“Mistletoe”

Posted on
  • Monday, February 27, 2012
  • by
  • angco.co
  • in
  • Labels:

  • Mistletoe ជា​បទ​ចម្រៀង​ទី​១ ក្នុង​អាល់ប៊ុម​ស្ទូឌីយោ​ទី​២  Under the Mistletoe (2011)  របស់​តារា​ចម្រៀង​សញ្ជាតិ​កាណាដា​វ័យ ១៧ ឆ្នាំ Justin Bieber។ បទ​ចម្រៀង​នេះ ​សហការ​​សរសេរ​ដោយ Nasri,  Adam Messinger និងJustin Bieber ផ្ទាល់​ ហើយ​ស្ថិត​ក្រោម​ការ​ផលិត​របស់​ The Messengers។  Mistletoe  បាន​ចេញ​មក​ស្វាគមន៍​ប្រិយ​មិត្ត​នៅ ​iTunes នា​ថ្ងៃ​​ទី​ ១៧ ខែ តុលា ឆ្នាំ ២០១១  និង លក់​ដាច់​​បាន ១៦៤.០០០ ក្នុង​សប្ដាហ៍​ដំបូង​​រហូត​ធ្វើ​ឲ្យ​វា​ជាប់​ចំណាត់​ថ្នាក់​លេខ ៥ នៅ​លើ​តារាង​ឌីជីថល។

    ចំពោះ​បទ​នេះ Justin បាន​ផ្ដល់​បទ​សម្ភាសន៍​មួយ​ជូន​ដល់​ MTV News ថា “ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​រំភើប​រីករាយ។ ខ្ញុំ​ដឹង​ថា​ប្រិយ​មិត្ត​របស់​ខ្ញុំ​នឹង​ស្រលាញ់​បទ​នេះ ហើយ​ពួកគេ​នឹង​ច្រៀង​វា​រៀង​រាល់​ទិវា​បុណ្យ Christmas ។
    ដូច្នេះ នៅ​ចាំ​អី​ទៀត ចូល​រួម​ច្រៀង​បទ​បុណ្យ Christmas ចង្វាក់ pop និង R& B ជា​មួយ Sabay ទាំង​អស់​គ្នា!

    ប្រភព៖ wikipedia & lyricmodes



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.