យោងតាមច្បាប់ ដែលសេរសេរដោយមេធាវី ការពារក្តីរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេស អាល្លឺម៉ង់បានទទួចឲ្យ ក្រុមហ៊ុន Motorola បង្ហាញនូវភស្តុតាង បញ្ជាក់ថា Apple បានល្មើស នឹងកិច្ចព្រមព្រៀងជាមួយខ្លួន ក្នុងការប្រើប្រាស់ Qualcomm ព្រមទាំងភ្ជាប់ជាមួយនឹងព័ត៌មានសំខាន់ៗ ដែលទាក់ទង់នឹងច្បាប់ប៉ាតង់ FOSS ផងដែរ។
តាមព័ត៌មានពី Phone arena បានឲ្យដឹងថា Apple បានប្រកាសថា ក្រុមហ៊ុន Motorola កំពុងតែទាមទារតម្លៃសិទ្ធិ ដែល Apple បានប្រើប្រាស់ច្បាប់ ប៉ាតង់សំខាន់ៗ របស់ខ្លួនក្នុងតម្លៃ ២,២៥ភាគរយ នៃការលក់ Apple iPhone ទាំងអស់។ ជំរើសមួយទៀតសម្រាប់ Apple នោះគឺ ត្រូវលុបចោលការ លក់ផលិតផលរបស់ខ្លួន ចេញពីប្រព័ន្ធផ្សព្វផ្សាយ អ៊ីនធឺណិត នៅប្រទេសអាល្លឺម៉ងទាំងអស់ ។
បើសិនបើ Motorola ទទួលបានដូចអ្វីដែលខ្លួនបានស្នើសុំ ពីក្រុមហ៊ុន Apple មែននោះ វាមានន័យថា សម្រាប់ការលក់ទូរស័ព្ទ Apple iPhone 4S ម៉ូដែល 16GB Apple ត្រូវបង់ឲ្យ Motorola ១៥ដុល្លារ ម៉ូដែល 32GB ត្រូវបង់ឲ្យ ១៧ដុល្លារ និង ម៉ូដែល 64GB ត្រូវបង់ឲ្យ ២១ដុល្លារ អាស្រ័យលើតម្លៃ ដែលត្រូវបង់ជួន Motorola ដោយគិតកំណត់បែបនេះ បើគិតទៅ Apple iPhones បានលក់អស់ ៩៣លានគ្រឿង កាលពីឆ្នាំ២០១១ ប៉ុន្តែមិនមែនសុទ្ធតែ iPhone 4S នោះទេ វាពិតជាចំនួន ច្រើនខ្លាំងណាស់ សម្រាប់បង់ទៅឲ្យ ក្រុមហ៊ុន ទូរស័ព្ទដៃ Motorola។ ហេតុនេះហើយ មេធាវី Apple ត្រូវតែធ្វើការស៊ើបអង្កេតយ៉ាងម៉ត់ចត់បំផុត ដើម្បីស្វែងរក ភស្តុតាង ប្រឆាំងនឹងការទាមទារ ដោយគ្មានហេតុផលរបស់ Motorola ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.