Picanto 2012 ជម្រើស​សម្រាប់​យុវវ័យ​សម័យ​ថ្មី

Posted on
  • Thursday, February 9, 2012
  • by
  • angco.co
  • in
  • Labels:

  • ជាមួយ​ការ​រចនា​យ៉ាង​ស្រស់​ស្អាត និង​រូបរាង​ដ៏​តូច​ច្រឡឹង Picanto ស៊េរី​ឆ្នាំ ២០១២ ដែល​ជា​ម៉ូដែល​រថយន្ត​ដ៏​ថ្មី​សន្លាង​បំផុត​ក្រោម​ស្នាដៃ​ផលិត​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត KIA របស់​ប្រទេស​កូរ៉េ​គឺ​ជា​ដៃ​គូ​ដ៏​ស័ក្ដិសម​សម្រាប់​មិត្ត​យុវវ័យ ហើយ​ក៏​ជា​ជម្រើស​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​សម្រាប់​ឆ្នាំ​២០១២ នេះ​ដែរ។
    មានលក់​នៅ​ក្រុមហ៊ុន Star Motor (Cambodia) Co.,Ltd
    រថយន្ត​ប្រភេទ Sedan ម៉ូដែល​នេះ​បំពាក់ ៣ ម៉ាស៊ីន​ប្រើ​សាំង​ដែល​ផ្ដល់​ថាមពល ៩៩៨​សេសេ​ ជាមួយ​ប្រអប់​លេខ​អូតូ ៤ វគ្គ​ដែល​ផ្ដល់​សន្ទុះ​ល្បឿន​លឿន​គួរ​សម​សម្រាប់​ការ​បើកបរ​នៅ​ក្នុង​ទីក្រុង​ឬ​ទី​ប្រជុំ​ជន។ Picanto ឆ្នាំ​២០១២ បំពាក់​មក​ជាមួយ​ប្រព័ន្ធ​សុវត្ថិភាព​ដូចជា​ប្រព័ន្ធ​ហ្រ្វាំង​ជំនួយ ABS ពោង​សុវត្ថិភាព​ចំនួន​ពីរ ចំហៀង​ទ្វារ​នីមួយៗ​ធ្វើ​ពី​ដែក​ខ្វែង ដែល​អាច​ធានា​បាន​សុវត្ថិភាព​និង​ទំនុក​ចិត្ត​សម្រាប់​អ្នក​បើកបរ​និង​អ្នក​រួម​ដំណើរ​ ក្នុង​ករណី​មាន​ការ​ប៉ះ​ទង្គិច​ដោយ​ចៃដន្យ​ណាមួយ​កើត​ឡើង។ ជាមួយ​ការ​បំពាក់​បច្ចេកវិទ្យា Electronic Power Steeling វា​ក៏​បាន​ជួយ​សម្រួល​ដល់​អ្នក​បើកបរ​ក្នុង​ការ​បញ្ជា​ដៃ​ចង្កូត​ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ និង​កក់​ក្ដៅ​ក្នុង​ពេល​ធ្វើ​ដំណើរ​បាន​យ៉ាង​គាប់​ប្រសើរ។
    សម្រាប់​ប្រព័ន្ធ​កម្សាន្ត​ខាង​ក្នុង​មាន​ភ្ជាប់ Remote Control បំពាក់​នៅ​ត្រង់​ដៃ​ចង្កូត​សម្រាប់​ងាយស្រួល​ក្នុង​ការ​ចុច​បញ្ជា​បើក​ស្ដាប់​ចម្រៀង ឬ​មើល​វិដេអូ​បាន​តាម​បំណង​ប្រាថ្នា។ ជាមួយ​គ្នា​នេះ​មាន​ផត USB ដែល​អាច​អាច​ចាក់​ស្តាប់​បទ​ចម្រៀង MP3 និង​ឧបករណ៍ ipod បាន​ថែម​ទៀត​ផង។
    ក្រៅ​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​សុវត្ថិភាព​និង​ប្រព័ន្ធ​កម្សាន្ត​យ៉ាង​សំបូរ​បែប Picanto ស៊េរី​មួយ​នេះ​ត្រូវ​បាន​គេ​រចនា​ឡើង​មាន​ច្រើន​ពណ៌​ច្រើន​ជម្រើសសម​តាម​ចិត្ត​ប៉ង​ប្រាថ្នា​របស់​យុវវ័យ​សម័យ​ថ្មី​នា​ពេល​បច្ចុប្បន្ន។
    ដោយ​ឡែក​ ចំពោះការ​ប្រើប្រាស់ប្រេង​ក្នុង​ការ​ធ្វើ​ដំណើរ​វិញ​រថយន្ត​នេះ​ស៊ី​ត្រឹម​តែ ៥ លីត្រ​តែ​ប៉ុណ្ណោះ​ក្នុង​រយៈ​ចម្ងាយ​ ១០០ គ.ម​ដែល​នេះ​ជា​អាត្រា​ស៊ី​ប្រេង​ក្នុង​កម្រិត​​មួយ​យ៉ាង​សមរម្យ​បំផុត។ រថយន្ត Picanto ស៊េរី​ឆ្នាំ​២០១២ ​នេះ​មានចរាចរណ៍​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ដោយ​ក្នុង​មួយ​គ្រឿង​មាន​តម្លៃ​ ១៩០០០​ដុល្លារ​អាមេរិក៕

    អត្ថបទ៖ ឌី ប៊ុណ្ណារ៉ា
    រូបថត៖ម៉ៃ វិរៈ
    រចនា៖ ជៀប សំណាង



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.