កម្ពុជាជំរុញឲ្យទីក្រុងថ្មីនិងក្រុងរណបគិតគូពីភាពបៃតង​

Posted on
  • Tuesday, February 28, 2012
  • by
  • angco.co
  • in
  • Labels:

  • រដ្ឋាភិបាលកម្ពុជាដែលដឹកនាំ  ដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី២៧ ខែកុម្ភះកន្លងទៅនេះ បានជំរុញឲ្យ ទីក្រុងថ្មីនិងក្រុងរណបគិតគូ ពីភាពបៃតង។
    សម្តេច ហ៊ុន សែនបានមានប្រសាសន៍ថា សម្រាប់ទក្រុងថ្មី ដូចជាក្រុងបាវិត និង ក្រុងសួង និង ខណ្ឌពោធិសែនជ័យ និង ទីក្រុងរណបនានា ជាទូទៅវត្តមានប្រជាជនមិនសូវច្រើន ហើយហេដ្ឋារចនាសម្ព័ន្ធមានស្រាប់មិនទាន់មានច្រើន ការគិតគូររៀបចំជាទី ក្រុងបៃតង យ៉ាងហោចណាស់ ក៏បាន២០ ភាគរយ នៃផ្ទៃដីសរុប ។
    សម្តេចបានបន្តទៀតថា ហេតុថាទីក្រុងថ្មី ជាទីក្រុងដែលមានឳកាសក្នុងការរៀបចំគម្រោងប្រើប្រាស់ដីរស់ខ្លួនបានល្អជាងទីក្រុងចាស់ ពីព្រោះទីក្រុងថ្មីនៅមានធ្លា ទូលាយ។
    មកដល់ពេលនេះកម្ពុជាមានទីក្រុងទាំងអស់ចំនួន២៦ទីក្រុងនិងគម្រោងកសាងក្រុងរណបមួយចំនួននៅក្នុងទីក្រុងភ្នំពេញ ដូចជាកោះពេជ្រ ជ្រោយចង្វារជាដើម។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.