សមត្ថកិច្ចរំពឹងថា ចាប់បានចោរប្លន់មួយ សំបុកធំ បទល្មើសនឹងថយចុះ


ភ្នំពេញ ៖ ក្រោយពីចាប់បានមុខសញ្ញា លួចឆក់ប្លន់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ បានជាបន្ដបន្ទាប់ហើយនោះ សមត្ថកិច្ចរំពឹង ថា បទល្មើសនឹងថយចុះ បន្ទាប់ពីស្ថានភាព អសន្ដិសុខ ត្រូវបានស្ងប់ស្ងាត់មួយរយៈ ខណៈ ដែលជនល្មើសជាច្រើននាក់ ត្រូវបាន បង្ក្រាប រួមជាមួយនិងកាំភ្លើងគ្រប់ប្រភេទ។
ប្រភពពីសមត្ថកិច្ចបានអះអាងថា ភាព ភ័យខ្លាចរបស់ប្រជាពលរដ្ឋ នៅតែកើតមាន ឡើង ខណៈដែលជនរងគ្រោះជាច្រើននាក់ ទទួលការបាញ់ប្រហារនិងវាយប្លន់ពីសំណាក់ ជនល្មើស ។ ជាមួយគ្នានោះ មុខសញ្ញាចាស់ ទាំងនោះ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន ជាបន្ដបន្ទាប់ផងដែរ ហើយសមត្ថកិច្ចបាន សំអាងថា ក្រុមជនល្មើសគឺជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារ ។
ទោះជាយ៉ាងណា នៅពេលដែលបទល្មើស ជាក់ស្ដែងបានកើតឡើង ដែលជនល្មើសតែង តែប្រើប្រាស់អាវុធ ដើម្បីគំរាមមកលើជន រងគ្រោះថ្នូរនិង របស់របរមួយចំនួននោះ គឺ សមត្ថកិច្ចបានច្រានចោលថា មិនមែនជា ករណីប្លន់ ដោយសមត្ថកិច្ចអះអាងថា ជា ករណីលួចទៅវិញ ។ ចំណុចទាំង នេះហើយ ដែលពាក្យសាមញ្ញគេតែងតែនិយាយថា ឱ្យ តែជនល្មើសចាប់ពី ២នាក់ឡើងទៅ គឺគេចាត់ ទុកថា ប្លន់នេះបើយោងតាមច្បាប់ចាស់ គ្រាន់ តែថា ករណីមួយគេហៅថា បទល្មើសឧក្រិដ្ឋ និងករណីផ្សេងទៀត គេហៅថា បទល្មើស មជ្ឈឹម ហើយករណីទាំងនេះ ត្រូវបានតុលាការ ចោទប្រកាន់ ផ្សេងៗគ្នា ជាមួយគ្នានោះ ប្រសិន បើសមត្ថកិច្ចខ្លះទទួលសំណូកសូកប៉ាន់ ច្បាស់ ជាសំណុំរឿងខ្លះត្រូវកែប្រែពីខ្មៅឱ្យក្លាយ ទៅជាស ដើម្បីសម្រាល បន្ទុក និងការចោទ ប្រកាន់ពីសំណាក់តុលាការ ។
ថ្មីៗនេះ ជនល្មើសតែងតែប្រើរូបភាពប្លន់ យកទូរស័ព្ទដៃទំនើបៗ គ្រឿងអលង្កា និង ម៉ូតូស៊េរីទំនើបជាដើម ហើយរបស់របរទាំង នេះ វាជាប្រធាន បទមួយ ដែលសមត្ថកិច្ចគួរ ចាប់អារម្មណ៍ និងមានចំណាត់ការទៅដល់ ឫសគល់ ជាពិសេសគឺកន្លែងទទួលបញ្ចាំរបស់ របរទាំងនេះតែម្ដង ។ ឧទាហរណ៍ជាក់ស្ដែង ដូចជាកន្លែងកុងស៊ីទទួលបញ្ចាំ នៅទឹកល្អក់ ទី៣ ខណ្ឌទួលគោក មុខផ្សារឃ្លាំងរំសេវតែ ម្ដង មិនដឹងថា កុងស៊ីទាំងនោះ មានច្បាប់ ត្រឹមត្រូវ ឯកសារគ្រប់គ្រាន់រកស៊ីស្របច្បាប់ ឬមួយក៏យ៉ាងណានោះទេ បើករណីកើតឡើង ម្ដងៗ គេតែងតែសង្កេតឃើញថា សមត្ថកិច្ច គ្រប់ផ្នែកចុះទៅអង្កេតដល់ទីនោះ ជួនកាល រកឃើញវត្ថុតាងជាក់ស្ដែង ចំណុចទាំងនេះ ហើយគេចាត់ទុកថា ម្ចាស់អាជីវកម្ម សម គំនិតនិងចោរ ទោះបីជាខ្លួនជាអ្នកទិញរបស់ របរក្នុងតម្លៃថោកក៏ដោយ គួរណាស់តែមាន ឯកសារត្រឹមត្រូវ ជាពិសេសគឺកាតគ្រី និង លិខិតស្នាមបញ្ជាក់ឱ្យ បានច្បាស់លាស់ ទើប យើងអាចទទួលយកបាន។
ប្រជាពលរដ្ឋ បានលើកឡើងថា បទល្មើស ថ្មីៗនេះ ជនល្មើសតែងតែប្រើរូបភាពកាច សាហាវ ទន្ទឹមនិងសុវត្ថិភាពក្នុងប្រទេសកំពុង តែពង្រឹង  ជាមួយគ្នានោះប្រជាពលរដ្ឋក៏បាន ទទូចទៅដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ សុំឱ្យពង្រឹងសុវត្ថិភាពសន្ដិសុខឡើងវិញ ដើម្បី ចៀសវាងអារម្មណ៍ភ័យខ្លាចរបស់ប្រជាពលរដ្ឋ ៕ source
Photo by DAP-NEWS



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.