Google មានកំពុង​តែ​ធ្វើ​ឧបករណ៍​កំសាន្ត​ថ្មី(?)(Entertainment device)

Posted on
  • Monday, February 6, 2012
  • by
  • angco.co
  • in
  • Labels:

  • Google កំពុង​តែ​ស្នើ​សុំ FCC ធ្វើ​ការ​សាកល្បង​នូវ​ឧបករណ៍​ថ្មី​របស់​ខ្លួន​សំរាប់​ការ​កំសាន្ត​នៅ​តាម​គេហដ្ឋាន។ នេះ​អាច​ជា​អ្វី​ដែល​ទាក់​ទង​នឹង​គំរោង​មួយ​ឈ្មោះ​ថា Android@home ដែល​វា​ផ្តោតទៅ​លើការ​កំសាន្ត​តាម​ផ្ទះ។
    ប្រិយមិត្ត​អាច​ចូល​ទៅ​មើល​អំពី​សំនើរ​សុំលំអិត​របស់ Google ដែល​បាន​ដាក់​ទៅកាន់ FCC តាម​រយៈ https://apps.fcc.gov/oetcf/els/reports/STA_Print.cfm?mode=current&application_seq=50336។ នៅ​ក្នុង​នោះ​គឺ Google បាន​កំនត់​ទំហំ​កាងារ​របស់​គេ​ដោយ​ចាំ​បាច់​ត្រូវ​ធ្វើ​ ពិសោធន៍​សាក​ល្បង​នៅ​ក្រៅ​មន្ទី​ពិសោធន៍ ហើយ​វា​នឹង​ត្រូវ​តែ​ប្រើ​ WIFI និង Bluetooth ដើម្បី​ភ្ជាប់​ទៅ​រាល់​ឧបករណ៍​នេះ អាច​ប្រើ​នៅ​ក្នុងផ្ទះ។
    បើ​តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ​គឺ​វា​អាច​នឹង​ជា Google TV ដែល​នឹង​អាច​ប្រើ​បាន​ជាមួយ​ទូរស័ព្ទ​ Android ផ្សេងៗ​ទៀត​ហើយ​វា​នឹង​ក្លាយ​ជា​ការកំសាន្ត​មួយ​យ៉ាង​ធំសម្បើម។ សំខាន់​ជាង​នេះ​ទៅ​ទៀត​គឺ​ក្រុមហ៊ុន​នេះ​អាច​នឹង​ប្រជែង​ជាមួយ​នឹង AppleTV ទៀត​ផង។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.