១៣ ប្រការជួយការពារគ្រាប់ភ្នែករបស់អ្នកគេចផុតពីបញ្ហា

Posted on
  • Thursday, February 2, 2012
  • by
  • angco.co
  • in
  • Labels:
  • ភ្នែកគឺជាទ្វារនៃបេះដូង ហើយក៏ជាមជ្ឈមណ្ឌលនៃរាល់ការយកចិត្តទុកដាក់ផងដែរ ។ ការថែរក្សាភ្នែកមិនត្រឹមតែជួយអោយអ្នកមានកម្លាំងភ្នែកល្អប៉ុណ្ណោះទេ តែថែមទាំងជួយ លើកសម្រស់របស់អ្នកបានថែមមួយកំរិតទៀតផង។

    ១- បំប៉នភ្នែកៈ 
    របបអាហារមួយដែលល្អ សម្រាប់ភ្នែកទាំងគូ គឺរបបអាហារដែលមានវីតាមីន និងជាតិ រ៉ែ
    ច្រើន ជាពិសេសវីតាមីន a និង e ។ ប្រភេទអាហារដែលសម្បូរជីវជាតិ a និង e ព្រមទាំងជីវ
    ជាតិផ្សេងៗទៀតដែលជំនួយដល់ភ្នែក មានដូចជា ល្ហុង ទំពាំងបាយជូ ការ៉ុត ប៉េងប៉ោះ និង
    បន្លែស្រស់ពណ៌បៃតង។ ទាំងនេះ គឺជាប្រភេទអាហារដែលមាន វីតាមីន a,b,c អាស៊ីតហ្វូ
    លិកសេលែន និងស័ង្កសី។

    ២- ចៀសវាងនៅមុខកុំព្យូទ័រយូរពេក៖


    ធ្វើការជាមួយកុំព្យូទ័រយូរពេក គឺជាមូលហេតុដែលនាំអោយភ្នែកហត់នឿយ ស្ងួត និងធ្វើ
    ថាមពលរបស់ភ្នែកត្រូវថយចុះ។ ដូច្នេះដើម្បីជួយដល់ភ្នែក អ្នកគួរតែសម្រាកអោយបាន ១៥
    នាទីបន្ទាប់ធ្វើការជាមួយកុំព្យូទ័រ ដោយធ្មេចភ្នែកសម្រាក ឬសម្លឹងទៅឆ្ងាយ ទីដែលមានដើម
    ឈើពណ៌ខៀវជាដើម។

    ដើម្បីបន្ថយឥទ្ធិពលអាក្រក់ពីកុំព្យូទ័រមកលើភ្នែកអោយបានជាអតិបរិមា អ្នកគួរតែរៀបចំដាក់
    កុំព្យូទ័រ ត្រង់ទីដែលមានពន្លឺសមស្រប មិនត្រូវអោយភ្លឺ ឬងងឹតពេកនោះដែរ។

    ៣- ចៀសវាងផ្សែងបារីៈ
    ផ្សែងបារីមិនត្រឹមតែជាមូលហេតុដែលនាំអោយមានគ្រោះថ្នាក់ផ្សេងៗ ដល់សុខភាពប៉ុណ្ណោះ
    ទេ តែវាក៏ជាឃាតករធ្វើអោយមានស្នាមជ្រីវជ្រួញនៅរង្វង់ជុំវិញភ្នែក ធ្វើអោយមើលទៅដូចជា
    ចាស់ជាងវ័យ បើទោះជាអ្នកមានអាយុប៉ុន្មានក៏ដោយ។

    ៤- ប្ដូរវ៉ែនតា៖
    ចូរកុំកំណាញ់ខ្លាំងពេក ចំពោះការចំណាយសម្រាប់សុខភាព។ គួរតែប្ដូរវ៉ែនតាចេញ កុំប្រើ
    ប្រាស់វែនតាតែមួយក្នុងរយៈពេលច្រើនឆ្នាំ ព្រោះភ្នែកអាចត្រូវបានឆ្លងរោគដោយសារវ៉ែនតា
    ចាស់របស់អ្នក។

