ក្រុមហ៊ុន LG កាលពីថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ បានប្រកាសបង្ហាញ Optimus Vu មុនមួយសប្តាហ៍ នៃព្រឹត្តិការណ៍ សមាជទូរស័ព្ទល្អបំផុតលើលោក។
Optimus Vu គឺជាផលិតផលមួយត្រូវបានគេហៅថា ជា phablet ដែលស្ថិតពាក់កណ្តាលប្រភេទទូរស័ព្ទ និង Tablet ហើយ Optimus Vu មានអេក្រងទំហំ ៥អ៊ីញ អាចបង្ហាញរូបភាព ក្នុងកម្រិត IPS។ ឧបករណ៍មួយនេះ មានរូបរាងស្តើងជាង គូប្រកូតរបស់ខ្លួន Samsung Galaxy Note ដោយមានកម្លាស់ ៨,៥មិល្លីម៉ែត្រ។
ប្រធានក្រុមហ៊ុន និងជា CEO របស់ LG លោក Jong-seok Park បាននិយាយថា Optimus Vu ត្រូវបានរចនា ឡើងសម្រាប់អ្នកប្រើប្រាស់អាចប្រើអ្វីៗបានគ្រប់យ៉ាង ដូចការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនដែរ។ លោក បានបន្ត ដោយសារតែមានបំពាក់នូវបច្ចេកវិទ្យាបង្ហាញ រូបភាពទំហំ 4:3 ratio ដែលមានអេក្រងទំហំ៥អ៊ីញ បញ្ចូលជាមួយ នឹងបច្ចេកវិទ្យា LTE ល្បឿនលឿនបំផុតនោះ Optimus Vu នឹងត្រូវបានក្លាយជាឧបករណ៍ដ៏ទំនើបមួយ ថែមទាំង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនមិនខាន ព្រោះវាបានបញ្ចូលសុទ្ឋ តែបច្ចេកវិទ្យាទំនើបៗ ដែលអ្នកប្រើ ប្រាស់ត្រូវការ។
Phablet មួយនេះ គឺបំពាក់ដោយ processor ប្រភេទ dual-core Snapdragon ល្បឿន 1.5 GHz មានកាមេរ៉ា ទំហំ ៨ម៉េហ្គាភីកសែល មានបំពាក់អង្គចងចាំទំហំ 32GB មាន HDMI-out port មាន RAM ទំហំ1GB មានភ្ជាប់ បច្ចេកវិទ្យា LTE និងមានថាមពលកម្លាំង 2,080 mAh ។
Optimus Vu នេះ ដំណើរការដោយប្រព័ន្ឋប្រតិបត្តិការ Android 2.3 Gingerbread តែទោះបីជាយ៉ាងណា ក្រុម ហ៊ុនបានសន្យាថា នឹងធ្វើការ Update យកប្រព័ន្ឋ Ice Cream Sandwich វិញ ក្នុងរយៈពេល៣ខែ បន្ទាប់ពីវា បង្ហាញខ្លួននៅលើទីផ្សារក្នុងខែមីនា នេះ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.