ជាទម្លាប់ Apple តែងតែផលិតនូវប្រភេទទូរស័ព្ទ ស្មាតហ្វូនស៊េរីថ្មីមួយរៀងរាល់ឆ្នាំ នៅក្នុងអំឡុងខែមិថុនា ឬកក្កដា តែទោះបីជាយ៉ាងណាទម្លាប់នេះ ត្រូវបានបញ្ចប់ ក្រោយពីការបង្កើតនូវទូរស័ព្ទស្មាតហ្វូន iPhone 4S ក្នុងខែតុលា ឆ្នាំ២០១១កន្លងទៅ។
យោងតាមរបាយការណ៍ Macotakara របស់គេហទំព័រជប៉ុន បានឲ្យដឹងថា iPhone ជំនាន់ថ្មី នឹងបង្កើតឡើង ម្តងទៀត ក្នុងរដូវរំហើយឆ្នាំ ២០១២នេះ។ ចំពោះ iPhone ស៊េរីថ្មីមួយនេះ នឹងត្រូវបង្ហាញខ្លួននៅលើទីផ្សារក្នុង អំឡុងខែកញ្ញា ឬតុលា នេះហើយ។ BGR បានដកស្រង់របាយការណ៍ កាលពីឆ្នាំមុន ដោយបញ្ជាក់ថា Apple នឹងបង្កើតនូវ iPhone ថ្មីជាមួយនឹងប្រព័ន្ឋអង់តែនថ្មី និងការរចនារូបរាងថ្មីផងដែរ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.