    មិនត្រូវពាក់វ៉ែនតាជាប់តាំងពីក្រោកពីគេងពេលព្រឹក រហូតដល់ពេលយប់ ចូលគេងនោះទេ ព្រោះវ៉ែនតាត្រូវបានផលិតឡើងដោយគុណភាព និងសុវត្ថិភាពត្រឹមតែ ១២ម៉ោងប៉ុណ្ណោះ សម្រាប់ការពាក់ម្ដងៗ។

    មិនត្រូវធ្វើខ្ញឹងចញ្ចើម៖
    បែបនេះនឹងធ្វើអោយស្បែកជុំវិញភ្នែកកាន់តែជ្រីវជ្រួញខ្លាំងឡើង។ ប៉ុន្តែនេះ គឺជាទម្លាប់យ៉ាង
    ធម្មតាបំផុតដែលយើងតែងជួបប្រទះ។ ប្រសិនបើអ្នកមានទម្លាប់អាក្រក់នេះ ចូរប្រញាប់បំបាត់
    វាចោលអោយអស់ ដើម្បីសម្រស់ភ្នែករបស់អ្នក។

    ៦- មិនត្រូវប៉ះពាល់ភ្នែកមុនចូលគេង៖
    អំឡុងពេលប៉ុន្មាននាទីមុនការចូលគេង អ្នកគួរតែទុកអោយភ្នែកមានសេរីភាព។ ប្រការនេះ
    មានន័យថា មិនត្រូវប្រើប្រភេទម៉ាស្ការ៉ាណាមួយ ដើម្បីលាប ឬតុបតែងលំអភ្នែក មុនពេល
    ចូលគេង។ ការប្រើម៉ាស្ការ៉ាជាញឹកញាប់ពេក នឹងបណ្ដាលអោយត្របកភ្នែកត្រូវយារធ្លាក់មិន
    ខាន។
    ៧- គេងអោយគ្រប់គ្រាន់ ៖
    ការបាត់បង់ដំណេក នឹងធ្វើអោយភ្នែកទាំងគូរបស់អ្នកក្លាយទៅជាជ្រៅ និងខ្មៅជុំវិញរង្វង់
    ភ្នែក។ ដូច្នេះដើម្បីការពារបញ្ហានេះ អ្នកត្រូវតែធ្វើយ៉ាងណារក្សាដំណេកអោយបានល្អ ទាំង
    គុណភាព និងបរិមាណ។ ជាមធ្យមក្នុងមួយថ្ងៃ អ្នកគួរតែគេងអោយបានស្កប់រយៈពេលពី ៨
    ទៅ ១២ ម៉ោង។

    ៨- ធ្វើលំហាត់ប្រាណអោយភ្នែក៖

    ភ្នែករបស់យើងក៏ដូចជារាងកាយដែរ គឺវាត្រូវការការហាត់ប្រាណ។ ការធ្វើលំហាត់ប្រាណដល់
    ភ្នែក វាជួយធ្វើអោយឈាមត្រង់ម្ដុំភ្នែក ដំណើរការបានល្អ ជួយកែសម្រួលប្រព័ន្ធភ្នែក។

