Nokia នឹងបង្ហាញ នូវទូរស័ព្ទទំនើប ចុងក្រោយមួយ ក្នុងពិព័រណ៌ទូរស័ព្ទ ល្អបំផុតលើ ពិភពលោក

Posted on
  • Wednesday, February 8, 2012
  • by
  • angco.co
  • in
  • Labels:

  • លោក Forbes អ្នកផ្តល់ព័ត៌មាន ទាក់ទងនឹងពាណិជ្ជកម្ម បាននិយាយកាលពីថ្ងៃអង្គារ ទី០៧ ខែកុម្ភៈនេះថា Nokia នឹងបង្ហាញនូវប្រភេទទូរស័ព្ទ ស្មាតហ្វូនទំនើប ចុងក្រោយមួយរបស់ខ្លួន ក្នុងអំឡុងព្រឹត្តិការណ៍ពិព័រណ៌ពាណិជ្ជកម្មទូរស័ព្ទ ល្អបំផុតលើពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង បាសេឡូណា ប្រទេសអេស្បាញ នៅខែកុម្ភៈនេះ។
    តាម Bgr បានឲ្យដឹងថា កាលពីខែមករាឆ្នាំ ២០១២កន្លងទៅនេះ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៌ផលិតផល គ្រឿងអេឡិចត្រូនិច២០១២ Nokia បានប្រកាសបង្ហាញ នូវទូរស័ព្ទស្មាតហ្វូន Lumia 900 រួចរាល់ហើយ ថែមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ ប៉ុន្តែអតិថិជនជាច្រើននៅតែទន្ទឹងរងចាំមើល តើអ្វីដែលក្រុមហ៊ុន Nokia នឹងបង្កើតឡើងនៅអឺរ៉ុប បន្ទាប់ពីទូរស័ព្ទ Lumia 800។
    តាមពាក្យអាចាមរាមភាគច្រើន បាននិយាយថា Nokia កំពុងតែរៀបផែនការបង្ហាញនូវទូរស័ព្ទ Lumia 910 ដោយភ្ជាប់ជាមួយនឹងប្រព័ន្ឋបច្ចេកវិទ្យា HSPA+ និងមានកាមេរ៉ាទំហំ ១២ម៉េហ្គាភិកសេល ប៉ុន្តែ Nokia ថ្មីៗនេះ បានបដិសេធចំពោះអាចាមអារាមថា ទំហំកាមេរ៉ាប្រហែលជាមានការផ្លាស់ប្តូរ។
    Photo by DAP-News



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.