ថ្មីៗនេះគេហទំព័រ cnet បានឲ្យដឹងថា ស្ត្រីរាប់រយនាក់ជុំវិញពិភពលោកនាំគ្នាក្រោកឈរឡើងតវ៉ាប្រឆាំងបណ្ដាញសង្គមយក្ស Facebook ឲ្យផ្លាស់ប្ដូរច្បាប់ដែលហាមឃាត់រូបបំបៅដោះកូន។
នៅពេលដែល Facebook លើកឡើងថាមិនអនុញ្ញាតឲ្យដាក់រូបសុដន់លើគេហទំព័រដែលក្រុមយុវវ័យនិយមលេងនេះមក ជំហរនេះគឺខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះកាលពីប៉ុន្មានឆ្នាំមុន។ ប៉ុន្តែសព្វថ្ងៃនេះច្បាប់របស់ Facebook បានលើកឡើងថារូបបំបៅដោះកូនគឺអាចប្រើបានដរាបណារូបភាពទាំងនោះមានវត្តមានកូនកំពុងបៅ។ តែទោះជាយ៉ាងនេះក្ដីគេហទំព័រ San Francisco Chronicle បានឲ្យដឹងថាអ្នកម្ដាយជាច្រើនលើលោកជឿជាក់ថារូបរបស់ពួកគេត្រូវបានចាត់ចូលជារូបភាពមិនសមរម្យហើយថែមទាំងបិទគណនេយ្យ Facebook របស់ពួកគេជាញឹកញាប់ទៀតផង។
ដោយសារតែហេតុផលខាងលើនេះហើយទើបបង្ខំឲ្យអ្នកម្ដាយទាំងនោះសម្រេចចិត្តបង្កើតក្រុមតវ៉ាមួយដែលមានឈ្មោះថា “nurse-ins” នៅជុំវិញពិភពលោក។ ពួកគេនឹងប្រើប្រាស់ Facebook ដើម្បីរៀបចំនូវសកម្មភាពតវ៉ារបស់ខ្លួន ហើយគំនិតនៅពីក្រោយ nurse-ins នោះគឺត្រូវប្រមូលអ្នកម្ដាយឲ្យបានច្រើនបំផុតដែលអាចធ្វើទៅបានបន្ទាប់មកឆ្ពោះទៅកាន់ការិយាល័យ Facebook ដែលនៅជិតពួកគេបំផុតហើយបំបៅដោះកូននៅពីមុខការិយាល័យ Facebook តែម្ដង។
សកម្មភាព nurse-ins ត្រូវបានអ្នកតវ៉ាប្រកាសលើគេហទំព័រ Facebookថាការិយាល័យ Facebook ដែលមានទីតាំងនៅ Madison Avenue ទីក្រុងNew York នឹងត្រូវលោមព័ទ្ធដោយក្រុមអ្នកតវ៉ានៅថ្ងៃច័ន្ទនេះ ហើយសកម្មភាពដដែលនេះនឹងបន្តកើតឡើងនៅខាងក្រៅការិយាល័យ Facebook HQ ប្រទេសសិង្ហបុរី នៅថ្ងៃអង្គារ ម៉ោង ១០ព្រឹកខាងមុខនេះផងដែរ។
គួររំលឹកថា ឆ្នាំ២០០៨ គឺជាឆ្នាំដំបូងដែល Facebook ចាប់ផ្ដើមលុបរូបបំបៅដោះកូនពីគេហទំព័ររបស់ខ្លួន ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.