    វិធីធ្វើលំហាត់ប្រាណអោយភ្នែក គឺសាមញ្ញបំផុត អ្នកគ្រាន់តែសម្លឹងទៅបរិយាកាស ធំទូលាយ
    នៅខាងក្រៅ ដែលមានដើមឈើពណ៌ខៀវស្រងាត់ ឬក៏អាចធ្មេចបើកៗ ភ្នែកក្នុងរយៈពេលពី
    ១-២នាទី ដើម្បីបង្កើនល្បឿនឈាមរត់ បំបាត់ភាពហត់នឿយ និងធ្វើអោយគ្រាប់ភ្នែកបានធូរ
    ស្រាល។
    វិធីមួយទៀតនោះ គឺដៃម្ខាងកាន់ប៉ិចមួយដើមដាក់ចំពីមុខភ្នែក ហើយដាក់ត្រង់ទៅមុខ រួច
    ភ្នែកត្រូវសម្លឹងអោយចំ បន្ទាប់មកទាញប៉ិចមកជិតភ្នែកបន្តិចម្ដងៗ រហូតដល់មានអារម្មណ៍ 
    ថា មិនអាចប្រមូលកម្លាំងសម្លឹងទៅលើប៉ិចទៀតបាន។ ធ្វើបែបនេះអោយបាន ១០ដង ជា
    ការស្រេច។

    ៩- ប្រើក្រែមបំប៉នភ្នែករាល់ល្ងាច៖
    ស្បែកត្រង់ជុំវិញភ្នែកត្រូវការបំប៉ន ដើម្បីបន្ថយភាពជ្រីវជ្រួញរបសវា។ បច្ចុប្បន្នក្នុងទីផ្សាមាន
    ប្រភេទក្រែមថែរក្សាភ្នែកជាច្រើនដូចជា ប្រភេទជែល និងក្រែមជាដើម អ្នកអាចជ្រើសរើស
    បាន។

    ១០- មិនត្រូវប្រើសារជាតិស្រវឹង៖
    ការប្រើផលិតផលដែលមានជាតិអាកុល ដូចជា ស្រា ស្រាបៀរ គឺជាមូលហេតុដែលនាំអោយ
    កើតស្នាមជាំខ្មៅនៅក្រោមភ្នែក ប៉ុន្តែវាមិនមែនអាក្រក់ទាំងស្រុងទេ។ វានឹងក្លាយជាកាំបិតមុខ
    ពីរ លុះត្រាតែអ្នកប្រើវាក្នុងកំរិតច្រើនតែប៉ុណ្ណោះ។ ប្រសិនបើ ហូបស្រាក្រហមមួយកែវមួយ
    ថ្ងៃ វាមិនត្រឹមតែធ្វើអោយបេះដូងដើរបានល្អនោះទេ តែវាអាចជួយអោយអ្នកបានគេងស្រួល
    ហើយភ្នែករបស់អ្នកក៏បានស្រស់ថ្លាផងដែរ។

    ១១- ពាក់វ៉ែនតាខ្មៅពេលប្រឈមមុខនឹងកំដៅថ្ងៃ៖

    ដើម្បីការពារភ្នែកពេលចេញក្រៅផ្ទះ អ្នកគួរតែពាក់វ៉ែនតា ព្រោះកាំរស្មី u v a និងu v b ពីព្រះ
    អាទិត្យ ជាមូលហេតុនៃជម្ងឺមហារីកស្បែក និងបន្ថយថាមពលភ្នែកទៀតផង។ ដូច្នេះអ្នកត្រូវ
    ចៀសវាងការប្រឈមនឹងពន្លឺព្រះអាទិត្យដោយភ្នែកផ្ទាល់។

    ១២- ម៉ាសបំប៉នសម្រាប់ភ្នែកៈ

    ការបាត់បង់ដំណេក គឺជាមូលហេតុនៃបញ្ហាជាច្រើនសម្រាប់ភ្នែក ជាពិសេសភាពជាំខ្មៅជុំវិញ
    ភ្នែក។ នៅពេលមានបញ្ហានេះកើតឡើង អ្នកគួរតែប្រើត្រសក់ផ្អរបិទលើភ្នែកដោយចិតជា
    ចំណិតស្ដើងៗ រួចត្រាំទឹកកកជាមុន។ រយៈពេលបិទ គឺពី ១៥- ២០នាទី អ្នកនឹងឃើញប្រសិទ្ធិ
    ភាពរបស់វាមិនខាន៕​​ ប្រភព ៖ ld



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.