Adele សម្រាក៥ឆ្នាំ​ព្រោះ​ស្នេហា

Posted on
  • Wednesday, February 15, 2012
  • by
  • angco.co
  • in
  • Labels:

  • បន្ទាប់​ពី​ឈ្នះ​បាន​ពាន​រង្វាន់ Grammy ចំនួន ៦ ​កាល​ពី​ពេល​ថ្មីៗ​នេះ តារា​ចម្រៀង​អង់គ្លេស​វ័យ ២៣ ឆ្នាំ Adele បាន​បង្ហើប​ពី​គម្រោង​ដែល​នាង​នឹង​សម្រាក ៥ ឆ្នាំ​ពី​ពិភព​តន្ត្រី​ដើម្បី​ផ្ដោត​អារម្មណ៍​ទៅ​លើ​ទំនាក់​ទំនង​ស្នេហា​របស់​នាង។
    តារា​ចម្រៀង​ម្ចាស់​បទ Rolling in the Deep ចង់​ផ្ដោត​អារម្មណ៍ និង ចំណាយ​ពេល​ជាមួយ​មិត្ត​ប្រុស​របស់​នាង Simon Konecki ព្រោះ​ថា​កាល​ពី​មុន​នៅ​ពេល​ដែល​នាង​ជ្រើស​រើស​អាជីព​ជា​ជម្រើស​ទី ១ វា​ធ្វើ​ឲ្យ​ស្នេហា​របស់​នាង​ឈាន​ដល់​ផ្លូវ​បែក​បាក់។ ហើយ​នៅ​ពេល​សួរ​អំពី​គម្រោង​អនាគត​របស់​នាង Adele បាន​ប្រាប់​ទស្សនាវដ្ដី​អាមេរិក Vogue ថា  “ខ្ញុំ​ចង់​សម្រាក​ពី ៤ ទៅ ៥ ឆ្នាំ។ ប្រសិន​បើ​ខ្ញុំ​នៅ​បន្ត​ការងារ​ជា​រឿយៗ ទំនាក់​ទំនង​របស់​ខ្ញុំ​នឹង​បរាជ័យ។ ដូច្នេះ យ៉ាង​ហោច​ណាស់​ខ្ញុំ​អាច​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​កត់​ត្រា​ពី​ពេល​វេលា​រីក​រាយ​មួយ។  ហើយ​មាន​ស្នេហា និង មាន​សុភមង្គល”។
    តារា​ចម្រៀង​វ័យ ២៣ ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា “បន្ទាប់​មក​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​នឹង​ធ្វើ​អ្វី​បន្ត​ទៀត​នោះ​ទេ។ តើ​គួរ​រៀបការ មាន​កូន និង រៀប​ចំ​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់?”។  Adele និយាយ​ថា​នាង​ជា​មិត្ត​ស្រី​ដ៏​ល្អ​ម្នាក់​ពី​ព្រោះ​នាង​ចូល​ចិត្ត​ចម្អិន​អាហារ សើច​សប្បាយ និង រីករាយ​ជាមួយ​ការ​រួម​ភេទ។


    Adele និង មិត្ត​ប្រុស​របស់​នាង Simon Konecki ក្នុង​ពេល​ចូល​រួម​កម្មវិធី​ប្រគល់​ពាន​រង្វាន់ Grammy
    គួរ​រំឭក​ថា​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ Grammy Award លើក​ទី ៥៤ ដែល​ប្រារព្ធ​កាល​ពី​ថ្ងៃ​ អាទិត្យ ទី ១២ ខែ​កុម្ភៈ ក្នុង​ឆ្នាំ ២០១២ នេះ Adele បាន​ត្រលប់​ទៅ​ផ្ទះ​វិញ​ជាមួយ​នឹង​ពាន​រង្វាន់​ចំនួន ៦៕

    ប្រភព & រូបភាព៖dailymail



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.