កប៉ាល់ PNG ដែលផ្ទុក អ្នកដំណើរ ៣៥០ នាក់ លិច

Posted on
  • Thursday, February 2, 2012
  • by
  • angco.co
  • in
  • Labels:

  • ស៊ីដនី ៖ តាមសារព័ត៌មាន Channel News Asia បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១២ ថា កប៉ាល់មួយគ្រឿង ត្រូវបានគេជឿថា បានលិចដោយសារ អាកាសធាតុអាក្រក់ ដែលផ្ទុកអ្នកដំណើរ ៣៥០ នាក់ ។ តាមព័ត៌មាន ពីអ្នកបើកកប៉ាល់ បាននិយាយថា អ្នកនៅរស់រាន មានជីវិតត្រូវបានគេ រកឃើញអស់ហើយ ។
    តាមសម្តី របស់មន្រ្តី ក្រសួងការបរទេស អូស្រ្តាលី បានឲ្យដឹងថា អូស្រ្តាលីបានឆ្លើយតប តាមការ ស្នើសុំការជួយសង្គ្រោះ ដូច្នេះ កងយាមល្បាត ក៏បានធ្វើការហោះហើរ ពីលើ ដើម្បីជួយសង្គ្រោះ អ្នកដែលនៅក្នុងកប៉ាល់ ។
    អាជ្ញាធរ ដែនសមុទ្រអូស្រ្តាលី មិនទាន់ឈានទៅរក សេចក្តីលំអិតទេ ដូច្នេះត្រូវរង់ចាំ ព័ត៌មាន ពីមន្រ្តី ដែលនៅកន្លែងកើតហេតុ។
    មន្រ្តីរូបនេះ បានបន្តទៀតថា យើងមិនទាន់ដឹង ពីមូលហេតុ នៃការលិចថា តើបណ្តាលមកពីអាកាសធាតុ ឬដោយសារ ការផ្ទុក លើសចំណុះ ។រហូតមកដល់ពេលនេះ មិនទាន់ដឹង ពីចំនួនអ្នកស្លាប់ និងបាត់ខ្លួន នៅឡើយទេ ៕ source
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.