តាអាយុ៨២ឆ្នាំ ពោះម៉ាយយូរ ជូរមាត់ចាប់រំលោភ នារីវិកលចរិត

Posted on
  • Tuesday, February 7, 2012
  • by
  • angco.co
  • in
  • Labels: ,

  • កំពង់ចាមៈ បុរសពោះម៉ាយដែលមាន អាយុ៨២ឆ្នាំម្នាក់ កាមតណ្ហាដល់កម្រិត ដាច់ចិត្តចាប់រំលោភនារី វិកលចរិតរហូតបានសម្រេច កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៥ ខែ កុម្ភៈ ឆ្នាំ២០១២ នៅចំណុចដីចំការ ស្ថិត ក្នុងភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្រោយពេលធ្វើសកម្មភាព រំលោភបានសម្រេចហើយ  ត្រូវក្រុមគ្រួសារ នារីរងគ្រោះប្តឹងសមត្ថកិច្ចចាប់ខ្លួន បញ្ជូន ទៅរៀនធម៌នៅពន្ធនាគារ។
    បុរសចំណាស់់ល្មោភកាមរំលោភនារីវិកលចរិតនេះ មានឈ្មោះ សាំង សាក់ អាយុ ៨២ឆ្នាំ រស់នៅភូមិគៀនជ្រៃក្នុង ឃុំគៀន ជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម រីឯនារីរងគ្រោះមានឈ្មោះ ហ.ហ ជាមនុស្សវិកលចរិតមានអាយុ៣០ឆ្នាំ។
    អធិការរងនគរបាលស្រុកកំពង់សៀម លោក ចក់ សុខកៅ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹងថា ករណីខាងលើនេះ បើតាមសាក្សីពីកន្លែងកើតហេតុ បានប្រាប់ថា មុនពេលកើតហេតុមួយថ្ងៃ គេបានឃើញបុរសចំណាស់នោះចេះតែជិះកង់ក្រវែលនារីវិកលចរិតនោះជាញឹកញាប់ នៅកន្លែងដីចំការនោះ។  លុះដល់ព្រឹកថ្ងៃ កើតហេតុពេលនារីរងគ្រោះទៅចំណុចកើត ហេតុដូចខាងលើ គេឃើញបុរសចំណាស់ នោះជិះកង់ខ្វែលម្តងទៀត ដោយពេលនោះ បុរសចំណាស់រូបនេះ បានញ៉ាក់មុខដាក់នារីវិកលចរិត។ ពេលនោះ គេឃើញនារីរងគ្រោះបានដើរទៅជិត ហើយបុរសចំណាស់ក្រាស់ តណ្ហាដឹកដៃនាងចូលក្នុងព្រៃបាត់។
    លោកអធិការរងបានឲ្យដឹងទៀតថា ក្រោយពីបានឃើញសកម្មភាពដែលគួរឲ្យសង្ស័យ ទើមមានគេទៅប្រាប់ម្តាយនារីរងគ្រោះ ទំរាំម្តាយនារីរងគ្រោះដើរ មកដល់អ្វីៗបានចប់សព្វគ្រប់អស់ទៅហើយ។ ក្រោយឃើញហេតុការណ៍ដ៏គួរឲ្យហួស ចិត្តម្តាយនារីរងគ្រោះបានប្តឹងទៅសម្ថកិច្ច មូលដ្ឋានឲ្យធ្វើការឃាត់ខ្លួនបុរសចំណាស់នោះតែម្តងទៅ។
    លោកអធិការរងបានបន្តឲ្យដឹងទៀតថា ក្នុងការសាកសួរជនសង្ស័យបានសារភាពថា គាត់ពិតជាបានចាប់រំលោភនារីវិកលចរិត នោះបានសម្រេចម្តងពិតប្រាកដមែន ហើយ ប្រការដែលគាត់ធ្វើដូច្នោះ មកពីគាត់នៅ ពោះម៉ាយយូរ ហើយមានចំណង់ខ្លាំងមិន ដឹងទៅរកឯណា ក៏ចាប់នារីវិកលចរិតនោះ រំលោភរហូតបានសម្រេច។
    បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្តោះ អាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ ចាមត្រៀមបញ្ជូនទៅសាលាដំបូង ដើម្បី ចាត់ការទៅតាមផ្លូវច្បាប់៕ source
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.