នៅក្នុងសាលប្រគំតន្ត្រី Kim Hyun Joong បានជួបជាមួយប្រិយមិត្តជាង ២០.០០០ នាក់ និង បាននិយាយថា “បទចម្រៀងចាប់ផ្ដើមដំបូងនៅជប៉ុន Lucky Guy របស់ខ្ញុំលក់ដាច់អស់ជាង ១០០.០០០ កូពីក្នុងសប្ដាហ៍ដំបូងបន្ទាប់ពីបទចម្រៀងនេះចេញ។ អរគុណអ្នករាល់គ្នាដែលបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះរូបខ្ញុំ បើទោះជាខ្ញុំជាតារាថ្មីនៅទីនេះក៏ដោយ” ។
Kim Hyun Joong បានបន្ថែមថា “ជាអកុសល ខ្ញុំមិនអាចជួបជាមួយ fan ៦០.០០០ នាក់ទៀតដែលបានដាក់ពាក្យចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីយប់នេះ ប៉ុន្តែខ្ញុំនឹងធ្វើឲ្យមានពេលវេលាដ៏ល្អមួយសម្រាប់ fan ២០.០០០នាក់នៅទីនេះ” ។
ក្រោយមក Kim Hyun Joong ក៏បានឧបត្ថម្ភប្រាក់ដែលចំណេញពីការប្រគំតន្ត្រីជូនដល់មជ្ឈមណ្ឌលកុមារកំព្រានៅក្នុងប្រទេសជប៉ុន និង បាននិយាយថា “ខ្ញុំសង្ឃឹមថា ប្រាក់នេះនឹងអាចជួយបានខ្លះ ហើយប្រសិនបើនរណាម្នាក់នៅទីនេះអាចធ្វើដូច្នេះបាន សូមចូលរួមធ្វើអ្វីមួយដែលអ្នកអាចជួយដល់ក្មេងៗ” ។
ក្នុងការប្រគំតន្ត្រីនារាត្រីនោះ Kim Hyun Joong បានសម្ដែងបទចម្រៀងសរុបទាំងអស់ចំនួន ១៣ បទក្នុងនោះមានដូចជា “Lucky Guy” , “Let Me Go” , “Breakdown” និង “One More Time ” ជាដើម ។
Kim Hyun Joong បានចេញអាល់ប៊ុមជប៉ុនដំបូងរបស់គេនៅថ្ងៃទី ២៥ ខែមករា ដែលបច្ចុប្បន្នបានស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ នៅក្នុងតារាងចំណាត់ថ្នាក់បទចម្រៀង Oricon និង ជាបទរបស់តារាបរទេសដែលលក់ដាច់ច្រើនក្នុងប្រទេសជប៉ុន៕
ប្រភព៖ allkpop
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.