បន្ទាប់ពីបណ្តើរគ្នាត្រសងអស់រយៈពេល៧ឆ្នាំជាមួយនឹងកូនចិញ្ចឹម រួមនឹងកូនផ្ទាល់ចំនួន៦នាក់តារាភាពយន្តហូលីវូដជោលី-ប្រេតភីត បានកំណត់ពេលវេលារៀបមង្គលការនៅក្នុងរដូវផ្ការីកខាងមុខនេះ ។ ពួកគេទាំងពីរនាក់បាននិយាយពីគម្រោងអាពាហ៍ពិពាហ៍នេះប្រាប់ទស្សនាវដ្តី Hollywood កាលពីសបា្តហ៍មុន ។ នេះមិនមែនជាលើកទី១នោះទេ ដែលអ្នកទាំងពីរបាននិយាយពីគម្រោងរៀបអាពាហ៍ពិពាហ៍ព្រោះរយៈពេលកន្លងមកពួកគេបានសន្យាបែបនេះជាច្រើនលើកច្រើនសាររួចមកហើយ ក៏ប៉ុន្តែពួកគេនៅតែមិនទាន់បានសម្រេចបំណងចូលរោងការនៅឡើយទេ ។
ប្រភពព័ត៌មានពីកាសែតអង់គ្លេសដេលីម៉េលបានបង្ហើបឱ្យដឹងថា ពួកគេមានគម្រោងធ្វើពិធីមង្គលការនៅស្រុកកំណើតរបស់ប្រេតភីត ហើយពិធីនេះដែរនឹងមិនរៀបចំធំដុំនោះទេ ដោយគ្រាន់តែអញ្ជើញក្រុមគ្រួសារទាំងសងខាង និងមិត្តភក្តិជិតស្និទ្ធិចូលរួមប៉ុណ្ណោះ ។ ប្រភពព័ត៌មានដដែលនោះបានបន្តឱ្យដឹងទៀតថា ៖ ការរៀបអាពាហ៍ពិពាហ៍នេះប្រហែលជាមិនប្រារព្ធធ្វើឡើងនៅក្នុងព្រះវិហារនោះទេ ពីព្រោះដើម្បីកុំឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នកដែលនៅជុំវិញខ្លួន ពោលគឺកូនៗរបស់ពួកគេតែម្តងដែលមកពីប្រទេសចម្រុះវប្បធម៌គ្នា ។
គួររំលឹកដែរថា តារាភាពយន្តហូលីវូដដ៏ល្បីមួយគូនេះសុទ្ធតែធ្លាប់ឆ្លងកាត់ការប្រេះស្រាំស្នេហារៀងៗខ្លួន ។ លោកប្រេតភីតធ្លាប់រៀបការជាមួយជេន្នីស ហ្វើរ ខណៈជោលីធ្លាប់រៀបការជាមួយចន នីលី និងប៊ីលលី បប់ កាលពីពេលកន្លងមក ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.