Justin Bieberរៀប​ការ​ជាមួយ​ក្មេង​ស្រី​អាយុ៦​ឆ្នាំ

Posted on
  • Wednesday, February 15, 2012
  • by
  • angco.co
  • in
  • Labels:

  • សុបិន​របស់​ក្មេង​ស្រី​តូច​អាយុ​៦​ឆ្នាំ​ម្នាក់​ដែល​កើត​ជំងឺ​មហារីក​ដ៏​កម្រ​បាន​ក្លាយ​ជា​ការពិត​នៅ​ថ្ងៃ Valentine’s Day បន្ទាប់​ពី​នាង​បាន​ជួប​ និង រៀបការ​ជាមួយ pop idol របស់​នាង Justin Bieber។

    ក្មេង​ស្រី Avalanna Routh អាយុ ៦ឆ្នាំ​រូប​នេះ​មាន​ជំងឺ​មហារីក​ខួរក្បាល​ឈ្មោះ​ថា ATRT ចាប់​តាំង​ពី​រូប​នាង​នៅ​ជា​ទារក​មក​ម្ល៉េះ និង ត្រូវ​ព្យាបាល​ដោយ​សារធាតុ​គីមី​ជា​ច្រើន​សារ។ សុបិន​របស់ Avalanna Routh គឺ​នាង​ចង់​ជួប​ជាមួយ​នឹង Bieber ជា​លក្ខណៈ​ឯកជន។ ក្រោយ​មក Justin ក៏​បាន​ឃើញ​ការ​ស្នើ​សុំ​របស់​គ្រួសារ Avalanna Routh ​តាម​រយៈ​បណ្ដាញ​ទំនាក់​ទំនង​សង្គម Facebook។ ហើយ​នៅ​ថ្ងៃ Valentine’s Day កាល​ពី​ម្សិលមិញ​នេះ​ តារា​ចម្រៀង pop ល្បីល្បាញ Justin Bieber ​បាន​ធ្វើ​ដំណើរ​ពី Boston មក​កាន់​ទីក្រុង New York ដើម្បី​សួរ​សុខទុក្ខ​ដល់  Avalanna Routh។
    នៅ​ពេល​សួរ​ថា តើ Avalanna ស្រលាញ់ Bieber អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ហើយ ក្មេង​ស្រី​អាយុ ៦ ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា “៧ ឆ្នាំ អូ! ទេ ៨០ ឆ្នាំ”។ បន្ទាប់​មក Justin បាន​សរសេរ​នៅ​លើ​គេហទំព័រ Twitter របស់​គេ​ថា “នេះ​គឺ​ជា​អំពើ​ល្អ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ។ នាង​ពិត​ជា​រីករាយ និង មាន​អារម្មណ៍​រំភើប” ក្រោយ​មក​គេ​បាន​បន្ថែម​ទៀត​ថា “Mrs. Bieber  ពិត​ជា​ញ៉ាំង​ខ្ញុំ​ឲ្យ​អាណិត​នាង”។
    ម្តាយ​របស់ Avalanna អ្នក​ស្រី Aileen និយាយ​ប្រាប់ Today Show ថា “វា​ពិត​ជា​អស្ចារ្យ វា​ជា​សកម្មភាព​មួយ​ដ៏​សប្បាយ​រីក​រាយ​បំផុត។ បន្ទាប់​ពី ថ្ងៃ​ពិសេស​នោះ​បាន​បញ្ចប់ Avalanna ពិត​ជា​ដិត​ដាម​ជាមួយ​នឹង hero របស់​នាង ដោយ​នាង​បាន​និយាយ​ថា “ខ្ញុំ​ស្រលាញ់ Bieber… baby baby(ជា​បទ​ពេញ​និយម​របស់ Bieber) ” ។
    គូស្នេហ៍ Justin Bieber និង Selena Gomez ពិត​ជា​តារា​ចម្រៀង​ដែល​មាន​ចិត្ត​សប្បុរស​ពី​ព្រោះ​កាល​ពី​ពេល​ថ្មី​នេះSelena បាន​ទៅ​សួរ​សុខទុក្ខ​យុវតី Hana Hwang ដែល​ត្រូវ​ប្រឈម​មុខ​នឹង​ជំងឺ​ដ៏​កម្រ​មួយ genetic disorder (ជំងឺ​ដែល​មិន​អាច​ឲ្យ​នាង​ធំ​លូត​លាស់​ខ្ពស់​ដូច​ក្ដី​សុបិន) ហើយ ឥឡូវ​មិត្ត​ប្រុស​របស់​នាង  Justin Bieber ក៏​បំពេញ​ក្តី​សុបិន​ឲ្យ​ក្មេង​ស្រី​ដែល​កើត​ជំងឺ​មហារីក​ខួរក្បាល​អាយុ ៦ ឆ្នាំ ​Avalanna Routh​ផង​ដែរ៕
    ប្រិយ​មិត្ត​អាច​ចូល​ទៅ​កាន់​គេហទំព័រ dailymail ដើម្បី​មើល​វីដេអូ!



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.