទូតស៊ីរីនៅមុនព្រឹកព្រលឹម ថ្ងៃសៅរ៍។ នៅប្រទេសអាល្លឺម៉ង់ ប៉ូលិសនិយាយថា មនុស្ស២០នាក់ បានចូលទៅក្នុងស្ថានទូតស៊ីរី នៅទីក្រុង ប៊ែឡាំង កាលពីថ្ងៃសុក្រ និង បានធ្វើឲ្យខូចខាតស្ថានទូត។
បាតុករស៊ីរីនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានដុតផ្នែកខ្លះនៃស្ថានទូត។ ចំណែកនៅប្រទេស គុយវែន បាតុករ បានវាយបំបាក់កញ្ចក់ទ្វារបង្អូច និង បង្ហូតទង់ជាតិប្រឆាំង។ នៅប្រទេសលីប៊ី បាតុករស៊ីរី ៣០០នាក់បានកាន់កាប់ស្ថានទូតស៊ិរីនៅទីក្រុង ទ្រីប៉ូលី និង បានបង្ហូតចតទង់ជាតិប្រឆាំងនៅក្លោងទ្វារធំ។
មានបាតុករនៅស្ថានទូតស៊ីរីប្រឆាំងប្រទេសទុយនេស៊ីស៊ីផងដែរ ដែលបានសម្រេចបណ្ដេញឯកអគ្គរដ្ឋទូតស៊ីរី និង បញ្ចប់ការទទួលស្គាល់ របបរបស់លោក ប្រធានាធិបតីបាសាអាល់សាត៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.