ពិធី​ក្រុង​ពាលី​ស្ពាន​ឆ្លងទន្លេ​ មេគង្គ​ក្នុង​ក្រុង​ស្ទឹង​ត្រែង​

Posted on
  • Thursday, February 2, 2012
  • by
  • angco.co
  • in
  • Labels:

  • ខេត្ដស្ទឹងត្រែងៈ​ ស្ពាន​ឆ្លងទន្លេ​មេគង្គ​ និង​កំណាត់​ផ្លូវជាតិ​លេខ​២១៤​ត​ភ្ជាប់​ពី​ គល់​ស្ពាន​ត្រើយ​ខាងលិច​ក្នុងភូមិ​អូរ​ ត្រែ​ល​ ឃុំ​ថា​ឡា​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ទៅ​ កាន់​ស្រុក​ត្បែងមានជ័យ​ទឹកដី​ខេត្ដ​ព្រះ​ វិហារ​នោះ​ត្រូវ​បាន​រៀបចំ​ពិធី​ក្រុង​ពាលី​ ដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​នូវ​សេចក្ដីសុខ​និង​ញ៉ាំង​ឱ្យ​ដំណើរការ​គម្រោង​សាងសង់​ នៅ​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១២​នេះ​ បាន​ ប្រកបដោយ​ជោគជ័យ​និង​សិរី​សួស្ដី​កើត​ មាន​ជា​និច្ច​និរន្ដរ៍​ ។​
    ​ពិធី​ក្រុង​ពាលី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ នៅ​ចំណុច​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​ ទន្លេមេគង្គ​ ស្ថិត​នៅ​ភូមិ​បា​ចុង​ សង្កាត់​ ព្រះបាទ​ ក្រុង​ស្ទឹង​ត្រែង​។​ នៅ​គ្រានោះ​ លោក​ស៊ី​ន​ កូ​ស៊ុន​ នាយក​ក្រុមហ៊ុន​ចិន​ ស៊ា​ង​ហៃ​ ទទួល​ការ​សាងសង់​ស្ពាន​ឆ្លង​ ទន្លេមេគង្គ​បាន​បញ្ជាក់​ថា​ ស្ពាន​នេះ​មាន​ ប្រវែង​១.៧៣១​ម៉ែត្រ​ និង​ទទឹង​មាន​ ប្រវែង​១៣​ម៉ែត្រ​ ។​ សាងសង់​ពី​បេតុង​ និង​មាន​រយៈពេល​៣៦​ខែ​ រួម​នឹង​ស្ថាបនា​ ផ្លូវជាតិ​លេខ​២១៤​ចេញពី​ចំណុច​គល់​ ស្ពាន​ត្រើយ​ខាងលិច​ទន្លេមេគង្គ​ ក្នុង​ ភូមិ​អូរ​ត្រែ​ល​ ឃុំ​-​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ឆ្ពោះទៅ​កាន់​ស្រុក​ត្បែងមានជ័យ​លើ​ដី​ ខេត្ដព្រះវិហារ​នោះ​មាន​ចម្ងាយ​ផ្លូវ​វែង​ ជាង​១៤៤​គីឡូម៉ែត្រ​បន្ថែម​ទៀត​ ។​
    ​លោក​ឈាង​ ឡាក់​ អភិបាលរង​ខេត្ដ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ស្ពាន​និង​ផ្លូវ​នេះ​ គឺជា​សមិទ្ធផល​ថ្មី​ដែល​រាជរដ្ឋាភិបាល​ បាន​ផ្ដល់​ឱ្យ​ ហើយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ ខេត្ដស្ទឹងត្រែង​ទាំងអស់​នឹង​មាន​សង្ឃឹម​ យ៉ាង​មុតមាំ​ ជា​ពិសេស​ធ្វើ​ឱ្យ​បណ្ដាញ​ ផ្លូវ​គមនាគមន៍​នៅ​ខេត្ដ​នៃ​តំបន់​ភូមិភាគ​ ឦសាន​យើង​នេះ​ មានការ​រីក​ចម្រើន​និង​ ប្រែ​មុខមាត់​ថ្មី​នា​ថ្ងៃ​អនាគត​ប្រជា​ពល​ រដ្ឋ​ប្រាកដជា​មាន​ជីវភាព​សំបូរ​សប្បាយ​ តាម​រយៈ​ការ​អភិវឌ្ឍន៍​ដោយសារ​ស្ពាន​ និង​ផ្លូវ​ដែល​បាន​ត​ភ្ជាប់​គ្នា​នេះ​។​
    ​លោក​ស្លូត​ សំបូរ​ អនុរដ្ឋលេខាធិការ​ ក្រសួង​សារ​ធា​រណការ​និង​ដឹក​ជញ្ជូន​បាន​ មាន​ប្រសាសន៍​បន្ថែម​ថា​ ផ្លូវ​និង​ស្ពាន​ មេគង្គ​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ ខេត្ដស្ទឹងត្រែង​ទាំងមូល​លែង​ឯកោ​ទៀត​ ដែរ​ គឺ​ដោយសារ​មាន​បណ្ដាញ​គមនាគមន៍​ ត​ភ្ជាប់​គ្នា​ពី​ខេត្ដស្ទឹងត្រែង​ទៅ​កាន់​ខេត្ដ​ ព្រះ​វិហារ​ សៀមរាប​ក៏​ដូច​ ជា​បណ្ដា​ខេត្ដ​ ដទៃ​ទៀត​ដែរ​ ព្រោះ​បាន​ញ៉ាំង​ឱ្យ​ការ​ធ្វើ​ ដំណើរ​ត្រូវ​ចំណាយពេល​តិច​អាច​បម្រើ​ ឱ្យ​វិស័យ​ទេសចរណ៍​របស់​ភ្ញៀវ​ជាតិ​និង​ អន្ដរជាតិ​ ចរាចរណ៍​ទៅ​មក​មាន​ភាព​ ងាយស្រួល​ ហើយ​ក៏​អាច​ជំរុញ​ឱ្យ​ មាន​ កំណើន​ផ្នែក​សេដ្ឋកិច្ច​ ប្រជាពលរដ្ឋ​មាន​ ជីវភាព​ធូរធារ​នៅ​ក្នុង​តំបន់​ភូមិភាគ​ ឦសាន​យើង​នេះ​។​
    ​លោក​អនុរដ្ឋលេខាធិការ​បាន​មាន​ ប្រសាសន៍​ជា​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​ សៀង​ហៃ​ដែល​ទទួល​ការ​សាងសង់​ស្ពាន​ រួម​ជាមួយ​កម្មករ​ដែល​បម្រើ​ការងារ​នៅ​ក្នុង​ការដ្ឋាន​ទាំងអស់​ត្រូវ​លើកកម្ពស់​ អនុវត្ដន៍​ការងារ​ឱ្យ​បាន​ល្អ​និង​មាន​ភាព​ ទទួលខុសត្រូវ​ខ្ពស់​អនុវត្ដ​ឱ្យ​បាន​ជោគ​ ជ័យ​ ចៀសវាង​កើត​មាន​ភាព​មិន​ប្រក្រតី​ ណាមួយ​កើតឡើង​ឱ្យ​សោះ​ ។​ ក្រោយ​ពី​ ពិធី​ក្រុង​ពាលី​រៀបចំ​គម្រោង​សាងសង់​ ស្ពាន​នេះ​ហើយ​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​ នេះ​ នឹង​មាន​រៀបចំ​ពិធី​បើក​ការដ្ឋាន​ សាងសង់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​ តេ​ជោ​ហ៊ុន​ សែន​ ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាស​ វៃ​របស់​ប្រទេស​កម្ពុជា​ ៕ source







    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.