តាមរយៈការស្រាវជ្រាវថ្មីមួយរបស់អង់គ្លេសបានបង្ហាញថា គ្រាន់តែនៅអង់គ្លេសមួយ មានក្មេងអាយុចាប់ពី ៨ឆ្នាំ ដល់១២ឆ្នាំ ដល់ទៅ ៤៤ភាគរយ បានចុះឈ្មោះក្នុង Facebook។ ការស្រាវជ្រាវនេះបានធ្វើការសាកសួរដល់កុមារអាយុចាប់ពី ៦ ដល់១៤ឆ្នាំ នៅទូទាំងអង់គ្លេស និងអាមេរិក ចំនួន ២០០០នាក់។ លទ្ធផលបានបង្ហាញទៀតថា ក្រៅពីក្មេងអាយុ ៨ដល់១២ឆ្នាំ ចំនួន៤៤ភាគរយរបស់អង់គ្លេស ដែលលេងក្នុងបណ្ដាញសង្គមដ៏ពេញនិយមនេះ នៅអាមេរិកក៏មានក្មេងអាយុដូចគ្នានេះចំនួន ៣៧ភាគរយផងដែរ។
ការសិក្សាដែលធ្វើឡើងដោយអ្នកជំនាញខាងយុវជននេះ ក៏បានរកឃើញទៀតថា ត្រឹមអាយុ១២ឆ្នាំ ក្មេងៗអង់គ្លេស និងអាមេរិកចំនួន ៥៨ភាគរយ បានមានគណនីហ្វេសប៊ុករួចរាល់ទៅហើយ។
មូលហេតុដែលអាចធ្វើឲ្យក្មេងៗទាំងនោះចុះឈ្មោះលេងបាន គឺងាយស្រួលនឹងរកឃើញណាស់ គឺពួកគេបានដាក់ឆ្នាំកំណើតមិនពិត។ ប្រសិនបើអ្នកដាក់ពិត ហើយឆ្នាំនោះមិនទាន់គ្រាប់ ១៣ឆ្នាំ គឺប្រាកដជាហ្វេសប៊ុកមិនអនុញ្ញាតិឲ្យបង្កើតគណនីបាននោះទេ ទោះបីជាអ្នកកែឆ្នាំនាពេលភ្លាមៗនោះក៏ដោយ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.