Huawei ប្រកាសsmartphone លឿន​ជាង​គេ​លើ​លោក!

Posted on
  • Tuesday, February 28, 2012
  • by
  • angco.co
  • in
  • Labels:

  • កាល​ពី​ថ្ងៃ​អាទិត្យ​​ កន្លង​ទៅ​នេះ​ក្រុមហ៊ុន Huawei បាន​ប្រកាស smartphone លឿន​ជាង​គេ ​លើ​លោក​ដែល​មាន​ឈ្មោះ​ថា Ascend D quad និង​គ្រួសារ​របស់ Ascend ២ស៊េរី​បន្ថែម​ទៀត​ដូចជា Ascend D quad XL និង Ascend D1 នៅ​សមាជ​ទូរស័ព្ទ​ពិភពលោក MWC (២០១២)។ នេះ​ដោយ​យោង​តាម​គេហទំព័រ bgr។


    ក្រុមហ៊ុន​បាន​ហៅ  Ascend D quad  ស៊េរី​ថ្មី​របស់​ខ្លួន​ថា​ជា smarthphone លឿន​ជាង​គេ​បំផុត​លើ​ពិភពលោក​ដោយ​សារ​តែ  Ascend D បាន​ភ្ជាប់​មក​ជាមួយ CPU K3V2 quad-core ល្បឿន1.5GHz។ លក្ខណៈ​ពិសេស​បន្ថែម​មាន​ដូច​ជា៖ អេក្រង់​ទំហំ ៤,៥អ៊ីញ 720p HD,, កាមេរ៉ា​ខាង​ក្រោយ​ទំហំ 8-megapixel និង​មុខទំហំ 1.3-megapixel, ថ្ម​ប្រភេទ 1800mAh និង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Ice Cream Sandwich ( Android 4.0)។

    ចំណែក Ascend D quad XLមាន​លក្ខណៈ​សម្បត្តិ​ដូច Ascend D quad ដែរ​តែ​ខុស​ត្រង់​ថា D quad  XL ភ្ជាប់​មក​ជាមួយ​ថ្ម​ប្រភេទ 2,500 mAh កាន់​បាន​យូរ​ជាង។ Ascend D1 ជា smartphone ចុង​ក្រោយ​ដែល​បាន​ប្រកាស​នៅ MWC ដោយ​ភ្ជាប់​មក​ជាមួយ CPU ប្រភេទ dual-core ល្បឿន 1.5 GHz ប្រើ​ថ្ម​ប្រភេទ 1,670 mAh ។

    ខ្សែ​ស្រ​ឡាយ Ascend D quad ទាំង​២ ស៊េរី​ខាង​លើ​នេះ​នឹង​មាន​ដាក់​លក់​នៅ ចិន, អូស្ត្រាលី, អឺរ៉ុប, អាស៊ី​ប៉ាស៊ីហ្វិក, អាមេរិក​ខាង​ជើង, អាមេរិក​ខាង​ត្បូង និង មជ្ឈិមបូព៌ា នៅ​ត្រីមាស​ទី២ ឆ្នាំ២០១២។ ចំណែក Ascend D1វិញ​នឹង​មាន​ដាក់​លក់​នៅ​ខែ​មេសា។ ក្រុមហ៊ុន​មិន​បាន​ប្រាប់​ពី​តម្លៃ​និង​ព័ត៌មាន​លម្អិត​នោះ​ទេ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.