ហេតុអ្វីបានជា Google "ល្បី" បំផុតក្នុងពិភពលោក ?

Posted on
  • Sunday, February 12, 2012
  • by
  • angco.co
  • in
  • Labels:
  • ចំពោះអ្នកជំនាញខាងផ្នែក បច្ចេកវិទ្យានាំមុខគេ ក្នុងពិភពលោក, Google មិនត្រឹមតែវិធីជំនួយ
    ក្នុងការ ដោះស្រាយបញ្ហា មួយចំនួនធំដ៏មានប្រសិទ្ធភាព និង ងាយស្រួលបំផុតប៉ុណ្ណោះនោះទេ តែថែមទាំងក្លាយជាអ្នកតំណាង អោយបញ្ញារបស់មនុស្សលោក ទូទៅទៀតផងដែរ។ អាស្រ័យ
    ដូច្នេះមូលហេតុទាំង ១០យ៉ាងខាងក្រោមនេះនឹងអាចធ្វើការបកស្រាយបានថា ហេតុអ្វីបានជា
    Google "ល្បី" បំផុតក្នុងពិភពលោកនោះ៖

    ១. Google "មិនសាបសូន្យ" 
    ជាការពិត បើយើងធ្វើការវិនិច្ឆ័យលើផ្នែកគោលការណ៍ Google គឺមិន"សាបសូន្យ" នោះ
    ឡើយនោះក៏ព្រោះតែម៉ាស៊ីន Server រាប់ម៉ឺនសែនគ្រឿងត្រូវបានបំពាក់នៅគ្រប់ទីកន្លែងនៅ
    ទូទាំងពិភពលោក។ ហើយបើទោះបីជាមួយចំនួននៃម៉ាស៊ីនគ្រប់គ្រង Server ទាំងនោះជួបនូវ
    បញ្ហាមិនដំណើរការ ក៏មានម៉ាស៊ីន Server ដែលនៅសល់ផ្សេងៗទៀតអាចធ្វើការបានយ៉ាង
    ល្អ គឺនៅតែអាចបំពេញតំរូវការរបស់អ្នកប្រើប្រាស់បានយ៉ាងមានប្រសិទ្ធិភាពដូចធម្មតា។

    ២. Google គឺជាក្រុមហ៊ុនមួយ
    ពិតណាស់ចំណុចនេះអ្នកណាក៏អាចដឹងរួចមកហើយដែរ មិនអញ្ចឹង? Google តែងតែស្ថិតនៅ
    ក្បែរយើងជានិច្ច មិនថានៅទីកន្លែងណា ក្នុងដំណាក់កាលណាមួយនោះឡើយ។ ស្របពេល
    ជាមួយគ្នានោះដោយសារតែមាន Google យើងអាចទទួលបាននូវផលប្រយោជន៍ក៏ដូចជាការ
    ជំនួយផ្សេងៗបានយ៉ាងច្រើនដែលគ្មាននរណាអាចនឹកស្មានដល់នោះឡើយ។

    ៣.Google ធ្លាប់ធ្វើការពិន័យលើរាល់ទង្វើអាក្រក់ទាំងឡាយ
    ជានិច្ចកាល Google តែងតែបានបង្ហាញពីទង្វើរបស់ខ្លួនចំពោះអ្នកប្រើប្រាស់ទូទៅដោយបាន
    បង្ហាញអោយឃើញថាខ្លួននឹងមិនធ្វើការលើកលែងចំពោះទង្វើខុសច្បាប់ទាំងឡាយដែលកើត
    មានឡើងនៅក្នុងពិភពអ៊ីនធើណែតនោះឡើយ។ តួយ៉ាងជាធម្មតាក្រុមហ៊ុនតែងតែបានធ្វើការ
    ផ្តល់ពត៌មានដល់អ្នកប្រើប្រាស់ស្តីពីមុខសញ្ញានៃការគំរាមកំហែងពីបណ្តាគេហទំព័រដែលអាច
    បង្កអោយមានគ្រោះថ្នាក់ផ្សេងៗ រឺការប្រកាសអោយធ្វើការទប់ស្កាត់រាល់ពង្រាងច្បាប់ដែល
    គំរាមកំហែងដល់សេរីភាពនៃពិភពអ៊ីនធើណែតជាដើម។

    ៤. Google អាចចង់ចាំបាននូវអ្វីៗគ្រប់យ៉ាង
    ពិតជាគួរអោយភ្ញាក់ផ្អើលបំផុតនៅពេលដែល Google ធ្វើការកត់ត្រាទុកនិងអាចចង់ចាំបាន
    ទាំងអស់នូវរាល់គេហទំព័រទាំងឡាយដែលប្រមូលបាននិងរក្សាវាទុកនៅក្នុងប្រព័ន្ធម៉ាស៊ីន 
    Server របស់ខ្លួនដែលមានចំនួនយ៉ាងច្រើនមិនអាចគណនាបាននោះ។

    ៥. Google មានវត្តមាននៅគ្រប់ទីកន្លែង
    មិនថានៅទីកន្លែងណា រឺពេលណានោះឡើយ Google បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយ
    ដោះស្រាយរាល់កិច្ចការរបស់អ្នកប្រើប្រាស់ទូទៅ។

    ៦. Google មានឥទ្ធិឬទ្ធិដ៏លើសលប់ 

    រាល់សេវាកម្មទាំងឡាយដូចជា Email,ការស្វែងរក, ផែនទី,ការផ្សព្វផ្សាយពាណិជ្ជកម្ម,ការ
    ជជែកកំសាន្ត,ការមើល Clip វីដេអូ,គេហទំព័រសង្គម រឺឯកសារសៀវភៅ...ទាំងអស់នេះគឺសុទ្ធ
    តែមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយឈ្មោះរបស់ Google ដែលអ្នកប្រើប្រាស់មិនអាច
    ប៉ាន់ស្មានបាននោះឡើយ។ 

    ៧. Google ជួយដល់អ្នកប្រើប្រាស់អាចអភិវឌ្ឍន៍ខ្លួនឯងកាន់តែមានភាពប្រសើរឡើង
    ក្នុងនាមជាឃ្លាំងឯកសារដ៏ធំ និងជាកន្លែងបណ្តុំរាល់សេវាកម្មជាច្រើនលើប្រព័ន្ធអ៊ីនធើណែត
    Google ប្រៀបបាននឹងសារមន្ទីរមួយដ៏ធំទូលាយសំរាប់បណ្តាអ្នកដែលចូលចិត្តសិក្សាស្រាវ
    ជា្រវក៏ដូចជាចង់អភិវឌ្ឍន៍ខ្លួនឯងអោយកាន់តែប្រសើរឡើងនោះ។ តាំងពីវិធីសាស្រ្តណែនាំ
    ផ្សេងៗក៏ដូចជាជំនាញសិក្សាទាំងឡាយ Google អាចជួយបានទាំងអស់។

    ៨. Google ជួយដល់អ្នកប្រើប្រាស់នូវការកំសាន្តអារម្មណ៍
    ក្រៅពីជំនួយខាងចំណេះដឹងបច្ចេកទេសផ្សេងៗ, Google ក៏បានធ្វើការណែនាំនូវកម្មវិធីកំ
    សាន្តអារម្មណ៍ផ្សេងៗដល់អ្នកប្រើប្រាស់ផងដែរ។ តួយ៉ាងដូចជាការស្តាប់ចំរៀង មើលវីដេអូ 
    អានពត៌មាន រឺប្រលោមលោកជាដើម...និងនៅមានជាច្រើនផ្សេងទៀត។ 

    ៩.អ្នកប្រើប្រាស់អាចមើលឃើញ Google 

    មិនដូចជាតួអង្គល្បីៗមួយចំនួនដែលយើងបានដឹងលឺតែតាមរយៈសំដីនិយាយនោះឡើយ។ 
    តែចំពោះ Google វិញគឺបង្ហាញខ្លួននៅចំពោះអ្នកប្រើប្រាស់តែម្តង។ មិនជឿមែនទេ? ចូរបើក
    កុំព្យូទ័ររបស់អ្នកឡើងរួចបើកកម្មវិធី Web Browser បន្ទាប់មកវាយពាក្យថា Google នៅក្នុង
    ប្រអប់វាយអាស័យដ្ឋានរួចចុច "Ctrl + Enter" សាកមើល។

    ១០. Google អាចជួយធ្វើអោយសំរេចបំណងរបស់អ្នកបើទោះបីជាអ្នកប្រើប្រាស់ចង់បានអ្វី រឺក៏មានសំណូមពរអ្វី Google គឺអាចផ្តល់បាននូវចំលើយ
    យ៉ាងសមស្របបំផុត,ជួយអោយលោកអ្នកអាចទទួលបានតាមបំណង ហើយជាធម្មតាវាតែង
    តែទទួលបានផលវិជ្ជមានជានិច្ច។ ឧទាហរណ៍ដូចជា លោកអ្នកចង់ពិសារនំ pizza ប៉ុន្តែស្រាប់
    តែមិនដឹងពីលេខទូរស័ព្ទរបស់ហាងដែលនៅជិតផ្ទះនោះចូរសាកល្បងសួរ" M.r know it all"
    Google សាកមើលណា! ៕


    ប្រភព៖ plxh



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.